ក្មេងស្រី ដែលចូលចិត្ត ផឹកភេសជ្ជះ មានជាតិស្ករច្រើន អាចធ្វើឲ្យ ឆាប់ចូលវ័យ មានរដូវ និង ប្រឈមមុខនឹង ជម្ងឺមហារីកសុដន់!

 
 

ក្មេងស្រី ដែលចូលចិត្ត ផឹកភេសជ្ជះ មានជាតិស្ករច្រើន (Soft Drinks) អាចធ្វើឲ្យ ឆាប់ចូលវ័យ មានរដូវ និងប្រឈមមុខ ជាមួយនឹង ហានិភ័យខ្ពស់ ក្នុងការកើត ជម្ងឺមហារីកសុដន់ នៅថ្ងៃខាងមុខ នេះបើតាមសម្តីរបស់ អ្នកវិទ្យាសាស្ត្រជាច្រើននាក់។

យោងតាមការស្រាវជ្រាវ បានរកឃើញថា ក្មេងស្រី ដែលផឹកភេសជ្ជះ មានជាតិស្ករច្រើន មួយកំប៉ុងកន្លះ ក្នុងមួយថ្ងៃ អាចនឹងធ្វើឲ្យពួកគេ ឆាប់ចូលវ័យ មានរដូវ មុនកាលកំណត់ ចំនួន ២.៧ ខែ មុនក្មេងស្រីដទៃឯទៀត ដែលផឹកភេសជ្ជះ មានជាតិស្ករ ២ រឺតិចជាងនេះ ក្នុងមួយសប្តាហ៍។

លើសពីនេះទៅទៀតនោះ ក្មេងស្រីដែលឆាប់ ចូលវ័យមានរដូវ ចំនួនមួយឆ្នាំ មុនកាលកំណត់នោះ ត្រូវគេប៉ាន់ស្មានថា អាចនឹងបង្កើនអាត្រា ដែលបង្កជាជម្ងឺ មហារីកសុដន់ រហូតដល់ទៅ ៥% ឯណោះ។

គួរបញ្ជាក់ផងដែរថា  ការស្រាវជ្រាវខាងលើ គឺធ្វើឡើងដោយ សាលាវេជ្ជសាស្ត្រ Harvard របស់សហរដ្ឋអាមេរិក ដែលធ្វើការសាកល្បង ទៅលើក្មេងស្រី ដែលមានអាយុចន្លោះពី ៩ ទៅ ១៤ ឆ្នាំ៕


                                           រូបភាពពី Google

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម