១០ យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅ​ថ្ងៃ​ទិ​វា​នៃ​ក្តី​ស្រឡាញ់

 
 

ប៉ុន្តែ​មិន​មែន​ជា​ថ្ងៃ​ដែល​​បង្ហាញ​​ពី​​ក្តី​​ស្រឡាញ់​​សម្រាប់​គូរ​​ស្នេហ៍ទាំងអស់​នោះ​​ទេ ​វា​ក៏​​អាច​បង្ហាញ​​ពី​​សេចក្តី​ស្រឡាញ់​ដ៏​ទូលំ​ទូលាយ​ចំពោះ​ឪពុក​ម្តាយ ក្រុម​គ្រួសារ បងប្អូន ឬ​ក៏​មិត្តភក្តិ...។ ដូច្នេះ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​អ្នក​គួរ​តែ​ធ្វើ​រឿង​អ្វីៗ​ដែល​មាន​ភាព​សប្បាយ​រីក​រាយ និង​ប្រកប​ដោយ​សុភក្តិមង្គលសម្រាប់​អ្នក​ទាំង​នោះ។

 

 

 

ថ្ងៃដំបូង

គ្មានអ្វីដែលរ៉ូមែនតិចជាងថ្ងៃទិវានៃសេចក្តីស្រឡាញ់នោះទេ។ នេះគឺជាវិធីដ៏ល្អដើម្បីចងចាំរឿងសប្បាយៗទាំងអស់ ដែលអ្នកបានធ្វើជាលើកដំបូងនៅថ្ងៃពិសេសនោះ។

នៅផ្ទះពេញមួយថ្ងៃ

ថ្ងៃនេះអ្នកអាចបិទទូរស័ព្ទ ហើយចូលរួមរីកជានឹងសមាជិកដែលនៅក្នុងផ្ទះ។

ព្យាយាមបង្កើតអ្វីថ្មីរួមគ្នា

បង្កើតទិវានៃក្តីស្រឡាញ់ដ៏គួរឲ្យរំភើប! មិនមានប្រសសើរជាងការធ្វើអ្វីដែលថ្មីជាពិសេសជាមួយនឹង មនុស្សដែលអ្នកស្រឡាញ់។

ចូលរួមក្នុងពិធីជប់លៀង

តើអ្នកគួរតែចូលរួមពិធីជប់លៀងជាមួយនាក់ណាខ្លះ? ដើម្បីអបអរទិវានៃសេចក្តីស្រឡាញ់ អ្នកគួរតែចូលរួមក្នុងពិធីជប់លៀង​ជាមួយនឹង​មនុស្សផ្សេងៗ​នៅ​ក្នុង​សង្គម។

ចម្អិនម្ហូបរួមគ្នា

ការចម្អិនម្ហូបរួមគ្នាគឺពិតជាវិធីមួយដ៏សប្បាយរីករាយ និងធ្វើឲ្យគូរស្នេហ៍កាន់តែមានភាពផ្ងែមល្ហែមនៅក្នុងឪកាសដ៏ល្អនេះ។

បង្កើតវីដេអូនសម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់

ចង់ធ្វើឲ្យប្រាដកថាដៃគូរបស់អ្នកមិនភ្លេចអនុស្សាវរីយ៍នេះអ្នកគួរតែថតវីដេអូនូវសកម្មភាពថ្ងៃនេះទាំងអស់ ដើម្បីទុករំឮកនៅថ្ងៃណាមួយ។

ជូនកាដូដែលធ្វើដោយខ្លួនឯង

មានមនុស្សជាច្រើនដែលទិញអំណាយស្រាប់ ប៉ុន្តែការធ្វើអំណាយដោយខ្លួនរស់អ្នកផ្ទាល់គឺជាជម្រើសដ៏ល្អដើម្បីបញ្ជាក់ពីទឹកចិត្តដ៏ស្មោះ និងមានន័យខ្លាំងជាងការទិញរបស់ស្រាប់

 

សរសេរសំបុត្រស្នេហ៍

ការសរសេរសំបុត្រដូចជាចាស់កម្រិលបន្តិចមែន ប៉ុន្តែអាចបញ្ជាក់ពីក្តីស្រឡាញ់ចេញមកទាំងអស់ប្រសិនបើអ្នកជាមនុស្សដែលមិនចេះនិយាយច្រើន។

ផ្លាស់ប្តូរបរិយាកាស
សម្រាប់ថ្ងៃទិវានៃក្តីស្រឡាញ់នេះអ្នកគួរតែដើរកំសាន្ត ហើយកក់បន្ទប់នៅក្នុងសណ្ឋាគារណាដែលមានខ្យល់អាកាសបរិសុទ្ធ ដើម្បី​ឲ្យ​ថ្ងៃពិសេសរបស់អ្នកកាន់តែមានភាពរ៉ូមែនទិច។

ចំណាយពេលឲ្យច្រើនជាមនុស្សជាទីស្រឡាញ់របស់អ្នក

ប្រសិនបើអ្នកមិនទាន់មានគូរ ចំណោយពេលវាលានៅជាមួយនឹងក្រុមគ្រួសាររបស់អ្នក ឬក៏មិត្តភក្តិដើម្បីទទួលយកភាពសប្បាយរីករាជាមួយគ្នាក៏បាន៕

ដោយ៖ មង្គលការ


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម