សារៈប្រយោជន៍ ទាំង ១០ នៃការ បរិភោគ ផ្លែឈឺរី ដែលអ្នក នឹកស្មានមិនដល់!
មានហេតុផលជាច្រើនដែល អ្នកគួរតែបរិភោគផ្លែឈឺរី ឲ្យបានច្រើន ប៉ុន្តែអ្វី ដែលជាហេតុផលចំបងនោះ គឺ វាមានសារប្រយោជន៍ចំពោះសុខភាព ។ យើងសូមណែនាំអ្នក ឲ្យសាកល្បងជាមួយផ្លែឈឺរីជូរៗ ដូចជា Montmorency ដើម្បីទទួលបានសារប្រយោជន៍ ចំពោះសុខភាព ជាមួយ ផ្លែ ឈឺរី ។ កុំឲ្យចំណាយពេលច្រើន យើងនឹងបង្ហាញអ្នកអំពី ហេតុផលទាំង១០ ដែលអ្នកគួរតែបរិភោគផ្លែឈឺរីឲ្យបានច្រើន ។
១. បង្កើននូវកម្រិតថាមពល
ការបរិភោគផ្លែឈឺរី ជួយជំរុញឲ្យអ្នកមានថាមពលពីធម្មជាតិ ។ ដោយសារតែជាតិ កាឡូរីនៅ ក្នុងផ្លែឈឺរី មានផ្ទិកនូវជាតិស្ករពីធម្មជាតិ ហើយជួយសម្រួលអារម្មណ៍ និង ជំរុញកម្រិត ថាមពលក្នុងខ្លួនអ្នក ។ ដូច្នេះ នៅពេលដែលអ្នកមានអារម្មណ៍ថាអស់កំលាំង ឬ មិនស្រស់ ស្រាយ ញាំផ្លែឈឺរីស្រស់ មួយដៃ អ្នកនឹងមានអារម្មណ៍ធូរស្រាលជាងមុន មិនថាពេលវេលា ណា ។
២. ជួយឲ្យគេងលក់ស្រួល
បើសិនជាអ្នកមានបញ្ហាក្នុងការគេង អ្នកគួរតែបរិភោគផ្លែឈើរីឲ្យបានទៀងទាត់ ដើម្បីជួយ សម្រួលដល់ការគេងរបស់អ្នក ។ ផ្លែឈើរី ធ្វើឲ្យអ្នកគេងបានលក់ស្រួល បើសិនជាអ្នកមាន អាការ:គេងមិនលក់ សូមកុំប្រើប្រាស់ថ្នាំគេងលក់ ព្រោះវានឹងធ្វើឲ្យអ្នកប្រឈមមុខនឹង គ្រោះថ្នាក់ ដូចនេះអ្នកគួរបរិភោគផ្លែឈឺរីជា រៀងរាល់ថ្ងៃ ហើយអ្នកនឹងមើលឃើញពី ប្រសិទ្ធិភាព របស់វា ។
៣. ល្អសម្រាប់ភ្នែករបស់អ្នក
ហេតុផលដែលមិនគួរឲ្យជឿមូយទៀត គឺការទទួលទានផ្លែឈឺរី ជាប្រចាំអាចជំនួយដល់ភ្នែករបស់អ្នកបាន ។ ផ្លែឈឺរីផ្ទុកនូវ វីតាមីនA ហើយវាគឺជាផ្នែកមួយនៃវីតាមីនបេតា ការ៉ូអីន ដែល ជួយថែរក្សាកែវភ្នែករបស់អ្នកឲ្យមាន សុខភាពល្អ ។ រ៉េទីនល គឺជាផ្នែកមួយនៃវីតាមីនA ដែលជួយរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ ជាការពិតផ្លែឈឺរី បានផ្ទុកនូវវីតាមីនA ប្រហែល២០ដង ច្រើនជាងផ្លែស្តូប៊ឺរី និង ប្លូប៊ឺរី ដូចនេះ ហេតុអ្វីយើង មិនទទួលទានពូកវាឲ្យបាន ញឹកញាប់?
៤. ជួយការពារជម្ងឺមហារីក
តើអ្នកធ្លាប់បានដឹងទេ ថាការបរិភោគផ្លែឈឺរីបានទៀងទាត់ អាចប្រឆាំងនឹងជម្ងឺមហារីក ? ផ្លែឈឺរី គឺជាផ្លែឈើដែលមានដែលមានសារធាតុ antioxidants ដែលជួយកាត់បន្ថយ គ្រោះថា្នក់នៃជម្ងឺមហារីក និង ជួយឲ្យមានសុខភាពមាំមួន អ្នកអាចទទួលទានវាដើម្បី បញ្ចុះទម្ងន់បាន ផងដែរ ។
៥. បង្កើនការរំលាយអាហារ
ដោយសារតែវាមានជាតិ Fiber ដែលជួយជំរុញប្រព័ន្ធរំលាយអាហារ និង កាត់បន្ថយជាតិ កូឡេស្តូរ៉ាល ( cholesterol ) . អ្នកមិនចាំបាច់បរិភោគឈឺរីច្រើននោះទេ ត្រឹមតែមួយក្ដាប់នៃ ឈឺរី គឺគ្រាប់គ្រាន់សម្រាប់អ្នក វាមានផ្ទុកនូវ Fiber ជាងពាក់កណ្ដាលដែលអ្នកត្រូវការក្នុង មួយថ្ងៃ ។
៦. ជួយបន្ថយការឈឺចាប់ និង កាត់បន្ថយការហើម
ផ្លែឈឺរី គឺជាប្រភពដ៏ពិសេសនៃ សារធាតុ anthocyanins ដែលអាចជួយកាត់បន្ថយការ ឈឺចាប់ និង ហើមដែលដែលបណ្ដាលមកពីជម្ងឺរាំរៃផ្សេង រួមទាំងរោគប្រគ្រីវ និង រលាកសន្លាក់ ឆ្អឹង ។ បើអ្នកមានជម្ងឺរលាកសន្លាក់ដៃ ឬ ជើង គួរទទួលផ្លែឈឺរី ជំនួសការទទួលទានថ្នាំ អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា ។
៧. ជួយទប់ស្កាត់ការរមួលក្រពើ
ទោះបីជាផ្លែចេកមានប៉ូតាស្យូម ច្រើនជាងផ្លែឈឺរី ប៉ុន្តែបើអ្នកមិនចូលចិត្តញាំផ្លែចេក អ្នកអាចញាំផ្លែឈឺរី ដែលមាននូវប៉ូតាស្យូមបានដូចគ្នា ។ ប៉ូតាស្យូមជូយបំបាត់ និង បង្ការការ រមួលក្រពើ វានៅតែជាគំនិតដ៏ល្អក្នុងការបរិភោគផ្លែឈឺរី មុន និង ក្រោយពេលដែលអ្នកហាត់ប្រាណ ហើយផ្លែឈឺរី ក៏ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវផងដែរ ។
៨. ជួយបង្កើនប្រព័ន្ធនៃខួរក្បាលរបស់អ្នក
បើសិនជាអ្នកមាន អារម្មណ៍ថាភ្លេចភ្លាំង ឈឺរីអាចជួយជំរុញការចងចាំរបស់អ្នកមិនថាវ័យណា ក៏ដោយ ។ផ្លែឈឺរី គឺជាអាហារសម្រាប់ខួរក្បាល ដោយសារមានសារធាតុ antioxidants ខ្ពស់ ហៅថា anthocyanins ដែលល្អចំពោះខួរក្បាលរបស់អ្នក ។ អ្នកគួរតែជ្រើសយកឈឺរី មកធ្វើ ជាអាហារសម្រន់ ដើម្បីជំនួយដល់ការចងចាំរបស់អ្នក ។
៩. ល្អចំពោះបេះដូងរបស់អ្នក
អាហារដែលល្អ ចំពោះសុខភាព តែងតែពិបាកក្នុងការញាំ ហើយវាមិនលឿនពេក និង យឺតពេកដែលក្នុងការចាប់ផ្ដើមថែរក្សាសុខភាពបេះដូង ។ ការទទួលទានឈឺរីនឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺបេះដួង ហើយគ្រប់ឈឺរីទាំងអស់សុទ្ធតែល្អចំពោះសុខភាព ។
១០. ជួយប្រឆាំងនឹងការរលាកសន្លាក់បានខ្ពស់
សារ:សំខាន់ធំបំផុត ចំពោះសុខភាព នៃការទទួលទានផ្លែឈឺរី ដោយសារតែគុណសម្បត្តិនៃ ការប្រឆាំងនឹងជម្ងឺ ។ នេះគឺជាពត៌មានដល់ល្អសំរាប់កីឡាករ និង អត្ថពលកម្ម ដែលអាចមាន ការឈឺចុកចាប់បន្ទាប់ពីធ្វើការរួច ដូចជាជម្ងឺរលាកសន្លាក់ ។ ដូច្នេះ បើអ្នកមានការឈឺចុកចាប់ បែបនេះសូមទទួលទានទឹកឈឺរី ៣ដង ក្នុងមួយថ្ងៃ ។
ជាមួយនឹងសារប្រយោជន៍ចំពោះសុខភាព ដែលមិនអាចធ្វើឲ្យអ្នកភ្លេច ផ្លែឈឺរីបាន ។ អ្នកអាចទទួលបានផលប្រយោជន៏ទាំងនោះ ពីផ្លែឈឺរីស្រស់ ឬ អ្នកអាចជ្រើសរើសជា ទឹកឈឺរី ឬ ឈឺរីក្រៀម ។ នៅពេលដែលអ្នកទិញទឹកឈឺរី ត្រូវប្រាកដថាវា គ្មានដាក់ស្ករបន្ថែមនោះទេ ។
ប្រភព ÷ womanitely
ដោយ ស្រីពៅ
ខ្មែរឡួត
មើលគួរយល់ដឹងផ្សេងៗទៀត
- ពេលណា កុមារអាចផឹកទឹកដោះគោបាន?
- ស៊ុត និងផ្លែប័រ គឺជាប្រភពនៃប្រូតេអ៊ីន
- អ្នកចូលចិត្តកាហ្វេ? បេះដូងរបស់អ្នក អាចចូលចិត្តផងដែរ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!