អាថ៌កំបាំង​ទាំង ១០ នៃ សាប៊ូ​កក់សក់

 
 


​អ្នក​ធ្លាប់មាន​ជំនឿ និង​ទ្រឹស្តី​ជាច្រើន អំពី​ការថែរក្សា​សក់​របស់​អ្នក ប៉ុន្តែ ឥឡូវនេះ វា​ជា​ពេលវេលា ដែល​អ្នក​គួរ​ដឹង អំពី​ចំណុច​ពិតប្រាកដ​របស់​វា​។ មាន​ការពិត ១០ យ៉ាង​អំពី​សាប៊ូ ដែល​អ្នក​ត្រូវ​ដឹង ដើម្បី​បាន​សក់​របស់​អ្នក​ភ្លឺ និង​មាន​សភាព​ទន់​រលោង​ជាង​ពេល​មុន​។​
1.​    ​វា​ជា​ការសំខាន់ ក្នុង​ការជ្រើសរើស​ប្រភេទ​សាប៊ូ ឱ្យ​ត្រូវ​នឹង​ប្រភេទ​សក់​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​សក់​ស្តើង នោះ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​ការប្រើ​សាប៊ូ ឯ​សាប៊ូ​ដែល​ផ្តល់​សំណើម​។​
2.​    ​ពេល​អ្នក​ឃើញ​ថា​មាន​អ​ង្កែ ឬ​ចេញ​ប្រេង​ច្រើន​នៅលើ​ស្បែក​ក្បាល​របស់​អ្នក អ្នក​ត្រូវ​លាង​សម្អាត​សក់​របស់​អ្នក​ជា​បន្ទាន់​។​
3.​    ​ប្រសិនបើ​អ្នក​មាន​សក់​ពណ៌​ទង់​ដែង អ្នក​គួរតែ​ព្យាយាម​កក់សក់​ឱ្យបាន​ញឹកញាប់​បន្តិច ព្រោះ​សក់​ពណ៌​ទង់​ដែង អាច​ស្រូបយក​កាក​សំណល់​ពី​បរិស្ថាន​ច្រើន​។​
4.​    ​មើល​កាលបរិច្ឆេទ​ផុតកំណត់ របស់​សាប៊ូ​ឱ្យបាន​ត្រឹមត្រូវ​។ ជាធម្មតា វា​អាច​មាន​ប្រសិទ្ធភាព​ពី​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុណ្ណោះ​។​
5.​    ​ធ្វើការ​ម៉ាស្សា​ស្បែក​ក្បាល​របស់​អ្នក ជាមួយ​សាប៊ូ អាចជួយ​លើកកម្ពស់​សុខភាព​សក់​របស់​អ្នក ពោលគឺ​អាច​បង្កើន​ចរាចរ​ឈាម​រត់ ក្នុង​ស្បែក​ក្បាល​របស់​អ្នក​ឱ្យ​បានល្អ ដែល​អាច​ជួយ​ជំរុញ​កំណើន​ការ​ដុះ​សក់​បាន​។​
6.​    ​អ្នក​មិន​ត្រូវ​ប្រើ​សាប៊ូ​ច្រើន​លើសលប់​ពេក​ទេ ដែល​វា​នឹង​មាន​ពពុះ​ច្រើន ដែល​អាច​មាន​ការលំបាក​សម្រាប់​អ្នក ដើម្បី​ម៉ាស្សា​ទៅលើ​ស្បែកក្បាល​។​
7.​    ​កុំ​លាង​សក់​របស់​អ្នក ជាមួយ​ទឹក​ដែល​មាន​សីតុណ្ហភាព​ក្តៅ វា​នឹង​ធ្វើឱ្យ​ការលូតលាស់​សក់​របស់​អ្នក​មិន​ល្អ​។ ប៉ុន្តែ អ្នក​អាច​ព្យាយាម​កក់សក់​ជាមួយ​ទឹ​កក្តៅ និង​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​បាន​។
8.​    ​តម្លៃ​មិន​ជា​បញ្ហា ៖ ប៉ុន្តែ អ្វី​ដែល​សំខាន់ គឺ​រូបមន្ត​របស់​សាប៊ូ តើ​វា​ត្រូវ​គ្នា​ជាមួយ​ប្រភេទ​សក់​របស់​អ្នក​ឬ​អត់​។​
9.​    ​សាប៊ូ​ដែល​ធ្វើឱ្យ​ស្បែកក្បាល​ស្ងួត ជាធម្មតា មាន​ដំណើរការ​ល្អ​បំផុត នៅពេល​យប់ ហើយ​ប្រសិនបើ​អ្នក​ចូលចិត្ត​ប្រើ​វា គួរប្រើ​នៅពេល​យប់​។​
10.​    ​អ្នក​អាច​ធ្វើ​សាប៊ូ​ដោយ​ខ្លួនឯងបាន ដោយ​យក​សូ​ដា ទឹក​ខ្មេះ និង​ទឹក​មក​កំដៅ​ជាមួយគ្នា នោះ​អ្នកនឹង​អាច​យក​វា​មក​ប្រើ​បាន​ដូចគ្នា​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម