វិធីធ្វើឲ្យប្តីអ្នក រំភើបចិត្ត
គូស្វាមីភរិយាភាគច្រើន សុទ្ធតែចង់រស់នៅ ដោយមានសុភមង្គល និងចុះសម្រុងគ្នា។ ហើយប្រពន្ធ រមែងតែងតែចង់ឲ្យប្តីស្រលាញ់ខ្លួន ជារៀងរហូត។ ដូចនេះ តើគួរធ្វើដូចម្តេច ទើបអាចឲ្យស្វាមីអ្នក រំភើបចិត្តបាន?
1. បើប្តីអ្នកមកពីធ្វើការនឿយហត់ ហើយដេកលក់នៅលើសាឡុង អ្នកគួរតែបិទសំលេងទូរទស្សន៍ឲ្យតូច ហើយកុំរំខានដល់ដំណេករបស់ប្តី។
2. ត្រូវតែរៀបចំផ្ទះឲ្យបានស្អាត និងមានរបៀប។ ម្យ៉ាងទៀត ត្រូវតែញញឹមជានិច្ច នៅពេលដែលប្តីត្រឡប់មកពីធ្វើការ មិនត្រូវរករឿងគេទេ។
3. នៅពេលដែលប្តីឈឺ ត្រូវតែយកចិត្តទុកដាក់ មើលថែទាំគាត់ឲ្យបានល្អ។ បើប្តីទៅធ្វើការ អ្នកក៏អាចប្រើសារ ដើម្បីសួរសុខទុក្ខដែរ តែត្រូវចងចាំថា មិនត្រូវតេទូរស័ព្ទទេ។
4. អ្នកអាចធ្វើម្ហូបដែលឆ្ងាញ់ រង់ចាំប្តីមកពិសាររៀងរាល់ថ្ងៃ។
5. នៅពេលដែលប្តីអ្នក យកការងារមកធ្វើនៅផ្ទះ អ្នកមិនត្រូវរំខានទេ។ អ្នកអាចធ្វើអីឲ្យគេពិសារបន្តិចបន្តួចបាន។
6. នៅពេលដែលប្តីយកប្រាក់ខែឲ្យអ្នក អ្នកមិនត្រូវរអ៊ូរទាំ ថាតិចទេ តែត្រូវនិយាយថា បងធ្វើការនឿយហត់ហើយ ទើបប្តីមានអារម្មណ៍សប្បាយចិត្តនឹងអ្នក ហើយយល់ថា ការនឿយហត់របស់ខ្លួន មានតម្លៃ។
7. ត្រូវតែចងចាំថ្ងៃខួបកំណើតរបស់ប្តី ហើយត្រូវតែជាមនុស្សទីមួយ ដែលនិយាយថា រីករាយថ្ងៃខួបកំណើតដល់ប្តីអ្នក។
ដូចនេះ អ្នកអាចធ្វើតាមវិធីខាងលើ ដើម្បីទទួលបានគ្រួសារ ដ៏មានសុភមង្គលមួយ៕
ប្រភព៖heaalth.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
បុរសគួរតែប្រើ ផលិតផលផ្តល់សំណើមដល់ស្បែក ខុសពីស្ត្រីដែរឬទេ?
-
របៀបរស់នៅ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងបេះដូង
-
កូនខ្ញុំ អាចកម្រើក នៅពេលណាទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!