ងាយៗ ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ
2014/01/03 (3 ខែមុន)Featured, សុខភាព-ស្នេហាគ្មានមតិ ងាយៗ ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ
សុខភាព៖ ស្ត្រីមួយចំនួនមានអារម្មណ៍ឈឺចាប់នៅក្នុងអំឡុងពេលធ្លាក់ឈាមរដូវ ព្រោះថានោះគឺជារឿងធម្មតា ប៉ុន្តែក៏មានវិធីសម្រាប់បង្កា ឬកាត់បន្ថយការឈឺចាប់ផងដែរ។
ខាងក្រោមនេះគឺជាវិធីតាមបែបធម្មជាតិងាយៗ ដើម្បីជួយបំបាត់ការឈឺចាប់នៅពេលធ្លាក់ឈាមរដូវដោយមិនបាច់ប្រើថ្នាំ៖
ទឹកប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ ៖ ទឹកប្រទាលកន្ទុយក្រពើពីធម្មជាតិ គឺមានសមាសធាតុក្នុងការជួយសម្រាលដល់ការឈឺចាប់ ។ អ្នកអាចយកទឹកប្រទាល កន្ទុយក្រពើលាយជាមួយទឹកឃ្មុំ១ស្លាប ព្រាកាហ្វេ ហើយអ្នកអាចផឹកវាឲ្យបាន ២ទៅ៣ដងក្នុងមួយថ្ងៃ។ វិធីនេះអាចជួយកាត់បន្ថយការឈឺចាប់ ដែលបណ្តាលមកពីការធ្លាក់ឈាមរដូវ ។ ទឹកប្រទាល កន្ទុយក្រពើអាចជួយដំណើរឈាមរត់នៅក្នុងរយៈពេល នៃការធ្លាក់ឈាមរដូវបានយ៉ាងល្អ។
ប្រើកំណាត់ជ្រលក់ទឹកក្តៅឧណ្ហៗ ៖ វិធីនេះមានប្រសិទ្ធភាពបំផុតក្នុងការ ជួយបំបាត់ការឈឺចាប់នៅពេលមករដូវ ។ គ្រាន់តែយកកំណាត់ ឬស្បៃដែលបាន ជ្រលក់ទឹកក្តៅឧណ្ហៗយកមកស្អំនៅលើពោះរបស់អ្នក។ អ្នកនឹងដឹងពីប្រសិទ្ធភាព របស់វា តែក្នុងរយៈពេល៥នាទីប៉ុណ្ណោះ។ វាអាចជួយការពារបាននូវបញ្ហានៃ ការឈឺចាប់ និងការឈឺរមូលនៅក្នុងពោះ។
ទឹកម្នាស់ ឬទឹកការ៉ុត ៖ ទឹកម្នាស់ គឺសម្បូរទៅដោយសារជាតិ ពរៀមេ- លានិន។ វាអាចជួយសម្រាលនូវអាការឈឺរមូលនៅក្នុងពោះ និងការឈឺចាប់សាច់ដុំក្នុងអំឡុងពេលនៃការធ្លាក់ឈាមរដូវនេះ។ ជាមួយនឹងការផឹកទឹកម្នាស់ត្រឹមតែមួយកែវនោះ អ្នកនឹងអាចបាត់បង់នូវអារម្មណ៍នៃការឈឺចាប់នេះបាន។ ប្រសិន រាងកាយអ្នកមិនអាចទទួលយកទឹកម្នាស់នេះបាន គឺអ្នកអាចជ្រើសរើសយកទឹក ការ៉ុត យកមកទទួលទានជំនួសវិញក៏បានដែរ។ ទឹកការ៉ុតក៏អាចមានប្រសិទ្ធភាព ក្នុងការសម្រាលនៃការឈឺចាប់សាច់ដុំ និងអាការឈឺរមូលនៅក្នុងពោះបានដែរ ។
ទឹកជីរអង្កាម ឬទឹកខ្ញី ៖ ទឹកជីរអង្កាម ឬទឹកខ្ញីអាចជួយសម្រាលដល់សភាពតឹងណែនរបស់សាច់ដុំនៅក្នុងរាងកាយ។ វិធីព្យាបាលតាមបែបធម្មជាតិមួយនេះ នឹងអាចជួយបំបាត់អាការឈឺចាប់ដែលបណ្តាលមកពីការធ្លាក់ឈាមរដូវនេះបាន ដោយគ្រាន់តែទទួលទានទឹកជីរអង្កាម ឬទឹកខ្ញីពី២ទៅ៣ដងក្នុងមួយថ្ងៃ គឺអាស្រ័យ ទៅតាមសភាពនៃការឈឺចាប់របស់អ្នក។
លំហាត់ប្រាណ ៖ ការហាត់ប្រាណក៏អាចជួយសម្រាលដល់ការឈឺចាប់ និងរមូលពោះ នៅក្នុងអំឡុងពេលនៃការធ្លាក់ឈាមរដូវបាន៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
- មិត្តភាពពិតមានប្រយោជន៍ចំពោះសុខភាព
- គួរដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាដូចម្តេចទៅ?
- តើកូនរបស់ខ្ញុំមិនធំធាត់ឬ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!