ទឹក​លុបមុខ ដែល​ធ្វើឲ្យ​អ្នក​ស្អាត​

 
 



​ការ​លុបមុខ គឺ​ដើម្បី​រក្សា​ភាព​ស្អាត និង​ជម្រះ​ធូលី​លើ​មុខ​។ ស្ត្រី​ភាគច្រើន ជ្រើសរើស​សាប៊ូ​លុបមុខ​គ្រប់​ប្រភេទ ដើម្បី​ថែរក្សា​មុខ​ឲ្យ​ស្អាត​។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា អ្នក​ក៏​អាច​ប្រើ​តាម​វិធី​ធម្មជាតិ ដើម្បី​ធ្វើឲ្យ​មុខ​អ្នក​ស្អាត​បានដែរ​។​1.​ ​អ្នក​អាច​ប្រើ​ទឹកតែ មក​លុបមុខ​បាន ព្រោះ​វា​អាច​ការពារ​ស្នាម​ជ្រាវ​ជ្រួញ​បាន ដោយ​យក​ទឹកតែ ដែល​មិនសូវ​ក្រាស់​មក​លុប​។ ដំបូង អ្នក​ត្រូវ​លាងជម្រះ​ធូលី​ចេញ​សិន បន្ទាប់មក ដាក់​ទឹកតែ​លើ​មុខ ហើយ​វៃ​មុខ​ថ្នមៗ​។ បន្ទាប់មកទៀត លាងជម្រះ​វា​ចេញ​ជា​ការ​ស្រេច​។ យក​ល្អ យក​តែ​បៃតង ឬ​ស្លឹក​តែ​មក​ឆុង មិន​ត្រូវ​យក​ទឹកតែ ដែល​សល់​ពី​យប់​មក​លុប​ទេ​។​2.​ ​អ្នក​អាច​យក​អំបិល​មក​លុប​ក៏បាន ព្រោះ​វា​អាច​បំបាត់​មុន ដែល​កើត​លើ​មុខ​បាន​។​ដោយ​យក​អំបិល​មួយ​ស្លាបព្រា​តូច ដាក់​លើ​ដៃ ហើយ​ដាក់​វា​លាយ​ជាមួយ​ទឹក បន្ទាប់មក ធ្វើការ​លុប​ដោយ​រួម​ជាមួយ​ការ​ម៉ាស្សា​។ ហើយ​ទុក​ដល់​ជាតិ​អំបិល​ឡើង​ស ទើប​យក​ទឹក​ក្តៅ​អ៊ុនៗ មក​លាង​ជាតិ​អំបិល​ចេញ ចុងក្រោយ ត្រូវ​យក​ទឹក​ធម្មតា មក​លាង​ជម្រះ​ឲ្យ​ស្អាត​ជា​ការ​ស្រេច​។​​ដូចនេះ អ្នក​អាច​សាកល្បង តាម​វិធី​ខាងលើ​នេះ​បាន​។ បើ​ស្បែក​អ្នក​ងាយ​អា​លែ​ក​ស៊ី អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​នឹង​អនុវត្ត​៕ 

 

 ប្រភព៖health.com.kh

 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម