៥ សំនួរដែលត្រូវសួរខ្លួនឯងមុនពេលមានស្នេហា
មានមនុស្សភាគច្រើនណាស់ដែលចូលចិត្តធ្វើអ្វីៗទាំងមិនដឹងថាខ្លួនឯងត្រូវការអ្វីឲ្យពិតប្រាដក។ ដូច្នេះហើយមុននឹងធ្វើអ្វីមួយអ្នកគួរតែរៀនស្គាល់ខ្លួនឯងឲ្យបានច្បាស់ដោយសួរខ្លួនឯង ៤ ទៅ ៥ សំនួរស្រាលៗ ជាមុនសិន។
តើខ្ញុំជានរណា?
គ្មានអ្វីប្រសើរជាងការស្គាល់ខ្លួនឯងឲ្យបានច្បាស់នោះទេ។ មានគូសង្សាជាច្រើនដែលមិនចុះសម្រុងនឹងគ្នា ហើយលទ្ធផលចុងក្រោយមិនសមប្រកបដោយពួកគេម្នាក់ៗមិនទាន់ស្គាល់ពីចិត្តខ្លួនឯងច្បាស់។ ប្រសិនបើអ្នកមិនទាន់បានស្គាល់ថាខ្លួនឯងជានរណាទេ ហើយមិនបានដឹងនូវអ្វីដែលអ្នកចង់បាននៅឡើយទេនោះ អ្វីដែលអ្នកកំពុងធ្វើគឺស្ថិតនៅក្នុងភាពស្រពេជស្រពិលជានិច្ច។
ចង់ប្រគល់បេះដូងឲ្យទៅអ្នកណា?
នេះជាជំហាននៃការទិទៀនដើម្បីស្វែងរកនូវដៃគូឲ្យបានត្រឹមត្រូវ។ នៅក្នុងការពិពណ៌នាបែបនេះ គេហៅថាការស្គាល់ពីចិតត្តរបស់ខ្លួនឯង។
តើអ្វីដែលខ្ញុំចង់បានពីដៃគូរបស់ខ្ញុំ?
នេះគឺជាសំនួរទិទៀនមួយផ្សេងទៀត ដើម្បីសួរដៃគូមុនពេលចាប់ផ្តើមធ្វើការណាត់ជួប។ នារីជាច្រើនបានធ្វើតារាងវាយតម្លៃដៃគូរបស់ខ្លួន។ អាចជាប្រាក់កាក់ ការងារជាក់លាក់ បុគ្គលិកលក្ខណៈ ( រូបរាងខាងក្រៅ ) រចនាបថ ឬក៏អត្តចរិកពិសេសណាមួយ។ ការមានដែនកំណត់ពិតជាគ្មានអ្វីខុសទេ ប៉ុន្តែត្រូវសួរខ្លួនឯងជំនួសវិញថា អ្វីដែលយើងចង់បាន? អ្វីដែលយើងត្រូវតែផ្តល់ឲ្យនាង?
ប្រសិនបើយើងយើងដឹងថាអ្វីដែលយើងបាន នឹងអ្វីដែលយើងអាចផ្តល់ឲ្យនាងបាន នោះយើងនឹងក្លាយជាមនុស្សម្នាក់ប្រាកដនិយម។
តើកន្លែងណាដែលខ្ញុំអាចស្វែងរកដៃគូបាន?
មានបុរសៗជាច្រើននៅគ្រប់ទីកន្លែង ហើយស្នាមញញឹមរបស់នារីៗច្រើនដូចគ្នាដែលចង់មានដៃគូ។ ចំណុចសំខាន់គឺត្រូវស្ទូចត្រីនៅកន្លែងណាដែលមានត្រី។ ប្រសិនបើអ្នកចង់បានដៃគូ អ្នកត្រូវឧស្សាហ៍ទៅកន្លែងហាត់ប្រាណ ឬទៅចូលរួមក្នុងកម្មវិធីផ្សេងៗ។ នៅក្នុងចំណោមនារីដែលនៅទីនោះ អ្នកប្រាដកជាពេញចិត្តនឹងនណាម្នាក់ជាពុំខាន សូមបង្ហាញពីភាពរាក់ទាក់ទៅម្នាក់នោះ។
តើនៅពេលណាដែលអ្នកស្វែងរកដៃគូ?
សព្វថ្ងៃនេះយើងម្នាក់ពិតជារវល់ជាមួយនឹងមុខរបរប្រចាំថ្ងៃខ្លាំងណាស់ ដែលអាចនិយាយបានថាសិងតែគ្មានពេលពេលវេលា ដើម្បីធ្វើការណាត់ជួបនោះទេ។ ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកដៃគូ អ្នកត្រូវតែចំណាយពេលវេលា ដើម្បីជួបមនុស្សថ្មីៗ។
ហេតុអ្វីបានជាខ្ញុំត្រូវធ្វើនូវរឿងទាំងអស់នេះ?
សំនួរនេះគួរតែសួរទៅមិត្តបុរសៗទាំងអស់គ្នា ! រឿងដែលត្រូវប្រុងប្រយ័ត្នដូចជាការស្គាល់ពីចិត្តខ្លួនឯង ហើយនឹងត្រូវស្ទូចត្រីនៅកន្លែងណាដែលមានត្រី ការណាត់ជួបបែបនេះពិតជាត្រូវចំណាយពេលវេលាច្រើន។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើរឿងបែបនេះ? ត្រូវសួរខ្លួនឯងថាជានរណា អ្វីដែលខ្លួនចង់បាន នៅកន្លែងណា ហើយនៅពេលណា មុនពេលឈានទៅរកការណាត់ជួប។ ដោយក្តីសង្ឃឹមថា អ្នកនឹងអាចធ្វើការរៀបចំឲ្តបានច្រើនដើម្បីជួបដៃគូណាម្នាក់ដែលសាកសមសម្រាប់អ្នក៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- នារីម្នាក់ចូលចិត្តអ្នក មានកាយវិការបែបណា?
- ទំនាក់ទំនងជោគជ័យ តាមរយៈការចេះប្រើក្រសែភ្នែក
- គ្រោះថ្នាក់ធ្ងន់ធ្ងរទាំង៩ដែលអាចកើតឡើងនៅពេលអ្នកក្តៅខ្លួនខ្លាំង!!!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!