រឿង ១០ យ៉ាងដែលមនុស្សប្រុសមិនហ៊ាននិយាយប្រាប់ស្រីៗ
នេះអាចមកពីពួកគេមានភាពអៀនខ្មាសច្រើន ឬមិនដឹងថាត្រូវបង្ហាញពីអារម្មណ៍ដែលមាននៅក្នុងចិត្តដោយវិធីណា។
១.អារម្មណ៍នៅក្នុងចិត្ត
ជាទូទៅប្រុសៗមិនបានបង្ហាញពីអ្វីៗដែលមាននៅក្នុងចិត្តឲ្យនណាម្នាក់ដឹងងាយៗឡើយ។ ប្រហែលជាពួកគេមានភាពខ្មាស់អៀន ឬមិនដឹងពីរបៀបបង្ហាញពីអារម្មណ៍ចេញប្រាប់ទៅនណាម្នាក់។
២.ការថែរក្សា
បុរសភាគច្រើនតែងតែមានការព្រួយបារម្ភ ចំពោះទំនាក់ទំនងជាមួយនឹងដៃគូរបស់ពួកគេ ប៉ុន្តែពួកគេមិនហ៊ាននិយាយចេញមកឡើយ។
៣. ការកោតសសើគុណសម្បត្តិរបស់ដៃគូរ
មានតែបុរសមួយចំនួនតូចដែលមានទម្ងាប់ទទួលស្គាល់ និងលើកសសើរនូវគុណសម្បត្តិដែលមនុស្សស្រីបានធ្វើ។
៤. ការឈឺចាប់ និងក្តីអំណរ
ការសម្តែង ឬប្រាប់អំពីអ្វីដែលពួកគេទទួលរងនូវការឈឺចាប់ ឬអ្វីដែលនាំមកនូវក្តីអំណររបស់ខ្លួន គឺជាកិច្ចការដ៏លំបាកសម្រាប់បុរសភាគច្រើន។ ម្យ៉ាងទៀតពួកគេជឿជាក់ថាស្ត្រីគួរតែដឹងថាវាទាំងអស់នេះជាធម្មជាតិសម្រាប់មនុស្សប្រុស។
៥.មិនដែលប្រាប់នៅពេលដែលពួកគេត្រូវការការគាំទ្រ
នៅពេលដែលពួកគេត្រូវការកំលាំងចិត្តដើម្បីសម្រេចកិច្ចការអ្វីមួយ ពួកគេមិនដែលនិយាយប្រាប់ទៅដៃគូររបស់ខ្លួនឲ្យបានដឹងនោះទេ។ ប៉ុន្តែបើមានការលើកទឹកចិត្តពីមនុស្សដែលខ្លួនស្រឡាញ់ពួកគេប្រាដកជាធ្វើកិច្ចទាំងនោះឆាប់បានសម្រេច។
៦. គ្មានការស្ថាបនា
ទោះបីជាស្ត្រីខំស្លៀកប្រឹងរៀបចំខ្លួនឲ្យបានស្អាត ឬសិចស៊ីក៏ដោយ ក៏បុរសបានត្រឹមតែសម្លឹងមើលហើយញញឹម ប៉ុន្តែពួកគេមិននិយាយស្តីចេញមកទេ។ ដូច្នេះហើយប្រសិនបើអ្នកមិនបានចំណាយពេលដើម្បីធ្វើកាស្ថាបនានូវការរបៀចំខ្លួនរបស់នាង គេនឹងយល់ថាអ្នកមានការរើសអើងមិនសូវរវីរវល់ជាមួយនឹងគេ។ កត្តានេះហើយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរចេះមានឃ្លាតឆ្ងាយពីគ្នា។
៧. ខណៈពេលដែលបង្កើតសិច
ទោះបីជាខ្លួនឯងត្រូវការរឿងលើគ្រែ ក៏មិននិយាយចេញមកដែល ភាគច្រើនគឺពួកគេឲ្យស្រីៗជាអ្នកចាប់ផ្តើមមុន។
៨. និយាយពាក្យថា "បងស្រឡាញ់អូន"
នេះជាទម្លាប់របស់បុរសដែលបុរសភាគច្រើនតែងតែមាន បើទោះបីជាការស្រឡាញ់នោះមានភាពជ្រាលជ្រៅយ៉ាងណាក៏ដោយ ក៏ពួកគេមិនហ៊ាននិយាយពាក្យស្រឡាញ់នៅចំពោះមុខអ្នកដដៃដែរ។
៩.ភាពបរាជ័យ
ភាពបរាជ័យគឺជាសត្រូវដ៏ធំបំផុតរបស់បុរស ព្រោះពួកគេគិតថាប្រសិនបើនិយាយចេញមកនឹងត្រូវអ្នកដៃសើចឡកលីយ។
១០. ស្អប់ការនិយាយអំពីរឿងអតីតកាល
សម្រាប់បុរសមានហេតុផលមួយចំនួនដែលពួកគេមិនចូលចិត្តនិយាយរឿងអតីតកាលប្រាប់ឲ្យមនុស្សស្រីបានដឹង។ ប្រហែលជាមនុស្សប្រុសគិតថាវាជារឿងមួយដែលគួរឲ្យធុញទ្រាន់ ឬពិភាគក្សាអំពីរឿងដែលកន្លងហួសទៅ៕
By domnengមើលគួរយល់ដឹងផ្សេងៗទៀត
- ក្អករ៉ាំរ៉ៃ ត្រូវធ្វើដូចម្តេចទើបបានប្រសើរ?
- ញ៉ាំគ្រឿងស្រវឹងប៉ុណ្ណា ទើបមិនខូចសុខភាព?
- ញញឹម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!