ទទួលទានវីតាមីន D ច្រើនពេកមិនល្អទេ
វីតាមីន D មានសុវត្ថិភាព នៅពេលដែលអ្នក ទទួលទានវាតាមមាត់ ក្នុងបរិមាណមួយសមស្រប។ មនុស្សភាគច្រើន មិនធ្លាប់មានផលប៉ះពាល់ ជាមួយនឹងវីតាមីន D ទេ លុះត្រាតែ ការទទួលទាននោះ គឺច្រើនហួសកម្រិត។ ផលប៉ះពាល់ មួយចំនួន នៃការប្រើប្រាស់ថ្នាំវីតាមីន D ច្រើនហួសកម្រិត អាចនឹងរួមបញ្ចូលទាំង ភាពទន់ខ្សោយ ភាពអស់កម្លាំង ងងុយគេង ឈឺក្បាល ការបាត់បង់ចំណង់អាហារ ស្ងួតមាត់ បាត់បង់រសជាតិ ចង្អោរ ក្អួត និងផលវិបាកផ្សេងៗទៀត។
នៅពេលដែលអ្នក ប្រើប្រាស់ថ្នាំវីតាមីន D សម្រាប់រយៈពេលយូរ ហើយស្ថិតកម្រិតខ្ពស់ជាង ៥០ ម៉ាយក្រូក្រាម ក្នុងមួយថ្ងៃ ប្រហែលជាមិនមានសុវត្ថិភាពទេ និងអាចបណ្តាលឱ្យមាន កម្រិតនៃជាតិកាល់ស្យូមលើស នៅក្នុងឈាមទៀតផង។ ទោះជាយ៉ាងណា កម្រិតខ្ពស់នេះ មានរយៈពេលខ្លី ដោយសារតែ ជាញឹកញាប់ ជាប់ទាក់ទងសម្រាប់ការព្យាបាល នៃការកង្វះវីតាមីន D ប៉ុណ្ណោះ។ មិនត្រូវទទួលទានវីតាមីន D ដោយមិនពិគ្រោះជាមួយ គ្រូពេទ្យរបស់អ្នកទេ ប្រសិនបើអ្នកមាន ៖
• ជំងឺ តម្រងនោម
• មានកម្រិតខ្ពស់នៃ ជាតិកាល់ស្យូមនៅក្នុងឈាម
• ការឡើងរឹងក្រិន នៃសរសៃឈាមអាកទែ
• លក្ខខណ្ឌមួយ ដែលមានការរីកធំនៃកូនកណ្តុរ
• លក្ខខណ្ឌមួយ ដែលមានការរលាក ដោយសារផ្សិតដែលនៅក្នុងលាមកសត្វ
• ករណីក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ធ្វើការខ្លាំង
• មានមហារីកកូនកណ្តុរ៕
ប្រភព៖heaalth.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើខ្ញុំគួរធ្វើយ៉ាងណា ទើបអាចបំភ្លេចគេបាន?
- សុដន់ខ្ញុំអាចយារធ្លាក់ទេ ប្រសិនបើខ្ញុំបំបៅដោះកូន?
- វិធីសាស្ត្រ ក្លាយជាអ្នកជំងឺ ដ៏មានសុវត្ថិភាព
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!