​ការថយចុះ អ័រម៉ូន​ទី​រ៉ូ​អ៊ីត និង​ការព្យាបាល​បែប​ធម្មជាតិ​

 
 


​ការ​ញ៉ាំ​អាហារ​ពិសេស ឬ​ការប្រើ​ថ្នាំ​គ្រាប់ នឹង​មិន​ជួយ​អ្នក អោយ​គ្រប់គ្រង​ជំងឺ​នៃ​ការថយចុះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​នោះទេ ប៉ុន្តែ ជួនកាល វា​អាច​ធ្វើអោយ​អ្នក មាន​ភាពប្រសើរឡើង បន្ថយ​ស្ត្រេ​ស និង​ការពារ​ជំងឺ​បាន​។​

​សូម​ប្រាកដថា អ្នក​បាន​ប្រើ​ថ្នាំ​នៃ​អ័រម៉ូន ដែល​គ្រូពេទ្យ​បាន​ផ្តល់អោយ ដោយ​ត្រឹមត្រូវ​។ 

​សូម​រក្សា​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ ដែល​ផ្តល់​នូវ​សុខភាព​

​មិន​មាន​អាហារ​ពិសេស​ណា សម្រាប់​គ្រប់គ្រង​ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត​នោះទេ​។ អ្នក​មិន​អាច​មាន​ភាពប្រសើរឡើង ដោយ​ញ៉ាំ​អាហារ​មួយ​ចំនួន​នោះទេ ប៉ុន្តែ ការ​ញ៉ាំ​អាហារ​អោយ​មាន​លំនឹង អាច​ជួយ​អ្នក​អោយ​មាន​អារម្មណ៍​ប្រសើរ និង​មិន​មាន​ជំងឺ​។​

​វេជ្ជបណ្ឌិត ជេ​ហ្វ្រី​មេឆានី​ក (Jeffrey Mechanick) បាន​និយាយថា វា​ជា​រឿង​ល្អ​បំផុត ដើម្បី​ធ្វើ​តាម​ការ​ញ៉ាំ​អាហារ ដែល​ផ្តល​នូវ​សុខភាព ដែល​ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​។​

​រឿង​សំខាន់​ដើម្បី​ញ៉ាំ​អាហារ​អោយបាន​ល្អ គឺ​ញ៉ាំ​អោយមាន​ស្ថេរភាព​។ កុំ​ញ៉ាំ​ច្រើនពេក ទោះបី​វា​ជា​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ឬ​វា​ជា​អាហារ​ដែល​អ្នក​បាន​លឺថា ល្អ​សម្រាប់ ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត​ក៏ដោយ​។ ការ​ញ៉ាំ​ច្រើនពេក គឺ​មិន​ល្អ​សម្រាប់​អ្នក​នោះ​ទេ​។​

​សូម​ជ្រើសរើស ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​។ សូម​ញ៉ាំ​ទំពាំងបាយជូ​រ ជាដើម ដែល​វា​សំបូរ​ទៅ​ដោយ​អុកស៊ីតកម្ម​។​

 

 ប្រភព៖health.com.kh

 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម