អាការៈកូនៗ ដែលឳពុកម្តាយគួរតែប្រយ័ត្ន
ការមើលថែកូន គឺជារឿងលំបាកណាស់ សម្រាប់ឳពុកម្តាយគ្រប់រូប។ អ្នកខ្លះ មើលថែកូនបានល្អ ឯអ្នកខ្លះ បែរជាធ្វេសប្រហែស ក្នុងការមើលថែទាំ ដោយមិនសូវចាប់អារម្មណ៍ ពីអាការៈមួយចំនួនរបស់កូន។ តើមានអាការៈអ្វីខ្លះ ដែលឳពុកម្តាយគួរតែចាប់អារម្មណ៍ជាពិសេសនោះ?
1. បបូរមាត់ ឬអណ្តាតឡើងស្វាយ ៖ បើកូនអ្នកមានអាការៈនេះ នោះបញ្ជាក់ថា កូនអ្នកខ្វះអុកស៊ីសែន ដូចនេះ ត្រូវតែសង្គ្រោះជាបន្ទាន់។
2. កូនដកដង្ហើមញាប់ ឬប្រឹងដកដង្ហើម ៖ បើឃើញដូចនេះ ត្រូវតែនាំកូន ទៅមន្ទីរពេទ្យភ្លាម។
3. កូនក្មេងក្រោមអាយុ ២ ឆ្នាំ នៅពេលដែលក្តៅខ្លួន ត្រូវតែប្រយ័ត្នបំផុត។
4. ស្បែករបស់កូនឡើងលឿងទៅៗ ក៏អាចជាជំងឺមួយដែរ។
5. ត្រូវតែប្រយ័ត្ន ចំពោះការខ្វះជាតិទឹករបស់កូន។ បើខោទឹកនោមមិនសូវប្តូរ នោះបញ្ជាក់ថា កូនអ្នកខ្វះជាតិទឹកហើយ ព្រោះមិនសូវនោម។
6. ត្រូវតែប្រយ័ត្ន ចំពោះការក្អួតចេញ ដែលមានពណ៌លឿង ឬបៃតង វាប្រហែលទាក់ទងនឹងពោះវៀន។ បើក្អួតចេញមកដូចម្សៅទឹកដោះគោ ប៉ុន្តែ ពណ៌កាហ្វេ ប្រហែលជាពោះវៀនចេញឈាម។
ដូចនេះ អ្នកគួរតែប្រុងប្រយ័ត្ន ចំពោះអាការៈទាំងនេះ ហើយនាំកូនទៅមន្ទីរពេទ្យភ្លាម៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើម៉េចដឹងថា “ខ្លួនឯងកំពុងមានស្នេហា”?
- ជឿមិនជឿថា ខ្សែបាតដៃ អាចប្រាប់ពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកបាន
- គន្លឹះងាយៗ ដើម្បីជាប់ក្នុងការសម្ភាសន៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!