មិននឹកស្មានថា សណ្តែកបារាំង មានអត្ថប្រយោជន៍ ចំពោះសុខភាព ច្រើនដល់ថ្នាក់ នេះសោះ!

 
 

អ្នកដឹងទេថា សណ្តែកបារាំង ជាពពួក បន្លែពណ៌បៃតង ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ចំពោះ សុខភាព។ សូមអាន ចំណុចខាងក្រោម ពីអត្ថប្រយោជន៍៖

១) គ្រប់គ្រងកម្រិតជាតិស្ករ៖ សណ្តែកបារាំង ផ្តល់នូវ ប្រូតេអ៊ីន។ ជាតិប្រូតេអ៊ីន បានចូលក្នុងរាងកាយ ជួយគ្រប់គ្រង កម្រិតជាតិស្ករ ក្នុងឈាម បានល្អ។ សណ្តែកបារាំង អាចជួយ ដល់អ្នកកើតជម្ងឺ ទឹកនោមផ្អែម និង អ្នកខ្វះជាតិស្ករ ផងដែរ។

២) ជួយឲ្យប្រព័ន្ធ រំលាយអាហារ ល្អប្រសើរ៖ ប្រសិនបើប្រព័ន្ធរំលាយអាហាររបស់អ្នក មានភាព មិនរឹងមាំទេនោះ សណ្តែកបារាំង អាចជួយអ្នកបាន ព្រោះវាបានផ្ទុក ជាតិសរសៃខ្ពស់ ជួយ សម្រួល ដល់ប្រព័ន្ធរំលាយអាហារ ឲ្យមានដំណើរការល្អ និងកាត់បន្ថយ កម្រិតជាតិ កូលេស្តេរ៉ល ក្នុងឈាម។

៣) សុខភាពបេះដូង៖ តើអ្នកដឹងទេថា សណ្តែកបារាំង អាចជួយបេះដូង ឲ្យមានសុខភាពល្អ ព្រោះវាបាន ផ្ទុកនូវ សារជាតិ អាស៊ីត Folic ។ ចំពោះអ្នកដែលមាន ជម្ងឺបេះដូង សណ្តែកបារាំង ពិតជាអាហារ ដ៏ល្អ បំផុត សម្រាប់អ្នក។

៤) រាងស្អាត៖ មិនត្រឹមតែ សណ្តែកបារាំង អាចជួយ សុខភាពរបស់អ្នកបាន ប៉ុណ្ណោះទេ ថែមទាំង ជួយលើផ្នែកសម្រស់ ទៀតផង។ ដោយសារតែ សារជាតិប្រឆាំង នឹងអុកស៊ីតកម្មខ្ពស់ មាននៅក្នុង សណ្តែកបារាំង ទើបវាអាច ជួយឲ្យសុខភាព កាន់តែប្រសើរ ហើយក៏អាចជួយឲ្យ រូបរាងស្អាត និងក្មេង បានយូរអង្វែង ផងដែរ។

៥) ជួយឲ្យប្រព័ន្ធជាតិស៊ាំ រឹងមាំ៖ ចំពោះសណ្តែកបារាំង បានផ្ទុក នូវសារជាតិវីតាមីន ជាច្រើន ដូចជា វីតាមីន B6, B1 និង C ដែលជួយឲ្យ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ មានភាពរឹងមាំ និង ដំណើរការបានល្អ។

៦) មានប្រសិទ្ធភាព ក្នុងការដុត រំលាយអាហារ បានល្អ៖ ជាតិប៉ូតាស្យូម ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ក្នុងសណ្តែកបារាំង បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការដុតរំលាយអាហារ ក្នុងរាងកាយ របស់អ្នក បានយ៉ាងត្រឹមត្រូវ។

៧) ជួយ រំលាយគ្រួស ក្នុងតម្រងនោម៖ ដូចអ្នកបានដឹង ស្រាប់ហើយ ថាជាតិ សរសៃពិតជាមាន អត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងសារពាង្គកាយ ហើយទន្ទឹមនឹងនោះដែរ សណ្តែកបារាំង ក៏មានផ្ទុក ជាតិសរសៃ ដែលអាចជួយទៅរំលាយ គ្រួសក្នុងតម្រងនោមបាន។

៨) មានជាតិកាឡូរីទាប៖ ប្រសិនបើអ្នក ជាមនុស្សគិតគូរ លើជាតិកាឡូរី ម្ហូបអាហារនោះ អ្នកអាច យកសណ្តែកបារាំង ធ្វើជាមិត្ត របស់អ្នកបាន។ ចំពោះ ពពួកបន្លែ ពណ៌បៃតងបែបនេះ មានជាតិកាឡូរីទាប គ្មានសារធាតុធាត់ ប៉ុន្តែសម្បូរជាតិ វីតាមីន និង ជាតិរ៉ែ។

ទាំងនេះជាអត្ថប្រយោជន៍របស់ សណ្តែកបារាំង ចំពោះសុខភាពរបស់អ្នក៕



ប្រភព magforwomen

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម