៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ក្រៅ​ពី​បន្ទប់​គេង

 
 

ការ​ផ្លាស់​ប្តូរ​កន្លែង​ឡើង​ឋាន​សួគ៌​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ស្និទ្ធ​ស្នាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​កាន់​តែ​សុខ​ស្រួល​ថែម​ទៀត។

 

 

១. ទំនាក់ទំនងដោយប្រើភ្នែក

ជំហាន​ដំបូង​ដើម្បី​ឈាន​ទៅ​រក​ភាព​ស្និទ្ធ​ស្នាល អ្នកត្រូវប្រើប្រាស់ភ្នែកដ៏ស្រទន់ត្របាញ់រកគ្នាទៅវិញទៅមក។ ពេល​ដែល​ភ្នែក​ទាំង​គូរ​សម្លឹង​រក​គ្នា​ដោយ​ប្រើម​នោស​ញ្ចេតនា​យូរៗ​ទៅ អារម្មណ៍​ដែល​ចង់​ប៉ះ​ពាល់​គ្នា​នឹង​កើត​មាន​ឡើង។

២. ការប៉ះពាល់គ្នា

ការប៉ះពាល់គ្នាដោយការឱប ឬថើប ចូរធ្វើវា​ដោយ​ថ្នមៗ ឲ្យ​យូរ​បន្តិចក៏ធ្វើឲ្យអ្នកមានអារម្មណ៍ដែរ។ ទង្វើ​ដ៏សាមញ្ញ​មួយ​ទៀត​ដូច​ជា​ការ​កាន់​ដៃខណៈ​ពេល​ដែល​មើល​ទូរទស្សន៍​ក៏​អាច​បង្កើត​ចំណង់​ដ៏​រឹង​មាំ និង​ស្និទ្ធ​ស្នាល​ដែរ។

៣. ភ្ញាក់ផ្អើល

ការ​បង្កើត​គំរោង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​មុខ​មិត្ត​ភក្តិ​របស់​គេ គឺ​ជា​កាយ​វិកា​មួយ​ដែល​ធ្វើ​ឲ្យដៃ​គូ​របស់​អ្នក​មានអា​រម្មណ៍​ប្រសើ​បំផុត។ ជា​ពិសេស​ការ​អាហារ​ពេល​ល្ងាច​នៅ​ក្រោម​ពន្លឺភ្លើ​ទៀន​តែ​ពីរ​នាក់ គឺ​កាន់​តែ​បង្ហាញ​ពី​ភាព​រ៉ូមែន​ដ៏​អស្ចារ្យ។

៤.ដំណើរកំសាន្តចុងសប្តាហ៍

ជា​ញឹក​ញាប់​នណាៗ ក៏មាន​ភាព​មមាញឹក​នឹង​ការងារប្រចាំថ្ងៃ​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​មាន​ពេល​វេលា​ដ៏មាន​តម្លៃសម្រាប់​រីក​រាយ​ជា​មួយ​ដៃ​គូ​រខ្លះផង​។ កន្លែង​កំសាន្ត​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ធម្ម​ជាតិ ហើយ​មាន​ភាព​ស្ងប់​ស្ងាត់​បំផុត គឺជា​កន្លែង​ដែល​អ្នក​អាច​បង្កាត់​ភ្លើង​ស្នេហ៍​បាន​យ៉ាង​សុខ​ស្រួល។

៥. ទម្លាក់ចោលនូវអារម្មណ៍អវិជ្ជមាន
ភាពតានតឹងអាចរាំងស្ទះទំនាក់ទំនងដ៏ងប់ងល់របស់អ្នកយ៉ាងឆាប់រហ័ស។ បន្ធូរ​ភាព​តាន​តឹង​ជំនួស​ដោយ​ការ​កំប្លុក​កំប្លែង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​របង់​អ្នក​ទាំង​ពីរ​កើត​មាន​ឡើវិញ។ សេចក្តីស្រឡាញ់ពិត និងអារម្មណ៍​ស្និទ្ធស្នាល​មិន​លំបាក​ក្នុង​ការ​សម្រេច​នោះ​ទេ បើ​អ្នក​ទាំង​ពីរ​ចង់​សប្បាយ​រួម​គ្នា​ហើយ​នោះ។

គ្លឹះ​ទាំង​នេះ​គូ​ស្នេហ៍​គ្រប់​រូប​អាច​អនុវត្ត​​ដើម្បី​រក្សា​ចំណង​មេត្រី​ភាព នឹង​បង្កើន​ឲ្យ​ភ្លើង​ស្នេហ៍​កាន់​តែ​ឆាប​ឆេះ​ខ្លាំងឡើង៕

By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម