​ទម្លាប់​អាក្រក់ ដែល​អាច​បំផ្លាញ​សម្ជស្ស​អ្នក​

 
 



 

​ទម្លាប់​នៃ​ការរស់នៅ ពិត​ជា​សំខាន់​ណាស់ សម្រាប់​មនុស្ស​គ្រប់រូប ព្រោះ​វា​ក៏​អាច​ទាក់ទង ទៅ​នឹង​សម្ជស្ស​អ្នកដែរ​។ តើ​មាន​ទម្លាប់​អាក្រក់​អ្វីខ្លះ ដែល​អាច​បំផ្លាញ​សម្រស់​អ្នកនោះ​?
1.​    ​ការធ្វើ​មុខ​ក្រមិចក្រមើម ញាក់មុខ​ចុះឡើង នៅពេល​និយាយ​ជាមួយ​អ្នក​ដទៃ ៖ យូរៗ​ទៅ ស្បែក​នឹង​ជ្រួញ​។​
2.​    ​ការ​ធ្វើ​ភ្នែក​ឲ្យ​រួម​តូច នៅពេល​ដែល​ចាំង​ថ្ងៃ ៖ យូរ​ទៅ អ្នក​នឹង​មាន​ស្នាម​ជ្រួញ នៅ​ចុង​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​។ ដូចនេះ អ្នក​អាច​ពាក់វែន​តា​ការពារ​ថ្ងៃ​បាន​។​
3.​    ​ការ​ទំពារ​អាហារ​តែ​មាត់​មួយ​ចំហៀង មិន​ផ្លាស់ប្តូរ​សងខាង ៖ បើ​អ្នក​ប្រព្រឹត្ត​ទៅ ក្នុង​រយ​:​ពេល​យូរ នោះ​អ្នក​នឹង​មាន​មុខធំ​តូច មិន​ស្មើគ្នា​ជាមិនខាន​។​
4.​    ​ការ​ចូល​ចិត្ត​យក​ដៃ​ទៅ​ប៉ះ​មុន នៅពេល​ដែល​កើត ៖ ប៉ះ​យូរ​ទៅ វា​អាច​នឹង​មាន​ស្នាម​។​
5.​    ​ការបិទ​ម៉ា​ស់មុខ​យូរពេក ដោយ​ភ្លេច​ដកចេញ នោះ​មុខ​អ្នកនឹង​ស្ងួត ឆាប់​ចាស់ ឬ​អា​លែ​ក​ស៊ី​ជាដើម​។​
​ដូចនេះ អ្នក​គួរតែ​បំបាត់ចោល នូវ​ទម្លាប់​អាក្រក់​ទាំងនេះ ដើម្បី​សម្ជស្ស​អ្នក​៕

 ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម