គួរដឹង! ចូលចិត្ត គេងយូរ នៅថ្ងៃចុងសប្តាហ៍ អាចធ្វើឲ្យអ្នក ឆាប់ស្លាប់បាន
អង់គ្លេស៖ វាជារឿង ជាក់ស្តែងមួយ ដែលមនុស្សភាគច្រើន ចូលចិត្តថ្ងៃ ចុងសប្តាហ៍ ដែលជាពេលសម្រាក និងលំហែខួរក្បាល ពីការងារ ឬ ការសិក្សា ហើយម្យ៉ាងទៀត យើងក៏អាចគេង បានយូរផងដែរ។ តែអ្នកមានដឹង ទេថាទម្លាប់ គេងយូរនៅថ្ងៃ ចុងសប្តាហ៍នេះ បានបំផ្លាញសុខភាព របស់អ្នក ធ្ងន់ធ្ងរយ៉ាងណា?
យោងតាមប្រភព របាយការណ៍ របស់អ្នក ជំនាញផ្នែកសុខភាព នៃក្រុមប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្ត្ររបស់ ចក្រភពអង់គ្លេស (MRC) បានឲ្យដឹងថា ភាពខុសគ្នា ចំពោះទម្លាប់ នៃការគេង រវាងថ្ងៃធ្វើការ និងថ្ងៃចុងសប្តាហ៍ បានធ្វើឲ្យមនុស្ស មានបញ្ហា សុខភាពយ៉ាងខ្លាំង ដូចជា កើតជំងឺ ទឹកនោមផ្អែម, ភាពធាត់ជ្រុល និងមានបញ្ហា បេះដូងជាដើម។ ទម្លាប់នៃការ គេងខុសពេល នេះមានន័យថា គឺជាសកម្មភាព មួយដែលអ្នក អ្នកចូលគេង ឬក៏ក្រោកពីគេងលឿន សម្រាប់ថ្ងៃធ្វើការ តែថ្ងៃឈប់សម្រាក វិញអ្នកចូលគេង ឬក៏ក្រោក ពីគេងយឺតយ៉ាវ ដែលបញ្ហា មួយនេះ បានធ្វើឲ្យសុខភាព ធ្លាក់ដុនដាប យ៉ាងធ្ងន់ធ្ងរ។
លោកសាស្ត្រាចារ្យ David Lomas អ្នកជំនាញនៃ MRC បាននិយាយថា៖ «ពិតណាស់ការ គេងសម្រាក បានច្រើននៅ ថ្ងៃចុងសប្តាហ៍ ជារឿងមួយដែល មនុស្សជាច្រើន ចូលចិត្តធ្វើ និងត្រូវការវា តែយ៉ាងណាមិញ សកម្មភាពមួយនេះ អាចកាត់បន្ថយ អាយុជីវិត របស់យើងបាន»។
គាត់បានបន្ត ទៀតថា៖ «ការគេងខុសពេល ឬក៏ក្រោក មិនទៀងពេល ជាប្រចាំនោះ បានធ្វើឲ្យ សមាសធាតុ DNA នៅក្នុងខ្លួន មនុស្សមាន ផលអាក្រក់ ព្រោះតែ ដំណើរការ ក្នុងការរំលាយ ជាតិស្ករ និង ខ្លាញ់ មិនមានពេលវេលា ច្បាស់លាស់ ខុសប្រក្រតី ជាហេតុនាំឲ្យ មានការប៉ះពាល់ យ៉ាងខ្លាំង ទៅដល់ ហ្សែនរបស់មនុស្ស។ លើសពីនេះទៀត វាក៏អាចធ្វើឲ្យ សម្ពាធឈាម របស់មនុស្ស ឡើងខ្ពស់ដែល អាចនាំឲ្យមាន ជំងឺលើសឈាម, បញ្ហាបេះដូង និង ជំងឺដាច់ សរសៃឈាម ក្នុងខួរក្បាល ផងដែរ»។
នេះគឺជាការ រកឃើញថ្មីមួយទៀត ក៏ដូចជាការដាស់តឿន ពីសំណាក់ ក្រុមអ្នកវិទ្យាសាស្ត្រ ពាក់ព័ន្ធទៅនឹង ទម្លាប់នៃការ គេងមិនទៀងពេល ឬក៏ការគេងយូរ នាថ្ងៃចុងសប្តាហ៍ ព្រោះថា បញ្ហាមួយនេះ អាចធ្វើឲ្យមនុស្ស កើតមានជំងឺ កាចសាហាវ ជាច្រើន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាពៈ ការគេងយូរ នៅថ្ងៃចុងសប្តាហ៍ ធ្វើឲ្យអ្នក មានបញ្ហាសុខភាព យ៉ាងធ្ងន់ធ្ងរ
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
ប្រការគួរយល់ដឹង! គុណសម្បត្តិ និងគុណវិបត្តិ នៃការពាក់អាវទ្រនាប់ ប្រចាំថ្ងៃ
-
ប្រទេសទាំង៦ដែលមាន ប្រជាជនសុខភាពល្អជាងគេ
-
១០វិធីដើម្បីចៀសផុតពីអារម្មណ៍អវិជ្ជមានក្នុងពេលធ្វើការ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!