គួរធ្វើដូចម្តេច ពេលពុលអាហារ?
99
ករណីភាគច្រើនបំផុត នៃការពុលអាហារ គឺស្រាល និងបាត់ទៅវិញ នៅប៉ុន្មានថ្ងៃបន្ទាប់។ អំឡុងពេលនោះ គោលដៅរបស់អ្នក គឺការពារ ការខ្វះជាតិទឹក។ ការខ្វះជាតិទឹក គឺជាការបាត់បង់ជាតិទឹក និងអេឡិចត្រូលីត ដែលខ្លួនរបស់អ្នកត្រូវការ។
អ្នកគួរតែជៀសវាងអាហាររឹងៗ និងផលិតផលមួយចំនួន រហូតដល់ការក្អួត និងរាគបាត់។ នៅពេលដែលអ្នកមានអារម្មណ៍ប្រសើរវិញ សូមចាប់ផ្តើមញ៉ាំម្តងទៀត។
សូមជៀសវាងអាហារហឹរ អាហារបំពង និងអាហារដែលមានជាតិខ្លាញ់ និងស្ករខ្ពស់។ សូមផឹកទឹកអោយបានច្រើន ប៉ុន្តែ ជៀសវាងផឹកទឹកដោះគោ និងភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន។
នៅពេលណា ដែលគួរទៅជួបនឹងគ្រូពេទ្យ?
សូមណាត់ជួប ជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នក ៖
- រាគធ្ងន់ធ្ងរ លើសពី ៣ ថ្ងៃ
- ក្អួតជាប់លើសពី ២ ថ្ងៃ
- មានឈាមក្នុងលាមក
- អ្នកកំពុងតែប្រើថ្នាំបញ្ចុះទឹកនោម ហើយមានការរាគ ចង្អោរ ឬក្អួត
- មានគ្រុនក្តៅ។
សូមធ្វើការសង្គ្រោះភ្លាមៗ ប្រសិនបើ ៖
- លាមករបស់អ្នកខ្មៅ ឬអ្នកឃើញមានឈាមក្នុងលាមកច្រើន
- ក្អួតឈាម
- អ្នកមានបញ្ហា នៃការដកដង្ហើម
- មានការឈឺពោះខ្លាំង
- មានបញ្ហានៃគំហើញ ឬមានបញ្ហានៃការផ្លាស់ប្តូរចលនាខ្លួន
- អ្នកមានរោគសញ្ញា នៃការខ្វះជាតិទឹកធ្ងន់ធ្ងរ
- អ្នកមានបញ្ហានៃការលេប
- អ្នកមានអារម្មណ៍ថា បេះដូងរបស់អ្នក លោតញាប់ខ្លាំង
- អ្នកពុលអាហារពីការញ៉ាំផ្សិត៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ការងារបរាជ័យ អាចមកពីខ្លួនអ្នកផ្ទាល់
-
តោះទៅស្វែងយល់ពីអត្ថប្រយោជន៍របស់ផ្លែននោងជ្រុងទាំងអស់គ្នា!
-
មនុស្សរៀបការរួច សុខភាពបេះដូងល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!