របៀប​ជម្រះ ស្នាម​ប្រលាក់​លើ​ខោអាវ​

 
 

 2

​ស្នាម​ប្រលាក់​នៅលើ​ខោអាវ គឺជា​រឿង​ស្មុគស្មាញ​បំផុត សម្រាប់​មនុស្ស​គ្រប់រូប​។ នៅពេល​ដែល​ខោអាវ​អ្នក​ប្រលាក់ ហើយ​អ្នកបោក​មិន​ចេញ អ្នកនឹង​មួរ​ម៉ៅ​បំផុត​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក អំពី​របៀប​សម្អាត​ស្នាម​ប្រលាក់​ផ្សេងៗ​លើ​អាវ​អ្នក​។​
1.​    ​ស្នាម​ប្រលាក់ ដែល​ពិបាក​ជម្រះ​លើ​អាវ​ស​
​    ​របៀប​សម្អាត ៖ ដំបូង​យក​ក្រូចឆ្មារ​មួយ​ផ្លែ មក​ចិត​ជា​បន្ទះៗ​។ បន្ទាប់មក យក​វា​ទៅ​ដាំទឹក ហើយ​យក​អាវ​ស​ដែល​ប្រលាក់ ទៅ​ត្រាំ​ក្នុង​ទឹក​ក្រូចឆ្មារ​នេះ ១៥ នាទី ទើប​យក​ទៅ​បោក​។​
2.​    ​ស្នាម​ប្រលាក់​ព៌ណ​លឿង លើ​អាវ​ដែល​ទុក​យូរ​
​    ​របៀប​សម្អាត ៖ យក​ទឹក​លាង​អង្ករ និង​សំបក​ក្រូចខ្វិច​ទៅ​ដាំទឹក​។ ហើយ​យក​អាវ​ដែល​ប្រលាក់​ស្នាម​លឿង ទៅ​ត្រាំ​ក្នុង​ទឹក​នោះ បន្ទាប់មក ដុស​សម្អាត​ជាការ​ស្រេច​។​
3.​    ​ស្នាម​ប្រលាក់​ស្ករ​កៅស៊ូ​
​    ​របៀប​សម្អាត ៖ យក​សំឡី​ទៅ​ជ្រលក់​ជាមួយ​ទឹកខ្មេះ ហើយ​យកមក​ជូត កន្លែង​ដែល​ប្រលាក់​។​
​ដូចនេះ បើ​អ្នក​មាន​ស្នាម​ប្រលាក់​ទាំងនេះ អ្នក​អាច​សាកល្បង​តាម​វិធី​ខាងលើ​បាន​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម