​លើស​សម្ពាធ​ឈាម ពេល​មាន​ផ្ទៃពោះ អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ដូចម្តេចខ្លះ​?

 
 


​ប្រសិនបើ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ នោះ​ហើយ​ដែល​គេ​ហៅថា ជំងឺ​លើស​សម្ពាធ​ឈាម នៅពេល​មាន​ផ្ទៃពោះ​។ ជាធម្មតា វា​តែង​ចាប់ផ្តើម​មាន បន្ទាប់​ពី​អ្នក​មាន​ផ្ទៃពោះ បាន​ប្រហែលជា ២០ សប្តាហ៍ ហើយ​វា​នឹង​បាត់​ទៅ​វិញ បន្ទាប់​ពី​ទារក​របស់​អ្នក​បាន​សម្រាល​។​

​បើ​ទោះបីជា​អ្នក មានការ​លើស​សម្ពាធ​ឈាម ក្នុងពេល​មាន​ផ្ទៃពោះ​ក៏ដោយ ក៏​អ្នក​នៅ​តែ​មាន​ឱកាស ចំពោះ​ការ​មាន​ផ្ទៃពោះ ហើយ​ទារក​កើតមក មាន​សុខភាព​ល្អ​ដដែល​។ ប៉ុន្តែ ការ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ វា​អាច​បង្ក​ធ្វើឱ្យមាន ការ​ខូច​តម្រងនោម និង​សរីរាង្គ​ផ្សេងទៀតៗ​របស់​អ្នក ដែល​វា​ជា​ឱកាស នៃ​ការ​បណ្តាលឱ្យមាន សម្ពាធ​ឈាម​ខ្ពស់​ជា​អចិន្រៃ្តយ៍ ឬ​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បន្ទាប់​ពី ការ​មាន​ផ្ទៃពោះ​របស់​អ្នក ឬ​នៅ​ពេល​ក្រោយ នៅក្នុង​ជីវិត​របស់​អ្នក​។​

​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់ បាន​កាត់បន្ថយ​ការ​ហូរ​ឈាម​ទៅកាន់​សុក មានន័យ​ថា វា​មិន​អាច​ផ្តល់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ឱ្យបាន​គ្រប់គ្រាន់ ទៅតាម​កូន​របស់​អ្នកត្រូវការ ជា​ហេតុ​ដែល​វា​ក៏​អាច​ពន្យឺត​ការរីកលូតលាស់ របស់​កូន​របស់​អ្នក ដែល​អាច​បណ្តាលឱ្យ​កូន​របស់​អ្នក កើត​តូច​មិន​គ្រប់​គី​ឡូ​។ ទារក​ភាគច្រើន អាច​ចាប់ផ្តើម​ការលូតលាស់រ​បស់​ខ្លួន បន្ទាប់​ពី​ពីរ​បី​ខែ បន្ទាប់ពី​ពួកគេ​បាន​សម្រាល ហើយ​វា​ជា​ការល្អ ប្រសិន​បើ​ពួកគេ​កើតមក មាន​ទម្ងន់​ធម្មតា​៕

​ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម