ហេតុផល​ពិតប្រាកដ ដែល​ធ្វើឱ្យ​ញ៉ាំ​ច្រើន​

 
 



​អ្នកស្រាវជ្រាវ​បាន​តាមដាន​ទម្លាប់​បរិភោគ និង​អារម្មណ៍​របស់​សិស្ស មហាវិទ្យាល័យ ដែល​ជា​ស្ត្រី ១២៧ នាក់​ដោយ​ចៃដន្យ នៅក្នុង​រយៈពេល​មួយ​សប្តាហ៍ ហើយ​បាន​រកឃើញថា ស្ត្រី ដែល​មាន​អារម្មណ៍​ច្របូកច្របល់ និង​មិន​អាច​គ្រប់គ្រង​ទៅ​លើ​ខ្លួនឯង​បាន  តែងតែ​បរិភោគ​បរិមាណ​ម្ហូបអាហារ​ដ៏​ច្រើន និង​ញឹកញាប់​បំផុត​។

​អាកប្បកិរិយា​ទាំងនេះ អាច​ស្តាប់​ទៅ​ដូចជា ចំណុច​សំខាន់​នៃ​ការ​មាន​អារម្មណ៍ ចំពោះ​ការបរិភោគ តែ​តាមពិត​អារម្មណ៍​ទាំងនោះ គ្រាន់តែ​ដើរតួរ​តិចតួច​ប៉ុណ្ណោះ ក្នុង​ការសម្រេចចិត្តរ​បស់​ស្ត្រី ក្នុងការ​សម្រុក​បរិភោគ​នេះ​។ តាម​រយៈពេល​ក្នុង​ការសិក្សា បាន​រាយការណ៍​ថា ការ​មាន​អារម្មណ៍​មិន​ល្អ ក៏​មិន​បាន​បន្ត​ឱ្យ​ស្ត្រី មិន​អាច​គ្រប់គ្រង​អារម្មណ៍ នៅ​ក្នុង​ការ​បរិភោគបាន​ដែរ​។ ប៉ុន្តែ ស្ត្រី​ទាំងនោះ​បាន​ធ្វើ ទោះជា​អារម្មណ៍​របស់​ពួកគេ បាន​រង​ការវាយប្រហារ បន្ទាប់ពី​ពួកគេ​បាន​ញ៉ាំ ច្រើន​ជាង​អ្វីដែល​ពួកគេ គួរតែ​ញុំាក៏​ដោយ​។​
 
​នៅក្នុង​ន័យ​ផ្សេងទៀត អារម្មណ៍​មិន​ល្អ អាច​នឹង​មិនមែន​ជា​អ្វី ដែល​បណ្តាល​ឱ្យ​អ្ន​កញុំ​ាំ​ច្រើន​នោះ​ទេ​។ ការ​មាន​អារម្មណ៍​មិន​ល្អ អាច​នាំអោយ​មាន កម្រិត​ខ្ពស់ នៅ​ក្នុង​ការ​ទទួលទាន​អាហារ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​វិបត្តិ​នៃ​ការ​ញ៉ាំ​ក៏ដោយ​។ អ្វី​ដែល​អាច​បង្ខំ​ឱ្យ​អ្នក មាន​កម្រិត​ខ្ពស់​ចំពោះ​ការញុំ​ាំ​? ចំលើយ​គឺ មិត្តភក្តិ​របស់​អ្នក​។ អ្នកវិទ្យាសាស្ត្រ បាន​បន្ថែមថា មិត្តភក្តិ​របស់​អ្នក បាន​ជះឥទ្ធិពល​ខ្លាំងជាងគេ ទៅលើ​ការបរិភោគ​របស់​អ្នក​៕

 

 ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម