អាថ៍កំបាំង ទាំង ៦យ៉ាង កប់ក្នុងក្រអៅ បេះដូងនារី ដែលបុរសៗ មិនធ្លាប់បានដឹង!
ពិតណាស់ មិនមែន បុរសគ្រប់រូប សុទ្ធតែដឹង ពីជំរៅចិត្តពិត របស់ដៃគូខ្លួន នោះទេ ព្រោះថានារីម្នាក់ៗ សុទ្ធតែមាន រឿងអាថ៏កំបាំង ដែលនាង មិនអាចនិយាយ ឲ្យអ្នកដឹង ទោះបីនាង ជាមនុស្ស និយាយច្រើនក៏ដោយ។ យ៉ាងណាមិញ សំរាប់មិត្តបុរស ទាំងឡាយ មិនចាំបាច់ព្រួយបារម្ភទេ គឺ លោកអ្នក អាចស្វែងយល់ ពីនារី ដែលអ្នកស្រលាញ់ តាមរយៈ រឿងអាថ៍កំបាំង ទាំង ៦យ៉ាង ដែលដៃគូរបស់អ្នកគិត ដូចខាងក្រោម ៖
១. នាងសរសើរ បុរសដែលស្មោះត្រង់ ៖ ពិតណាស់ បុរសគ្រប់រូបតែងតែ ចង់ឲ្យមនុស្ស ដែលខ្លួនស្រលាញ់ ជឿជាក់លើខ្លួនឯង។ ហើយ ស្រ្តីគ្រប់រូប ភាគច្រើន នាងប្រើអារម្មណ៍របស់នាង ដើម្បីដឹងថា អ្វីមួយខុស ឫ ត្រូវ។ ដូច្នេះ អ្នកគួរតែ រៀនបើកចិត្ត ឲ្យទូលាយ និងមិនត្រូវ លាក់រឿងអ្វីពីនាងឡើយ ទោះបីជារឿងនោះ អាចធ្វើឲ្យនាង អន់ចិត្តក៏ដោយ បើមិនធ្វើដូច្នេះទេ នៅពេលដែលនាង ដឹងការពិត នាងរឹតតែ អន់ចិត្ត និង ខកចិត្តចំពោះអ្នកជាខ្លាំងតែម្តង។
២. នាងចូលចិត្ត អ្វីដែលភ្ញាក់ផ្អើល ៖ ពិតណាស់ នារីគ្រប់រូប ចូលចិត្ត ឲ្យដៃគូរបស់ខ្លូន ធ្វើនូវរឿងភ្ញាក់ផ្អើល ទោះបីជារឿងនោះ តូចតាចក៏ដោយ ខណៈពេល ដែលបុរសមួយចំនួន គិតថា វាជារឿងគ្មាន ប្រយោជន៍ និង គ្មានន័យអ្វីទៅវិញ។ ប៉ុន្តែ លោកអ្នកដឹងទេថា រឿងបន្តិចបន្តួចនោះ គឺអាចធ្វើឲ្យនាង សប្បាយចិត្ត ញញឹមពេញមួយថ្ងៃ ហើយការដែលធ្វើឲ្យនាង ភ្ញាក់ផ្អើលនោះ គឺមិនចាំបាច់ ត្រូវការរបស់ថ្លៃ អ្វីនោះទេ គឺអ្នកអាច ផ្ញើសារ ឫ ទូរសព្ទទៅនាង ដែលទង្វើនេះ បង្ហាញថា អ្នកបារម្ភ ពីសុខទុក្ខរបស់នាង។ មួយវិញទៀត ការដែលធ្វើ ឲ្យនារី ដែលអ្នកស្រលាញ់ សប្បាយចិត្ត មិនចាំបាច់មានជំនាញ ឫ ទេពកោសល្យ អ្វីមកពីណាទេ សំខាន់នោះ គឺអ្វីដែលអ្នកធ្វើ គឺបង្ហាញពីចិត្តស្មោះ។
៣. ចង់ឲ្យអ្នក ធ្វើជាអ្នកនាំមុខ ៖ ពិតណាស់ នារីគ្រប់រូប ពិតជាមិនចង់ ដើរតួជាស្រ្តីផង និង បុរសផងនោះទេ។ ដូច្នេះវាជាការល្អ នៅពេលដែលបុរស ធ្វើជាអ្នក ទទួលខុសត្រូវ លើរឿងជាច្រើន ទោះបីជា នារីនៅសម័យនេះ មានសិទ្ធិស្មើនឹងបុរស ក៏ដោយ ក៏នាងត្រូវការ ការពារពីអ្នក និង ចង់ឲ្យអ្នក ធ្វើជាអ្នក គ្រប់គ្រងនូវកិច្ចការ មួយចំនួនផងដែរ។
៤. នាងមិនកំណាញ់ ឲ្យអ្នកជួបមិត្តភក្តិអ្នកនោះទេ៖ វាជារឿងមិនពិតទេ ដែលនារីៗ មិនចង់ឲ្យអ្នក មានពេលវេលាកំសាន្ត ជាមួយនិងមិត្តភក្តិ របស់អ្នក ពីព្រោះនាងដឹងថា មនុស្សគ្រប់រូប គឺមានពេលវេលាផ្ទាល់ខ្លូន។ ប៉ុន្តែ អ្វីដែលអ្នកគួរប្រុងប្រយ័ត្ននោះ កុំធ្វើឲ្យមិត្តភក្តិ របស់អ្នក សំខាន់ជាងនាងឲ្យសោះ ព្រោះក្តីស្រលាញ់ ដែលនាងឲ្យអ្នកគឺធំធេងណាស់ ហើយអ្នកគួរតែ ផ្តល់ឲ្យនាង នូវអ្វីដែលនាង គួរទទួលពីអ្នកដូចគ្នា ។
៥. នាងចង់ឲ្យមិត្តភក្តិ របស់អ្នក ចូលចិត្តនាង៖ អ្នកកុំរំពឹងថា នាងនឹងនិយាយចេញ ថានាងចង់ ឲ្យមិត្តភក្តិរបស់អ្នក ចូលចិត្តនាងឲ្យសោះ ប៉ុន្តែ នាងពិតជាខ្វល់ខ្លាំងណាស់ថា តើមិត្តភក្តិរបស់អ្នក គិតចំពោះនាង យ៉ាងម៉េច ហើយនាងចង់ឲ្យ ពួកគេគិតមកលើនាង ក្នុងផ្លូវវិជ្ជមាន។ ព្រោះថា វាអាចធ្វើឲ្យនាង និងអ្នក ជៀសវាងនូវ ភាពមិនចុះសម្រុងគ្នា ដែលមិត្តភក្តិអ្នក អាចបញ្ចេញយោបល់ ដែលអ្នកស្តាប់តាម ហើយយករឿងនោះ មកធ្វើឲ្យទំនាក់ទំនងស្នេហា មានភាពរកាំរកូស ។
៦. នាង ក៏ត្រូវការ ពេលវេលា ផ្ទាល់ខ្លួនដែរ ៖ ការមានពេលវេលា ផ្ទាល់ខ្លួន និង ការសំងាត់ មិនមែនជារឿង សុទ្ធតែ អវិជ្ជមានទាំងអស់នោះទេ។ វាគ្រាន់តែ នាងត្រូវការ ពេលវេលាផ្ទាល់ខ្លួន នូវរឿងដែលនាង ចង់ធ្វើប៉ុណ្ណោះ។ ដូច្នេះ អ្នកកុំមានអារម្មណ៍ អន់ចិត្ត ឫ សង្ស័យឡើយ ប្រសិន បើភរិយា ឫ មិត្តស្រីរបស់អ្នក សុំពេលវេលាផ្ទាល់ខ្លួន សំរាប់ខ្លួននាងនោះ។
ទាំងនេះ គឺជារឿង អាថ៏កំបាំង ៦ យ៉ាង ដែល នារីទាំងឡាយ តែងគិត ដោយមិននិយាយ ឲ្យអ្នកដឹង។ ការស្វែងយល់ពី រឿងអាថ៍កំបាំង ដែលនាងគិតនេះ គឺអាចជួយឲ្យអ្នក ជៀសវាង នូវការបង្កើតកំហុស ដោយអចេតនា និង ជៀសវាង ពីភាពមិនចុះសម្រុង ដែលពិបាក នឹងដោះស្រាយ នូវថ្ងៃអនាគត។ ជាចុងក្រោយ ខ្មែរឡូតសូមជូនពរ ដល់ គូស្វាមី ភរិយា និង គូស្នេហ៍ទាំងអស់ ឲ្យមានសុភមង្គល និង មានចំនងស្នេហាអមតៈ៕
ប្រភព ៖ wmnlife
ដោយ ៖ ណា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុផល ៥យ៉ាងដែលត្រូវមានស្នេហា
- ស្នេហារីកចម្រើនទៅមុខ ដោយសារអ្វី?
- វិធី៨យ៉ាងដើម្បីចងជើងភរិយា
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!