គន្លឹះទាំង ៧យ៉ាងនេះ អាចឆក់ បេះដូង មនុស្សប្រុសបាន ដោយមិន ចាំបាច់ មានសម្រស់ជំនួយ
ភាគច្រើន មនុស្សគ្រប់គ្នា តែងគិតថា ចំនុចសំខាន់ ដែលអាចទាក់ទាញចិត្ត មនុស្សប្រុស ឲ្យចាប់ចិត្ត លើមនុស្សស្រីបាន គឺសម្រស់។ ប៉ុន្តែពេលខ្លះ វាមិនដូច នឹងអ្នកគិតបែបនេះ ទាំងស្រុងនោះទេ ព្រោះមានវិធីមួយចំនួន ដែលអាចទាក់ភ្នែក មនុស្សប្រុស ឲ្យបាក់ស្រឡាញ់បាន ដោយមិន ចាំបាច់ប្រើ សម្រស់៖
១) កុំគេចពីគាត់៖ ប្រសិនបើអ្នក មិនសូវនៅជិតរូបគាត់ អ្នកនឹងមិនទទួលបាន ការចាប់អារម្មណ៍ ពីគាត់ឡើយ។ ជាឧទាហរណ៍ ប្រសិនបើកន្លែង ធ្វើការ របស់គាត់ នៅហាងកាហ្វេ ដូច្នេះអ្នក គួរតែ ឧស្សាហ៍ទៅលេងគាត់ ជារឿយៗ ហើយចំនុចនេះ អាចទាក់ចិត្តរូបគាត់បាន ផងដែរ។ ប៉ុន្តែអ្នក កុំចូលទៅ លេងនៅហាង របស់គាត់ ជាញឹកញាប់ ឬក៏ដើរកាត់ហាងកាហ្វេនោះ ច្រើនដងពេក។
២) យកចិត្តទុកដាក់ ចំពោះគាត់៖ តើអ្នកចង់ឲ្យ មនុស្សប្រុស ចាប់អារម្មណ៍លើអ្នក ដោយមិនចាំបាច់ យកសម្រស់ជំនួយ? ដូច្នេះវិធីដែលល្អ អ្នក គួរតែ យកចិត្តទុកដាក់ចំពោះគាត់ ដូចជា និយាយ ស្តាប់ និង សរសើរបន្តិចបន្តួច ទៅកាន់រូបគាត់ ដើម្បីបង្ហាញឲ្យគាត់ដឹងថា អ្នកបាន ចាប់ អារម្មណ៍លើគាត់។ ប៉ុន្តែប្រសិន បើអ្នកមិនហ៊ាន និយាយជាមួយនឹង រូបគាត់នោះទេ អ្នកអាច បង្ហាញស្នាមញញឹមដ៏ស្រស់ និង កែវភ្នែក របស់អ្នក ដោយសំលឹងទៅរកគាត់ ឲ្យចំ ព្រោះវាជាផ្នែកមួយ ដែលអាច ជួយឲ្យទាក់ទាញចិត្ត របស់គាត់បាន។
៣) មានទំនុកចិត្ត៖ ប្រសិនបើអ្នក ចាប់ផ្តើម និយាយជាមួយនឹងគាត់ អ្នកគួរតែមាន ទំនុកចិត្តខ្ពស់ លើខ្លួនឯង។ ជាការពិត មនុស្សគ្រប់គ្នាតែងតែ មានភាព ភ័យខ្លាចបន្តិចបន្តួច នៅពេល និយាយជាមួយ មនុស្ស ដែលខ្លួនចូលចិត្ត រឺក៏លួចស្រឡាញ់។ ការមានទំនុកចិត្ត លើខ្លួនឯង ពិតជា អាចឆក់ បេះដូងមនុស្សប្រុស បានផងដែរ។
៤) ប្រាកដប្រជាលើខ្លួនឯង៖ អ្នកគួរតែ ប្រាកដប្រជា លើខ្លួនឯងជាធំ ទោះបីក្នុងស្ថានភាព បែបណា ក៏ដោយ។ កុំធ្វើពុតជា មនុស្សផ្សេងមួយទៀត ដែលអ្នកមិនមែន ព្រោះវាមិនមែន ជារឿងល្អ នោះទេ សម្រាប់អ្នក ដែលខំលាក់ចរិក ឬក៏អាប្បកិរិយា របស់អ្នក នៅមុខមនុស្សប្រុស ដែលអ្នក កំពុងតែ ចាប់អារម្មណ៍នោះ។
៥) រួសរាយ៖ ប្រសិនបើអ្នក ជាមនុស្សមិនសូវ ហ៊ាននិយាយ ជាមួយនឹងគាត់ ដោយសារតែអ្នកអៀន អ្នកគួរតែព្យាយាម និយាយទៅកាន់ មនុស្សនៅជុំវិញខ្លួនគេ ឲ្យបានច្រើន ព្រោះប្រសិនបើគាត់ មិនលឺអ្វីដែលអ្នកនិយាយ អ្នកនឹងមិនអាច ទទួលការចាប់អារម្មណ៍ ពីគាត់បានឡើយ។ ដូច្នេះអ្នកគួរតែ រួសរាយទៅមនុស្សគ្រប់គ្នា ទើបជាការប្រសើរ។
៦) សើច៖ សំលេងសើច ជាសំលេង ដ៏អស្ចារ្យមួយ ដែលអាច ជួយទាក់ទាញចិត្ត របស់មនុស្សប្រុសបាន។ ក្នុងនោះដែរ មនុស្សប្រុស ចូលចិត្ត មនុស្សស្រីណា ដែលមានភាពរីករាយ ពេលនៅជាមួយគ្នា។ ប្រសិនបើមនុស្សប្រុស ឃើញអ្នកសើច នោះគេនឹងចាប់ផ្តើម កត់សម្កាល់អ្នកបន្តិចម្តងៗហើយថា តើអ្នកជាមនុស្ស កំប្លែងយ៉ាងណា។ សំណើចរបស់អ្នក ពិតជាអាច អង្រួនចិត្តរបស់គេបានផងដែរ។
៧) បាញ់ទឹកអប់ ជាមួយនឹងក្លិនក្រអូប៖ ការបាញ់ទឹកអប់ ជាមួយនឹងក្លិនស្រាលៗ អាចទាញ ចំណាប់អារម្មណ៍ ពីមនុស្សប្រុសបាន។ ជាពិសេស ប្រសិនបើរូបគេ ពេញចិត្ត នូវក្លិនទឹកអប់ របស់អ្នក នោះគេ នឹងចងចាំក្លិននោះ ជាប់រហូត។ ចំនុចនេះ ពិតជាចំនុចសំខាន់មួយ ផងដែរ សម្រាប់មនុស្សស្រី។
ទាំងនេះ ជាវិធីសាស្រ្ត មួយចំនួន ក្នុងការទាក់ទាញចិត្ត មនុស្សប្រុស ដោយមិនចាំបាច់ ប្រើប្រាស់ សម្រស់៕
ប្រភព Womanitely
ដោយ៖ កា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារទាំង ៧ ដែលផ្ទុកវីតាមីន D ច្រើនជាងគេ
- កូនគេងផ្កាប់មុខ មានសុវត្ថិភាពអត់?
- គួរយល់ដឹង! អាហារទាំង ១០ប្រភេទ ដែលអ្នកគួរទទួលទាន រៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសម្រស់ស្បែក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!