ទម្លាប់នៃការគេងល្អ នៅវ័យកណ្តាល អាចមានអត្ថប្រយោជន៍ នៅថ្ងៃក្រោយ
106
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការគេង ជំរុញដល់ការចងចាំ និងការសិក្សា ចំពោះមនុស្សវ័យក្មេង និងមនុស្សវ័យកណ្តាល ប៉ុន្តែ មនុស្សជាច្រើននាក់ ចាប់ផ្តើមមានបញ្ហានៃការគេង នៅពេលដែលពួកគេចូលទៅកាន់វ័យចំណាស់។
វេជ្ជបណ្ឌិត ម៉ៃឃើល ស៊ូលីន (Michael Scullin) បាននិយាយថា នេះ គឺបង្កើននូវសំណួរ។
ប្រសិនបើការគេង ផ្តល់អត្ថប្រយោជន៍ដល់ការចងចាំ និងការគិត ចំពោះមនុស្សវ័យក្មេង ប៉ុន្តែ វាត្រូវបានផ្លាស់ប្តូរ ចំពោះបរិមាណ និងគុណភាព ជាមួយនឹងអាយុនោះ សំណួរគឺថា តើការមានភាពប្រសើរឡើងនៃការគេង ពន្យារការផ្លាស់ប្តូរ ចំពោះការចងចាំ និងការគិត ដែលទាក់ទងទៅនឹង ការកើនឡើងអាយុ ឬយ៉ាងណា។
វេជ្ជបណ្ឌិត Scullin បានធ្វើការវិភាគ ៥០ ឆ្នាំ លើការស្រាវជ្រាវនៃការគេង។
គាត់បាននិយាយថា យើងបានធ្វើការស្រាវជ្រាវជាច្រើន ហើយបានបង្ហាញថា ការគេងល្អ នៅវ័យកណ្តាល បានព្យាករណ៍ពីមុខងារ នៃស្មារតីប្រសើរនៅ ២៨ ឆ្នាំក្រោយ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Perspectives on Psychological Science។ អ្នកដែលរស់នៅដល់អាយុ ៨៥ ឆ្នាំ អាចគេងជិត ២៥០.០០០ ម៉ោង។
វេជ្ជបណ្ឌិត Scullin បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើការផ្សារភ្ជាប់គ្នា រវាងការគេង និងការចងចាំចុះខ្សោយ នៅពេលដែលអាយុកាន់តែច្រើននោះ ការគេងល្អ នៅតែត្រូវបានផ្សារភ្ជាប់ ជាមួយនឹងសុខភាពផ្លូវចិត្ត ផ្តល់ភាពប្រសើរឡើង ដល់សុខភាពសរសៃឈាមបេះដូង ហើយមិនសូវជាមានជំងឺនោះទេ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- គ្រាន់តែដើរ ធម្មតាសោះ ក៏អាចជួយឲ្យយើង ក្មេងជាងវ័យ និងកើនអាយុ ដល់ទៅ ៧ឆ្នាំដែរ?
- ហេតុអ្វីបានជាស្ត្រី គួរតែសម្រេចកាមដោយដៃ?
- ១០ យ៉ាងដែលអ្នកគួរធ្វើនៅថ្ងៃទិវានៃក្តីស្រឡាញ់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!