អត្ថន័យនៃផ្កាកុលាប

 
 

តើ​អ្នក​ដឹង​ទេ​ថា​ពណ៌​ផ្កា​កុលាប​ សុទ្ធ​តែ​មាន​អត្ថន័យ​ខុសៗ​គ្នា​ដែរទេ? ជា​ញឹក​ញយ​ពណ៌​ផ្កា​កុលាប​ត្រូវ​បាន​គេ​មើល​រំលង នៅ​ពេល​ដែលជូន​ផ្កា​ជា​ច្រើន​ទៅ​ឲ្យ​អ្នក​ពិសេស​របស់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អត្ថន័យ​ធម្មតា​សម្រាប់​ផ្កាកុលាប​គឺ​បញ្ជាក់​ពី​សេចក្តី​​ស្នេហា  តែ​ពណ៌​របស់​ផ្កា​កុលាប​នីមួយៗ​ក៏​មាន​អត្ថន័យ​ផ្សេងៗ​គ្នា​ដែរ។ នៅ​ថ្ងៃ​នៃ​សេចក្តី​ស្រលាញ់ ផ្កា​កុលាប​ត្រូវ​បាន​គេ​តុប​តែង​ដើម្បី​ជូន​ទៅ​ដល់​អ្នក​ជាទី​ស្រលាញ់។ នៅ​​ពេល​​ជ្រើស​​រើស​​ផ្កា​កុលាប​សម្រាប់​មនុស្ស​ពិសេស អ្នក​ត្រូវ​​ជ្រើស​ពណ៌​កុលាប​ណា​ដែល​មាន​អត្ថន័យ​ពិសេស​សម្រាប់​គេ។ នេះ​ជា​តា​រាង​នៃ​ពណ៌​ផ្កា​កុលាប ​និង​អត្ថន័យ​នៃ​ពណ៌​ផ្កា​កុលាប​ដែល​អាច​ជួយ​អ្នក​ឲ្យ​បាន​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ផ្កា​កុលាប។


កុលាបពណ៌ក្រហម : បញ្ជាក់ពីក្តីស្រលាញ់និងការគោរពគ្នាទៅវិញទៅមក។ ការផ្ញើសារជារូបផ្កាកុលាបក្រហមអាចជំនួសដោយពាក្យថា "បងស្រលាញ់អូន"។

កុលាបពណ៌ផ្កាឈូកចាស់: បញ្ជាក់ពីការឲ្យ​តម្លៃ និងការដឹងគុណ។ ការផ្ញើសារជារូបកុលាបពណ៌ផ្កាឈូកចាស់អាចជំនួសដោយពាក្យថា "អរគុណ"។

កុលាបពណ៌ផ្កាឈូកស្រាល: ការសរសើរ និងការព្រួយបារម្ភ។ ការផ្ញើសារជារូបកុលាបពណ៌ផ្កាឈូកស្រាលនេះបង្ហាញពីសម្រស់ និងភាពទាក់ទាញ។

កុលាបលឿង: បញ្ជាក់ពីសុភមង្គល និងមិត្តភាព ដើម្បីអបអរសាទរនូវសេចក្តីស្រលាញ់ដល់មិត្តណាម្នាក់ក្នុងឱកាសដ៏រីករាយណាមួយ។

កុលាបស: បង្ហាញពីភាពធ្វើខុសដោយគ្មានចេតនា ភាពបរិសុទ្ធ ដើម្បីគោរព អនុស្សាវរីយ៏ ដើម្បីបង្ហាញពីភាពបរិសុទ្ធនៅក្នុងឱកាសពិសេសណាមួយ។

កុលាបពណ៌ស្វាយ: បញ្ជាក់ពីភាពសប្បាយរីករាយនិងការចាប់អារម្មណ៏ក្រៃលែង ។ កុលាប​ពណ៌​ស្វាយ​នេះ​មាន​អត្ថន័យ​ទូ​លំ​ទូលាយ​ប្រើ​សម្រាប់​ភាព​សប្បាយ​រីក​រាយ​ក្នុង​អារម្មណ៍​រំភើប​ជាលើកទី ១។ កុលាប​នេះ​គេ​មាន​ការ​ពេញ​និយម​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់។

កុលាបពណ៌ទឹកក្រូច: ការ​ស្ងើចសរសើរ និងការធ្វើឲ្យ​ចាប់​អារម្មណ៏ ដើម្បីបង្ហាញពីមិត្តភាពថ្មី។

 

អត្ថន័យ​នៃ​ចំនួន​ផ្កា​កុលាប៖

កុលាប ១ ទង: ស្នេហាគ្រាដំបូង

កុលាប ២ ទង: ស្នេហាដែលស្រលាញ់គ្នាទៅវិញទៅមក

កុលាប ៣ ទង: បងស្រលាញ់អូន

កុលាប ៦ ទង: បងស៊ូស្លាប់ដើម្បីអូន, បងចង់ក្លាយជារបស់អូន

កុលាប ៧ ទង: បងចង់ឲ្យអូនទទួលយកសេចក្តីស្រលាញ់ពីបង

កុលាប ៩ ទង: ស្រលាញ់ជារៀងរហូត

កុលាប ១០ ទង: អូនជាមនុស្សល្អបំផុតសម្រាប់ជីវិតបង

កុលាប ១១ ទង:អូនជាមនុស្សម្នាក់សំខាន់បំផុតនៅក្នុងជីវិតបង

កុលាប ១២ ទង: សុំអូនធ្វើជាសង្សារ

កុលាប ១៣ ទង: មិត្តភក្តិសម្ងាត់

កុលាប ១៥ ទង: បងពិតជាសុំទោស សូមលើកលែងទោសឲ្យបងផង

កុលាប ២០ ទង: បងចាប់អារម្មណ៍នឹងអូនខ្លាំងណាស់

កុលាប ២៤ ទង: មិនអាចយកអូនចេញពីចិត្តបងបានឡើយ

កុលាប ៣៣ ទង: បងស្រលាញ់អូនខ្លាំងណាស់

កុលាប ៣៦ ទង: បងនឹងពេញចិត្តគ្រាស្នេហារ៉ូមែនទិចរបស់យើងទាំងពីរ

កុលាប ៤០ ទង: ស្រលាញ់គ្មានថ្ងៃប្រែ

កុលាប ៥០ ទង: ស្រលាញ់មិនស្តាយក្រោយ

កុលាប ៩៩ ទង: បងនឹងស្រលាញ់អូនជារៀងរហូត

កុលាប ១០០ ទង: ខំប្រឹងតស៊ូដើម្បីអូន

កុលាប ១០១ ទង: អូនជាមនុស្សដែលបងស្រលាញ់តែម្នាក់គត់

កុលាប ១០៨ ទង: ព្រមរៀបការនឹងបងទៅ

កុលាប ៣៦៥ ទង: មិនអាចឈប់គិតពីអូនបានទេ

កុលាប ៩៩៩ ទង: ស្រលាញ់អូនគ្មានទីបញ្ចប់៕
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម