អ្នកអាចមើលដឹងថា កូនអ្នកមានជំងឺ ឬអត់ តាមការគេងរបស់គេ
នៅពេលខ្លះ កូនអ្នកតែងតែរករឿង នៅមុនពេលដែលគេគេង ហើយថែមទាំងអាចយំទៀតផង ដែលធ្វើឲ្យឳពុកម្តាយធុញទ្រាន់ជាខ្លាំង។ តើអ្នកដឹងទេថា អាការៈទាំងនេះ អាចជាសញ្ញាប្រាប់អ្នកថា កូនមានជំងឺនោះ?
1. នៅមុនពេលគេង បើកូនអ្នកមានអារម្មណ៍មួរម៉ៅ មុខឡើងក្រហម ដកដង្ហើមញាប់ នោះបញ្ចាក់ថា គេប្រហែលជាចង់ក្តៅខ្លួន ឬកំពុងតែក្តៅហើយ។
2. នៅពេលដែលកំពុងគេង បើកូនអ្នកតែងតែកន្ត្រាក់ដៃ ឬជើង នោះកូនអ្នក ប្រហែលជានឿយហត់ខ្លាំងពេក ឬមានភាពភ័យខ្លាច ពីរឿងអ្វីមួយហើយ។
3. ការគេងមិនស្ងប់ ឬប្រែមកប្រែទៅ ៖ អាការៈនេះ ប្រហែលជាបរិភោគឆ្អែតពេក ជាហេតុបណ្តាលឲ្យរំលាយអាហារមិនបាន ឬអាចក្តៅខ្លួន ក៏អាចថាបានដែរ។
4. ពេលខ្លះ កំពុងតែគេង ហើយស្រាប់តែភ្ញាក់ ហើយយំ។ ទង្វើនេះ តែងតែកើតឡើងញឹកញាប់ជាច្រើនដង។ អ្នកគួរតែប្រយ័ត្នថាតើ កូនមានក្អួត ឬរាគរូសទេ បើមាន ត្រូវតែនាំទៅមន្ទីរពេទ្យជាបន្ទាន់។
ដូចនេះ ឳពុកម្តាយគ្រប់រូប ត្រូវតែចេះសង្កេត ពីអាការៈចំលែកៗ ដែលកើតឡើងលើខ្លួនកូនគ្រប់ពេល មិនត្រូវយកសុខភាពកូនមកលេងសើចទេ៕
ប្រភព៖heaalth.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ឲ្យតែប្រុសៗអង្វរស្រីរហូតឬ?
-
សណ្តែក ជាអាហារដែលសម្បូរជាតិប្រូតេអ៊ីន
-
ស្វែងយល់ជាមួយ គន្លឹះទាំង៥ អាចធ្វើអោយ ស្នេហារបស់អ្នក ស្ថិតស្ថេរ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!