មានវិធីអ្វី ! ដែល​ធ្វើ​ឲ្យ​មិត្ត​ប្រុស​ដឹង​កំហុស ហើយ​ត្រឡប់​មក​សុំ​ទោស​អ្នក​វិញ ?

 
 

ប្រសិន​បើ​បញ្ហា​​បែប​នោះ​​កើត​ឡើង​មែន​ មនុស្ស​ស្រី​ភាគ​ច្រើន​​ច្បាស់ជា​​បញ្ចេញចរិកង៉ក់ងជាមិនខាន ប៉ុន្តែ​នៅ​​​ក្នុង​ចិត្ត​វិញ​បន់​​ឲ្យ​​តែ​​គេ​​មក​​លួង​​លោម​ខ្លួន​​វិញ​តែ​ប៉ុណ្ណោះ។ យក​ល្អ​អ្នក​គួរ​តែ​កុំ​ទាន់​បញ្ចេញ​ភាព​ឆេ​ឆាវ​ពី​ក្នុង​ខ្លួន​ខ្លាំង​ពេក គ្រាន់​តែ​ចងចាំ​ទុក​នៅ​ក្នុង​ចិត្ត​ទៅ​បាន​ហើយ​ រួចសូម​រក​វិធី​ដោះ​ស្រាយ​ទើប​ប្រសើរ។

 

 

 

១. ធ្វើឲ្យគេដឹងថាអ្វីដែលខ្លួនបានធ្វើមកលើអ្នកគឺខុស
ពន្យល់ពីហេតុផល​ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​នាក់ នឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ​ឲ្យ​នាក់​ឈឺចាប់​។

២. សូមគេចមុខពីគេពីរបីថ្ងៃ
គ្មានអ្វីដែលប្រសើរជាងការដែលគេដឹងកំហុសដោយខ្លួនឯងនោះទេ ហើយ​ប្រសិន​បើ​ជួប​មុខ​គេ​គ្រាន់​តែ​និយាយ​ថា ហេ ឬក៏ សួរ​ស្តី ប៉ុន្តែ​ត្រូវ​ធ្វើ​ទឹក​មុខ​ឲ្យ​ស្រពោន​ដូច​ជា​អ្នក​មាន​ទុក្ខ​ខ្លាំង​ណាស់។

៣. បញ្ចេញកំហឹង
ទៅបញ្ចេញកំហឹងនៅកន្លែងណាមួយដោយ​ស្រែក​ខ្លាំង​បញ្ចេញ​​ពី​អារម្មណ៍​នៅ​ក្នង​ចិត្ត​​របស់​អ្នក ហើយ​កន្លែង​​នោះ​​អ្នក​​ត្រូវ​​ប្រាដក​​ថា​​គេ​​នឹង​​បា​ន ឮដែរ។ ប៉ុន្តែ​ពាក្យ​សំដី​ដែល​អ្នក​ស្រែ​បញ្ចេញ​កំហឹង​នោះ​មិន​ត្រូវ​អាក្រក់​ពេក​ទេ។

៤. កុំប្រញាប់លើកលែងទោសពេក
វិធី​ងាយ​ល្អ​មាន​តែ​ធ្វើ​វា​បន្តិច​ម្តងៗ ដើម្បី​ឲ្យ​គេ​វិល​មក​វិញ​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បីខែ ដោយ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​គេធ្វើ​ដើម្បី​ប៉ះ​ប៉ូវ​កំហុស។ មិន​យូរ​ប៉ុន្មាន​អ្វី​គ្រប់​យ៉ាង​នឹង​ត្រឡប់​មក​ដូច​ដើម​វិញ រួម​ជាមួយ​នឹង​ស្នាម​ញញឹម​ដ៏ស្រស់​ស្អាត​របស់​អ្នក​ទាំងពី​៕
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម