អត្ថប្រយោជន៍ទាំង ៥ នៃផ្លែឈើ ជួយឲ្យអ្នក សម្រកទម្ងន់ បានរហ័ស
តើអ្នកដឹងទេថា ការទទួលទាន ផ្លែឈើ បានច្រើន អាចជួយ អ្នកឲ្យសម្រកទម្ង ន់បានលឿនជាងមុន? ផ្លែឈើសំបូរ ទៅដោយ វីតាមីន និង សារធាតុរ៉ែ ដ៏សំខាន់ ដែលធ្វើឲ្យរាងកាយ ដំណើរការបានល្អ ហើយមានសុខភាពល្អ និង មានថាមពល។ ផ្លែឈើមាន ផ្ទុកកាបូនអ៊ីដ្រាត (carbohydrates) ដែលជួយជំរុញ ដល់រាងកាយ និង កាត់បន្ថយជាតិកាឡូរី ។អ្នកត្រូវធ្វើយ៉ាងណា ទទួលទានផ្លែឈើ ឲ្យបានច្រើន ឬ អាចយកធ្វើជា ទឹកផ្លែឈើស្រស់, smoothie, សាឡាដ , និង បង្អែមតាមការ ចូលចិត្តរបស់អ្នក។ ហើយនៅទីនេះ នឹងប្រាប់អ្នកឲ្យ បានដឹងពីផលប្រយោជន៍មួយចំនួន ក្នុងការសម្រកទម្ងន់ :
១. ផ្លែឈើជួយដុតរំលាយជាតិខ្លាញ់
ក្នុងចំណោម ផ្លែឈើ ដែលដុតជាតិខ្លាញ់ បានល្អបំផុតនោះ គឺក្រូចថ្លុង វាអាចជួយបង្កើន ការរំលាយអាហារ រក្សាកម្រិតជាតិស្ករ ក្នុងឈាមរបស់អ្នកឲ្យមានស្ថេរភាព និង ដុតបំផ្លាញជាតិខ្លាញ់ បានច្រើន។ ទោះជាយ៉ាងណា មិនមែនមានន័យថា អ្នកត្រូវទទួលទាន តែក្រូចថ្លុង នោះទេ។ អ្នកអាចទទួលទានដូចជា ក្រូចឆ្មារ គឺជាផ្លែឈើផ្សេង មួយទៀត ដែលជួយដុតបំផ្លាញជាតិខ្លាញ់ បានច្រើនផងដែរ។ វាមានប្រសិទ្ធិភាព ក្នុងការបន្សាបជាតិពុល និង ជួយឲ្យអ្នក មានសុខភាពល្អ។ គោលបំណង ក្នុងការផឹកទឹកក្រូចឆ្មារ យ៉ាងហោចណាស់ ២កែវ ជារៀងរាល់ថ្ងៃ ដើម្បីសំរេចគោលដៅ សម្រកទម្ងន់ ដែលមាន ប្រសិទ្ធិភាព មិនគួរឲ្យជឿ។
២. ផ្លែឈើដែលមានកម្រិតកាឡូរីទាប
ចំពោះផ្លែចេក ដែលមានទំហំ ល្មម មាន ១២០ កាឡួរី ដែលផ្លែចេកតូច មួយមាន ត្រឹមតែ ១០០កាឡួរី។ ការញាំចេកតូចមួយ ដែលមានជាតិ Fiber ខ្ពស់ អាចធ្វើឲ្យអ្នកមាន អារម្មណ៏ឆ្អែតបានយូរ ក្នុងនោះមាន ផ្លែប៉ោម , ផ្លែប៉េស និងផ្លែភៀរ ជាអាហារសម្រន់ ដែលធ្វើឲ្យមាន សុខភាពល្អដូចគ្នា ។ នៅពេលដែល អ្នកធ្វើការសម្រកទម្ងន់ ត្រូវពិចារណាទៅលើ ផ្លែឈើដែលមាន ជាតិទឹកច្រើន ដើម្បីទទួលទាន។ វាមានកម្រិត កាឡូរីទាប ហើយមានជាតិទឹកខ្ពស់ ដែលជួយរក្សាស្បែក របស់អ្នក ឲ្យមានសំនើម ពេញមួយថ្ងៃ (ប៉ុន្តែកុំភ្លេចអំពី ការទទួលទានទឹកឲ្យបាន ៨កែវ ក្នុងមួយថ្ងៃ) ការទទួលទាន ផ្លែឈើ អាចជួយបំពេញ ជាតិស្ករ ពេលថ្ងៃត្រង់ របស់អ្នក យ៉ាងលើសលុប ក្នុងពេលតែមួយភ្លែត និង ប្រើប្រាស់កាឡូរី តិចជាងមុន ។
៣. ជួយជំរុញដល់ ការធ្វើលំហាត់ប្រាណ
ផ្លែឈើ គឺជាអាហារ ដែលល្អបំផុត សម្រាប់បរិភោគ មុនពេល និង ក្រោយ ពីការធ្វើ លំហាត់ប្រាណ។ រឿងដែលសំខាន់ ផ្លែឈើ គឺជាប្រភពដ៏ល្អបំផុត នៃជាតិស្ករ ជួយជំរុញឲ្យសាច់ដុំ ធ្វើចលនាបានលឿន និង ធ្វើការ បានធ្ងន់ជាងមុន។ បរិភោគផ្លែចេក , ប៉ោម , ប្លូរប័ររី , ទំពាំបាយជូរ និង ភៀ (pear ) ជាអាហារសម្រន់ មុន និង ក្រោយពេល ធ្វើលំហាត់ប្រាណ ដើម្បីជួយជំរុញថាមពល និង បង្កើនការធ្វើលំហាត់ប្រាណ។
៤. ពួកវាជួយ កាត់បន្ថយ ការហើមពោះ
ទឺកផ្លែឈើ ដែលសម្បូរ ទៅដោយសារជាតិ ដែលជួយឲ្យអ្នក សម្រកទម្ងន់ បានឆាប់រហ័ស និង ជាវិធីងាយ ក្នុងការកាត់បន្ថយ ការហើមពោះ ដែលត្រូវបានបង្កឡើង ដោយសារធាតុរាវ ដែលលើស ពីធម្មតា ក្នុងកោសិការបស់អ្នក។ មានផ្លែឈើ មួយចំនួន ដូចជាក្រូច ,ទំពាំងបាយជូរ , ឪឡឹក , ម្នាស់ ដែលជួយបញ្ចេញ នូវសារជាតិទឹក និង ធ្វើឲ្យលែងហើមពោះ ទាំងអស់នេះ សុទ្ធតែជាជម្រើសដ៏ល្អ។ ជួយកម្ចាត់ ការហើមពោះ និង មានអារម្មណ៏ប្រសើរ ជាងមុន បន្ទាប់ការ ទទួលទានអាហាររួច ។
៥. អាហារដែលមានសុខភាពល្អ
ប្រសិនបើអ្នកមាន ភាពមមារញឹកជាមួយជីវិតរស់ នៅប្រចាំថ្ងៃ ប៉ុន្តែបើអ្នកមាន បំណងចង់ ធ្វើការសម្រកទម្ងន់ ទទួលបាន ប្រសិទ្ធិភាព អ្នកត្រូវជ្រើសរើសអាហារ ដែលមាន ជាតិកាឡូរី និង ស្ករតិច ដូចជាផ្លែឈើជាដើម។ អ្នកអាចទទួលទាន សាឡាដ ឬ ទឹកផ្លែឈើស្រស់ និង យ៉ាអួរ អាហារទាំងនេះនឹងជួយ ឲ្យអ្នក អាចស្រកទម្ងន់ បានឆាប់ បើសិនជាអ្នកធ្វើបាន ទៀងទាត់។
ប្រភព ÷ womanitely
ដោយ ស្រីពៅ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- សំដីអ្វីខ្លះ ដែលអ្នកគួរតែនិយាយទៅកូនរបស់អ្នក ជារៀងរាល់ថ្ងៃ?
- តើមនុស្សស្រី ពឹងលើអ្វី ទើបជោគជ័យ?
- រលាកអាងត្រគាក អាចបណ្តាលអោយស្ត្រីអត់កូន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!