​ពេល​មាន​ផ្ទៃពោះ អាច​ប្រឈម​មុខ​ខ្ពស់ ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​

 
 


​ការ​មាន​ផ្ទៃពោះ អាច​យក​សម្ពាធ​មួយ​ចំនួន​ទៅលើ រាងកាយ​របស់​អ្នក​។ វា​ជា​រឿង​សំខាន់​ណាស់ ដើម្បី​ធ្វើ​តាម​ការណែនាំ នៃ​ការថែទាំ ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ឱ្យ​ល្អ ។​
•​    ​អ្នក​ត្រូវ​រក្សា​ទម្ងន់​របស់​អ្នក ឱ្យ​នៅ​ក្នុង​កម្រិត​ដែល​មាន​សុខភាព​ល្អ ។​
•​    ​អ្នក​គួរ​កុំឱ្យ​មាន​ស្ត្រេ​ស និង​កាត់បន្ថយ​ភាព​តានតឹង​។​
•​    ​អ្នក​ត្រូវ​គោរព​រាល់​គោលការណ៍​វេជ្ជសាស្ត្រ​របស់​គ្រូពេទ្យ​។​
​ទាំងនេះ​នឹង​ជា​មធ្យោបាយ​ដ៏​វែងឆ្ងាយ ដែល​ឆ្ពោះ​ទៅរក​ការធានា​បាន​ថា កូន​របស់​អ្នក កើត​មក​មាន​សុខភាព​ល្អ​។ នៅក្នុង​ករណី​ខ្លះ អ្នក​អាច​ត្រូវការ​ការថែទាំ​វេជ្ជសាស្ត្រ​បន្ថែម ដើម្បី​ជួយ​ការពារ ការ​សម្រាល​មិន​គ្រប់​ខែ ឬ​គ្រប់គ្រង​បញ្ហា​ផ្សេង​ទៀត​។​

​ជំងឺ​ទឹកនោម​ផ្អែម នៅក្នុង​ពេល​មាន​ផ្ទៃពោះ បណ្តាលមកពី​អ័រម៉ូន មាន​ការផ្លាស់ប្តូរ ដែល​អាច​បណ្តាល​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក កើនឡើង​ខ្ពស់ ដែល​វា​អាច​ធ្វើឱ្យ​កូន​របស់​អ្នក នឹង​មាន​ទំហំ​កើនឡើង​ធំ​ជាង​ធម្មតា​។ ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ ក៏​អាច​បង្កើន​ហានិភ័យ នៃ​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែរ​។ អ្នក​អាច​ត្រូវការ​ការវះកាត់ ជំនួស​ការ​សម្រាល​តាម​ទ្វារមាស​បែប​ធម្មជាតិ ដើម្បី​ការពារ​ការរង​របួស​ដល់​ទារក សម្រាប់​ហេតុផល​ទាំងនេះ និង​ដទៃ​ទៀ​ជាច្រើន​៕
 



ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម