ហេតុ​ផល ៥ យ៉ាង​ដែល​មនុស្ស​ស្រី​ស្រឡាញ់​បុរស

 
 

ប៉ុន្តែ​ទន្ទឹម​នឹង​មនុស្ស​ស្រី​ដាក់​ចិត្ត​ស្រឡាញ់​ទៅ​លើ​បុរស​ណា​ម្នាក់ លុះត្រា​តែ​ម្នាក់​នោះ​មាន​ចំណុច​គេ​គិត​ថា​ពិសេស​សម្រាប់​រូប​គេ។

 

 

 

១. ជាមនុស្សប្រុសដំបូង

ប្រហែល​ជា​មាន​តែ​មនុសស្ស​ដំបូង​ទេ​ដែល​អ្នក​ធ្លាប់​បាន​ថើបឬ​ជា​គ្រា​ដំបូង​ដែល​អ្នក​មាន​អារម្មណ៍​ថា​ផែន​ដី​ពិត​ជា​វិល​មែន។ គេ​ម្នាក់​នោះ​អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ម្នាក់​គត់​ដែល​ជ្រៀត​ចូល​ក្នុង​ជីវិត​របស់​អ្នក​មុន​គេ។

២. មានបទពិសោធន៍

ប្រហែល​ជា​ក្នុង​ចំណោម​អ្នក​ទាំង​ពី​មាន​នណាម្នាក់​ធ្លាប់​មាន​ស្នេហា​ម្តង​រួច​ទៅ​ហើយ។ ប្រហែល​ជា​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក​ទាំង​ពីរ​ធ្លាប់​ល្អ​នឹង​គ្នា​យ៉ាង​ខ្លាំង​ពី​មុន​មក។ ប្រហែល​ជា​អ្នក​ទាំង​ពីរ​ចាប់​ផ្តើម​មាន​ភាព​ស្និទ្ធ​ស្នាល​ក្នុង​ជីវិត ការ​ងារ ឬក៏​អ្វី​មួយ​ផ្សេង​ទៀត​ដោយ​មិន​ដឹង​ខ្លួន។

 

៣. បុរសរបិលរប៉ូច

មនុស្ស​ប្រភេទ​នេះ អា​ច​ឆក់​យក​បេះ​ដូង​របស់​មនុស្ស​បាន​យ៉ាង​ងាយ ជា​ពិ​សេស​ចំពោះ​នារី​ដែល​ទើប​និង​ពេញ​វ័យ។ ទោះ​បី​ជា​អ្នក​ចង់​ចែក​ផ្លូវ​គ្នា​ក៏​ចែក​មិន​បាន ព្រោះ​អ្នក​គិត​ថា​គ្មាន​អ្នក​ម្នាក់​ពូ​កែ​លួច​បេះ​ដូច​គេ​ម្នាក់​នោះ​ទេ។ គេ​ជា​មនុស្ស​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សើច​ច្រើន ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​យំ​ច្រើន​ផង​ដែរ។

 

៤. គិតថាគេជាមនុស្សល្អបំផុត

អ្នក​យល់​ឃើញ​ថា​គេ​គឺ​ជា​បុរស​តែ​ម្នាក់​គត់​ដែល​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក។ បើ​ទោះ​បី​ជា​អ្នក​ដដៃ​និយាយ​ថា​គេ​ជា​មនុស្ស​មិន​ល្អ​ក៏​ដោយ ក៏​គិត​ថា​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​បាន​ធ្វើ​គឺ​ល្អ​ដែល។ ប៉ុន្តែ​អ្នក​ត្រូវ​យល់​ថា​អនាគត់​ជា​រឿង​វែង​ឆ្ងាយ​មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រស​បុរ​ណា​ម្នាក់។

 

៥. ដូចបុរសនៅក្នុងក្តីស្រមៃ

ជួន​កាល​ខ្លះ​បែរ​ទៅ​ជា​លង់​ស្រឡាញ់​មនុស្ស​ដែល​មិន​ដែល​ជួប​សោះ​ពី​មុន​មក។ ពី​ព្រោះ​អ្នក​យល់​ថា​គេ​ម្នាក់​នោះ​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​មនុស្ស​ដែល​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក ដូច​ជា​តារា​ល្បីៗ​ជា​ដើម៕
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម