វិធីការពារសរសៃឈាម ឲ្យនៅល្អ
ពាក្យមួយពោលថា សរសៃឈាមចាស់ មនុស្សនឹងចាស់។ ប្រសិនបើអ្នកដល់វ័យកណ្តាល អ្នកនឹងមានមុខចាស់ ហើយសុខភាពកាន់តែទ្រុតទ្រោមទៅៗ នោះបញ្ចាក់ថា សរសៃឈាមអ្នកចាស់ហើយ។ តើមានវិធីអ្វី ដើម្បីរក្សាសរសៃឈាម ឲ្យនៅក្មេងនោះ?
1. អ្នកអាចធ្វើលំហាត់ប្រាណ ដោយឡើងចុះជណ្តើរ តែត្រូវប្រើជើង មិនត្រូវប្រើជណ្តើរយន្តទេ។ ការប្រើជើង គឺវាអាចធ្វើឲ្យសរសៃឈាម ដំណើរការបានល្អ។
2. អ្នកអាចកម្រើកដៃ កម្រើកជើង នៅពេលដែលក្រោកពីគេង ព្រោះនៅពេលដែលក្រោកពីគេង គឺជាពេលដែលឈាមដើរខ្លាំងជាងគេ ដូចនេះ អ្នកអាចគេងនៅលើគ្រែ ហើយធ្វើចលនាដៃ និងជើង។
3. នៅខាងក្រោយ “ក” អ្នក មានកុងតាក់សរសៃឈាមបិទបើកមួយ ហើយប្រសិនបើមេឃត្រជាក់ វាអាចនឹងបិទបាន ហើយធ្វើឲ្យឈាមដើរមិនបានល្អ។ ដូចនេះ អ្នកត្រូវតែរក្សាភាពកក់ក្តៅ នៅត្រង់កជានិច្ច។
4. មិនត្រូវស្លៀកពាក់ខោអាវដែលតឹងពេកទេ ហើយបរិវេណជុំវិញចង្កេះ ត្រូវតែឲ្យរាងធូរបន្តិច។
5. ត្រូវតែចេះសម្រាក និងសើចឲ្យបានច្រើន។
6. ពេលបរិភោគអាហារ ត្រូវទំពារឲ្យយូរទើបលេប។
ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីរក្សាសរសៃឈាមអ្នក ឲ្យនៅក្មេងជារៀងរហូត៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- លេងហ្គេម មានប្រយោជន៍ចំពោះភ្នែក
- វិធីសាស្ដ្រកែដំណើរដើរ
- ចេញទៅញ៉ាំក្រៅមានន័យថា “ញ៉ាំច្រើន”
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!