វិធីបំបាត់ ​ការ​ក្អក​នៅពេល​យប់

 
 




 

​ការ​ក្អក​នៅពេល​យប់ អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក​។ ខាងក្រោម​នេះ គឺជា​មធ្យោបាយ ដើម្បី​បន្ថយ​អាការៈ នៃ​ការ​ក្អក​នៅពេល​យប់ ៖

​ផឹក​ទឹកតែ ជាមួយនឹង​ទឹកឃ្មុំ ៖ វេជ្ជបណ្ឌិត នរ​ម៉េន អេដេ​ល​ម៉េន (Norman H. Edelman) បាន​និយាយថា សូម​ទម្លាប់​ផឹក​តែ មុននឹង​ចូល​គេង​។ ជាតិ​ទឹក​ក្តៅឧណ្ណៗ អាច​ជួយ​បំបែក​មុយ​គីស នៅ​ក្នុង​ផ្លូវ​ខ្យល់​របស់​អ្នក​បាន​។ ហើយ​សូម​បន្ថែម​ទឹកឃ្មុំ ចូលទៅ​ក្នុង​នោះ​ផង​។​

​គេង​អោយ​ក្បាល​ខ្ពស់ ៖ ការ​ក្អក​នៅពេល​យប់ ភាព​ធ្ងន់ធ្ងរ គឺ​ជា​សត្រូវ​របស់​អ្នក​។ រាល់​មុយ​គី​ស ដែល​អ្នក​លេប​អំឡុងពេល​ថ្ងៃ នឹង​ច្រាល​ឡើង​មក​វិញ ហើយ​ធ្វើអោយ​រលាក​បំពង់ក នៅពេល​ដែល​អ្នក​គេង​រៀបស្មើ​នៅពេល​យប់​។ ដូចនេះ សូម​ព្យាយាម​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នេះ ដោយ​កល់​ខ្នើយ នៅ​នឹង​ខ្នង​របស់​អ្នក ដើម្បី​អោយ​ខ្ពស់​នៅពេល​គេង​។​

​សូម​ស្ទីម ៖ ផ្លូវ​ខ្យល់​ស្ងួត អាច​ធ្វើអោយ​ការ​ក្អក កាន់តែ​អាក្រក់​ទៅៗ​។ អ្នក​អាច​រក​វិធីសាស្ត្រ​បន្ថយ​ការ​ក្អក ដោយ​ការ​ស្ទីមនៅក្នុង​បន្ទប់ទឹក​។ វេជ្ជបណ្ឌិត Edelman មាន​បំរាម​មួយ​ថា ប្រសិនបើ​អ្នក​មាន​ជំងឺ​ហឺត ស្ទី​ម ពិតជា​អាច​ធ្វើអោយ​ការ​ក្អក កាន់តែ​អាក្រក់​ទៅៗ​។​

​មើល​ពី​ភាព​ក្តៅ ហើយ​សើម ៖ ម៉ាស៊ីន​ជួយ​អោយ​ក្តៅ ហើយ​សើម អាច​ជួយ​ការ​ក្អក​បាន ប្រសិនបើ​ខ្យល់​ស្ងួត​។ ប៉ុន្តែ ការប្រើ​វា​ច្រើនពេក នៅក្នុង​បន្ទប់​គេង អាច​បន្ត​អោយ​មាន​ការ​ក្អក​ទៅវិញ​។ ធូលី​ដី ឬ​មេរោគ មាន​នៅក្នុង​ខ្យល់​នោះ​។ វេជ្ជបណ្ឌិត Edelman បាន​សំណូមពរ​ថា អ្នក​គួរតែ​រក្សា​កម្រិត​ក្តៅ​ហើយ​សើម​នេះ អោយបាន ៤០ ទៅ ៥០ ភាគរយ​៕

ប្រភព៖health.com.kh

 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម