អ្នកវិទ្យាសាស្ត្រ៖ ប្រើថ្នាំ ងងុយដេក និង ថ្នាំបំបាត់ផ្តាសាយ ច្រើនពេក អាចធ្វើឲ្យប្រឈម ជំងឺរវើររវាយ និង ភ្លេចភ្លាំង

 
 

សុខភាព៖ អ្នកស្រាវជ្រាវ បានរកឃើញ ផលប៉ះពាល់ទៅលើ អ្នកដែលប្រើប្រាស់ ថ្នាំងងុយដេក, ថ្នាំបំបាត់អាការៈផ្ដាសាយ, និង បំបាត់អារម្មណ៍ តានតឹង ក្នុងចំនួនច្រើន និង រយៈពេលច្រើនឆ្នាំ ដោយអាចប្រឈមមុខនឹង ជំងឺ ភ្លេចភ្លាំង នៅពេលមាន វ័យចាស់ជរាទៅ។

លោកវេជ្ជបណ្ឌិត Shelly Gray និង សហការី នៃសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បានធ្វើការពិនិត្យតាមដាន សុខភាពរបស់ មនុស្ស ចំនួន ៣,៤៣៤នាក់ ដែលមានអាយុ ចាប់ពី ៦៥ឆ្នាំ ក្នុងរយៈពេល ៧ឆ្នាំ ដោយត្រួតពិនិត្យទៅលើ អ្នកដែលប្រើប្រាស់ថ្នាំ និង អ្នកមិនសូវប្រើប្រាស់ថ្នាំ ប្រភេទងងុយដេក, បំបាត់ផ្ដាសាយ, និង បំបាត់អារម្មណ៍តានតឹង។

ជាលទ្ធផល ការតាមដាននេះ រកឃើញថា មនុស្សចំនួន ៦៣៧នាក់ បានកើតជំងឺជរា ភ្លេចភ្លាំង និង ១៦០ នាក់ បានរងផលប៉ះពាល់ នូវជំងឺប្រភេទ រវើររវាយ ខណៈដែល លទ្ធផលនេះ ក៏បានបង្ហាញដែរថា អ្នកដែល ប្រើប្រាស់ថ្នាំ ប្រភេទងងុយដេក និង ផ្កាសាយ ក្នុងចំនួនច្រើន បានប្រឈមមុខនឹង ជំងឺរវើរវរវាយ ច្រើនជាង អ្នកមិនសូវប្រើ ដល់ទៅ ៥៤ភាគរយ ហើយក៏ប្រឈមមុខ នឹងកើតជំងឺ ចាស់ជរាភ្លេចភ្លាំង ដល់ទៅ ៦៣ភាគរយ បើប្រៀបធៀបនឹង អ្នកមិនសូវប្រើ ដដែលនោះ។ ការសិក្សាថ្មី មួយនេះ ដែលបានចុះផ្សាយ ក្នុងទិន្នានុប្បវត្តិ វេជ្ជសាស្ត្រ JAMA Internal ដែលជាការ បង្ហាញជាលើកដំបូងថា ការប្រើថ្នាំកាន់តែច្រើន នឹងធ្វើឲ្យ ប្រឈមជំងឺរវើររវាយ កាន់តែមានកំរិតខ្ពស់។

ចំពោះថ្នាំប្រភេទ ងងុយដេក, បំបាត់ផ្ដាសាយ, និង បំបាត់អារម្មណ៍តានតឹង មានផ្តល់ផលប៉ះពាល់ ដោយសារ មានផ្ទុកនូវ ប្រភេទ សារធាតុថ្នាំម្យ៉ាងហៅថា anticholinergic ដែលផ្តល់ផល ប៉ះពាល់ដល់ ខួរក្បាល ដោយសារថ្នាំប្រភេទនេះ បានរាំងស្ទះ ប្រព័ន្ធម្យ៉ាងដែល ដើរតួនាទីជាអ្នកនាំសារ ដ៏មានសារៈសំខាន់មួយ ហៅថា acetylcholine ដែលប្រព័ន្ធនេះ មានតួនាទីជាច្រើន នៅក្នុងរាងកាយមនុស្ស នេះបើតាមការឲ្យដឹង ពីអ្នកស្រាវជ្រាវ ។

តែទោះបីជាយ៉ាងណា លោក Simon Ridley ជាអ្នកស្រាវជ្រាវ លើជំងឺជរាភ្លេចភ្លាំង នៃចក្រភពអង់គ្លេស បាននិយាយថា ការស្រាវជ្រាវ បន្ថែមទៀត ត្រូវការចាំបាច់ សំរាប់ត្រួតពិនិត្យ ឲ្យកាន់តែច្បាស់ លើករណីនេះផងដែរ៕


រូបតំណាង ឲ្យការលេបថ្នាំ


រូបភាពតំណាង នៃអាការៈ រវើររវាយ ឬ ភ្លេចភ្លាំង

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម