មិន​ចង់​កើតមុន គួរ​ធ្វើ​ដូចម្តេច​?

 
 


​បើ​ទោះបីជា​អ្នក មិន​អាច​ការពារ​រោគ​មុន​របស់​អ្នក​បាន ប៉ុន្តែ មាន​គន្លឹះ​មួយ​ចំនួន ដែល​អាច​ឱ្យ​អ្នក រក្សា មុន​របស់​អ្នក មិន​ឱ្យ​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​ជាង​មុន​បាន​។​
•​    ​លាង​សម្អាត​ថ្នមៗ និង​ថែទាំ​ស្បែក​របស់​អ្នក ជា​រៀងរាល់ថ្ងៃ​។ ចៀសវាង​ការសម្អាត​ខ្លាំងៗ​ពេក ឬក៏​លាង​ញឹកញាប់​ពេក​។​
•​    ​ចៀសវាង​ការ​បែកញើស​ខ្លាំង ប្រសិនបើ​អ្នក​គិតថា វា​បណ្តាល​ឱ្យ មុន​របស់​អ្នក កាន់តែ​អាក្រក់​ជាង​មុន​។ លាង​សម្អាត​ឱ្យបាន​ឆាប់ បន្ទាប់​ពី​សកម្មភាព​ណា ដែល​ធ្វើឱ្យ​អ្នក​បែកញើស​ខ្លាំង​។​
•​    ​លាង​សម្អាត​សក់​របស់​អ្នក ឱ្យបាន​ញឹកញាប់ ប្រសិនបើ​សក់ របស់​អ្នកមាន​ខ្លាញ់​។ ព្យាយាម​រក្សា​សក់ ចេញ​ពី​មុខ របស់​អ្នក​។​
•​    ​ចៀសវាង​ការប្រើ​ផលិតផល​ថែរក្សា​សក់ ដូចជា ជែល ក្រែម និង ក្រមួន​លាប​សក់ ដែល​មាន​ប្រេង​ច្រើន​។​
•​    ​ចៀសវាង​ការប៉ះពាល់​មុខ​របស់​អ្នក ។​
•​    ​ពាក់​សម្លៀក​បំពាក់​ទន់ៗ  ដូចជា សម្លៀក​បំពាក់​កប្បាស ឬ សម្លៀក​បំពាក់ ដែល​មាន​សំឡី​ស្ថិត​នៅ​ពីក្រោម ចំពោះ​ឧបករណ៍​កីឡា​។ ផ្នែក​ខ្លះ​នៃ​ឧបករណ៍ ដូចជា ខ្សែ​ចង ដែល​អាច​រឹប​ស្បែក​របស់​អ្នក និង​អាច​ធ្វើឱ្យ​មុន​របស់​អ្នក កាន់តែ​អាក្រក់​។​
•​    ​ចៀសវាង​ការប៉ះពាល់​នឹង​ប្រេង និង​សារធាតុ​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព ដូចជា ប្រេងសាំង​ជាដើម​។​
•​    ​ការពារ​ស្បែក​របស់​អ្នក ពី​ការ​ប៉ះ​ពី​ពន្លឺព្រះអាទិត្យ​៕


ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម