មានដឹងថា យើងពិបាក ក្នុងការគេង ព្រមទាំងគេងលក់ បានតិចទៀត មកពីអ្វី ដែរទេ?
ន័រវ៉េ៖ របាយការណ៍ ដ៏ថ្មីស្រឡាងមួយ របស់ក្រុមអ្នក វិទ្យាសាស្ត្រ ទើបនឹងបញ្ចេញ កាលពីពេលថ្មីៗនេះ បាននិយាយអំពី ផលអាក្រក់ ដែលបានមកពីការ សម្លឹងមើល កញ្ចក់អេក្រង់នៃ គ្រឿងអេឡិចត្រូនិច គ្រប់ប្រភេទ ដែលវាបាន ប៉ះពាល់សុខភាព របស់មនុស្ស យ៉ាងខ្លាំង ជាពិសេសគឺ យុវវ័យ ផ្ទាល់តែម្តង។
យោងតាមប្រភព របាយការណ៍ដែល ចេញដោយក្រុម អ្នកវិទ្យាសាស្ត្រ របស់ប្រទេស ន័រវ៉េ បានបង្ហាញឲ្យ ដឹងថា មនុស្ស ជាពិសេសគឺ យុវវ័យ ដែលសម្លឹងមើល កញ្ចក់អេក្រង់នៃ ឧបករណ៍ អេឡិចត្រូនិច ដូចជា ទូរទស្សន៍, កុំព្យូទ័រ, ទូរស័ព្ទស្មាតហ្វូន ឬ Tablet លើសពី៤ម៉ោង ក្នុងមួយថ្ងៃ នោះបានធ្វើឲ្យ ពួកគេប្រឈមមុខ នឹងការពិបាក គេង ព្រមទាំងទទួលបាន គុណប្រយោជន៍ ពីការគេង តិចបំផុត ហើយផលប៉ះពាល់ នេះរឹតតែអាក្រក់ ថែមទៀតប្រសិន ណាពួកគេ សម្លឹងឬប្រើប្រាស់ ឧបករណ៍ទាំងនេះ យ៉ាងយូរ មុនពេលពួកគេ ចូលគេង។
រូបភាពៈ ការសម្លឹងមើល ឧបករណ៍អេឡិចត្រូនិច ក្នុងរយៈពេលយូរ បានធ្វើឲ្យ ប៉ះពាល់សុខភាព យ៉ាងខ្លាំង
លើសពីនេះទៀត អ្នកវិទ្យាសាស្ត្រ ក៏បានបញ្ជាក់ បន្ថែមថា នៅពេលដែល មនុស្សប្រឹង សម្លឹងមើល កញ្ចក់អេក្រង់ នៃប្រភេទឧបករណ៍ ទាំងនោះ ក្នុងរយៈពេលយូរ (ចាប់ពី៤ ម៉ោងឡើងទៅ) ពួកគេនឹងត្រូវ ចំណាយពេល យ៉ាងតិច ៦០នាទី ដើម្បីប្រមូល អារម្មណ៍ក្នុងការ គេងលក់ ហើយអាច គេងលក់ ក្នុងរយៈពេល ខ្លីទៀត វាមានន័យថា ផលអាក្រក់នេះ គឺធ្វើឲ្យពួកគេ មិនងាយគេងលក់ ហើយដល់ពេល គេងលក់ គឺឆាប់ភ្ញាក់ ឡើងវិញ ដែលនេះជា ហេតុធ្វើឲ្យ សុខភាពដែល ធ្លាប់តែរឹងម៉ាំ ឆាប់ចុះខ្សោយ យ៉ាងរហ័ស។
Dr. Mari Hysing អ្នកជំនាញ ផ្នែកសុខភាព របស់ប្រទេស ន័រវ៉េ បាននិយាយថា "ក្រោយពីការ ស្រាវជ្រាវ និងសាកសួរ របស់ក្រុមពួកយើង ទៅលើយុវវ័យ ជាច្រើនពាន់នាក់ យើងបានរកឃើញថា ជាមធ្យម យុវវ័យ ត្រូវការគេង ចាប់ពី ៨ទៅ៩ម៉ោង ដើម្បីអាចឲ្យ គេមានអារម្មណ៍ ស្កប់ស្កល់បាន ផ្ទុយទៅវិញ ប្រសិនបើ ពួកគេសម្លឹង មើលកញ្ចក់អេក្រង់ យូរវានោះ រយៈពេលដែល អាចគេងលក់ បានត្រូវកាត់បន្ថយ មកសល់ត្រឹម ៥ទៅ៦ម៉ោង ប៉ុណ្ណោះ ហើយវាថែមទាំង ធ្វើឲ្យពួកគេ មានការពិបាក ក្នុងការគេង លក់ទៀតផង ដែលនេះជា ចំណុចសំខាន់ ក្នុងការធ្វើឲ្យ សុខភាពរបស់ ពួកគេចុះខ្សោយ។ ចំពោះមូលហេតុ ក៏ព្រោះតែ កម្រិតពន្លឺ ដែលបញ្ចេញដោយ ឧបករណ៍ទាំងនោះ វាបានទៅរំខាន អារម្មណ៍គេង របស់មនុស្ស"។
សរុបមកវិញ ការសម្លឹងមើល កញ្ចក់អេក្រង់ ឬក៏ប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច ក្នុងរយៈពេល យូរគឺបានធ្វើឲ្យ មានផលប៉ះពាល់ ដល់សុខភាព រាងកាយ និងស្មារតី របស់មនុស្ស យ៉ាងខ្លាំង ហើយវាក៏ជា កត្តាមួយដែល យុវវ័យទាំងអស់ គួរតែជៀសវាង ឬកាត់បន្ថយ ក្នុងការប្រើ ឧបករណ៍ទាំងនោះ យូរហួសហេតុ ខ្លាំងពេក៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព៖ សម្លឹងមើល កញ្ចក់អេក្រង់ ទូរទស្សន៍យូរ ក៏ទទួលរង ផលប៉ះពាល់ អាក្រក់នេះដែរ
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- “ញ័រទ្រូង” ជារឿងធម្មតា ឬក៏ជាជំងឺ?
- ក្មេងស្រី ដែលចូលចិត្ត ផឹកភេសជ្ជះ មានជាតិស្ករច្រើន អាចធ្វើឲ្យ ឆាប់ចូលវ័យ មានរដូវ និង ប្រឈមមុខនឹង ជម្ងឺមហារីកសុដន់!
- សញ្ញាណ ទាំង ៧ យ៉ាងនេះ អាចបញ្ជាក់ថា សង្សារចាស់ របស់អ្នក ចង់ត្រូវគ្នា ជាមួយអ្នកវិញ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!