ពិតទេ ដែរថា ជាតិខ្លាញ់ អាចជួយឲ្យ មនុស្សគេចផុត ពីជំងឺ ទឹកនោមផ្អែម បាន?

 
 

អាមេរិក៖ សារជាតិខ្លាញ់ នៅក្នុងខ្លួន ត្រូវបានមនុស្ស ជាច្រើនចាត់ទុក ថាជាសារជាតិមួយ ដែលមិនល្អ ចំពោះខ្លួនពួកគេ ព្រោះវាអាច ធ្វើឲ្យពួកគេ ធាត់និង មានរូបរាង មិនស្អាតបាន តែថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា សារជាតិខ្លាញ់ គឺជាសារជាតិ ដ៏មានប្រយោជន៍ មួយនៅក្នុង ខ្លួនមនុស្សយើង។

យោងតាមរបាយការណ៍ របស់អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា សារជាតិខ្លាញ់ ពិតជាអាច ជួយការពារមនុស្ស ពីជំងឺទឹកនោមផ្អែម និងអាចធ្វើឲ្យ ពួកគេជៀសផុត ពីការឡើង ទម្ងន់ជ្រុល ហួសហេតុ ទៀតផង។ តែយ៉ាងណាមិញ សារជាតិខ្លាញ់ ដែលអ្នកវិទ្យាសាស្ត្រ ចាត់ទុកថាជា ផលប្រយោជន៍នោះ គឺសារជាតិខ្លាញ់ ពណ៌ត្នោត (Brown Fat) មិនមែនជា សារជាតិខ្លាញ់ ពណ៌ស (White Fat) ឡើយ។

អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា សារជាតិ ខ្លាញ់ពណ៌ស ភាគច្រើន គឺស្ថិតនៅត្រង់ ពោះរបស់មនុស្ស ដែលវាជា សារជាតិមួយ សំបូរទៅដោយ ជាតិកាឡូរី និងបានធ្វើឲ្យ មនុស្សមានភាព ធាត់ជ្រុល ខុសពីសារជាតិ ខ្លាញ់ពណ៌ត្នោត ដែលភាគច្រើន ស្ថិតនៅម្តុំ បរិវេណក និង ផ្នែកខាងលើ នៃខ្នង របស់មនុស្ស មានតួនាទី ជាច្រើនសម្រាប់ ជួយរក្សាស្ថានភាព ល្អដល់សុខភាព របស់មនុស្ស។


រូបភាពៈ ដំបៅដែល មិនងាយជា ព្រោះតែជំងឺ ទឹកនោមផ្អែម

លោកសាស្ត្រាចារ្យ Labros Sidossis នៃសាកលវិទ្យាល័យ តិចសាស់ របស់សហរដ្ឋ អាមេរិក និងជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នេះបាននិយាយថា “សារជាតិខ្លាញ់ ពណ៌ត្នោតនេះ អាចជួយគ្រប់គ្រង កម្រិតជាតិស្ករ នៅក្នុងឈាម របស់មនុស្ស បានយ៉ាងល្អប្រសើរ ម្យ៉ាងវិញទៀត វាក៏មាន តួនាទីក្នុងការ ជួយដុតរំលាយ អាហារ ក៏ដូចជា ជាតិកាឡូរី និងបានជួយ ឲ្យមនុស្ស ជៀសផុតពី ជំងឺទឹកនោមផ្អែម និងភាពធាត់ជ្រុល ទៀតផង។ នេះគឺជាសារជាតិ ដ៏ល្អមួយដែល មនុស្សត្រូវការ ជាចាំបាច់”។

លើសពីនេះទៀត ការបរិភោគ អាហារដែល មានគុណភាព និងទៀងទាត់ រួមផ្សំជាមួយ និងការហាត់ប្រាណ ជាប្រចាំនោះ គឺជាវិធី ក្នុងការជួយ បង្កើនសារជាតិ ខ្លាញ់ពណ៌ត្នោត នៅក្នុងខ្លួន មនុស្សបាន កាន់តែច្រើនផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ សារជាតិខ្លាញ់ ពណ៌ស ដែលបានធ្វើឲ្យ មនុស្សឡើងទម្ងន់ និងធាត់ជ្រុល

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម