​ឈាម​ក្នុង​លាមក ពេល​ណា​គួរ​ទៅ​ពិគ្រោះ ជាមួយ​វេជ្ជបណ្ឌិត​?

 
 


​ឱ្យតែ​មាន​ឈាម​នៅក្នុង​លាមក គឺជា​ភាពមិនធម្មតា ហើយ​អ្នក​គួរតែ​ទាក់ទង​ទៅ​នឹង​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​។ ទោះជា​យ៉ាងណា មាន​ស្ថានភាព​មួយចំនួន ដែល​អាច​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការសង្គ្រោះ​បន្ទាន់ ហើយ​ការថែទាំ​វេជ្ជសាស្ត្រ គួរតែ​ត្រូវបាន​ចូល​ដំណើរការ​ភ្លាមៗ​។ ស្ថានភាព​ទាំងនេះ  អាច​រួមមាន ៖
•​    ​លាមក​មាន​ពណ៌​ខ្មៅ និង​លាយ​ជាមួយ​ឈាម វា​អាច​កើតឡើង​ដោយសារតែ​ការ ហូរឈាម ពី​បំពង់​អាហារ ក្រពះ ឬ ផ្នែក​ខាងលើ​នៃ​ពោះវៀនតូច (​ជា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ​)​។ វា​ជា​លក្ខណៈ​ពិសេស ដែល​ជា​ក្តីបារម្ភ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ច្រើន​កើតមាន នៅក្នុង​អ្នក​ជំងឺថ្លើម ឬ​ការ​លើស​សម្ពាធ​ឈាម នៅក្នុង​សរសៃឈាម​វ៉ែន មុន​ចូល​ទៅក្នុង​ថ្លើម ដែល​អាច​បង្ក​ឱ្យមាន ការ​ប៉ោង​សរសៃឈាម​នៅ​បំពង់​អាហារ​។ នេះ​គឺជា​ស្ថានភាព​មួយ ដែល​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​បាន​។​
•​    ​លាមក​ពណ៌​ត្នោត​ចាស់ អាច​ត្រូវ​បាន​បង្កឡើង​ដោយសារ ការ ហូរ​ឈាម​នៅ​ក្នុង​ពោះវៀន​តូច ឬ​ផ្នែក​ខាងលើ​នោះ​។​
•​    ​មានការ​វិលមុខ និង​ឈឺ​ក្បាលស្ទីងៗ​ជាប់ មាន​ភាពទន់ខ្សោយ ការ​ខ្យល់គរ ឈឺ​ទ្រូង ឬ​ពិបាក​ក្នុង​ការដកដង្ហើម ដែល​វា​អាច​ជា​រោគសញ្ញា នៃ​ការបាត់បង់​ឈាម​យ៉ាង​ច្រើន​។​
•​    ​មានការ​ហូរឈាម ដែល​ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការ​ក្តៅខ្លួន និង​ឈឺ​ក្នុង​ពោះ​៕

ប្រភព៖heaalth.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម