វិធី៦យ៉ាង ​​​ធ្វើឲ្យស្ត្រី​​​ទទួលបានភាព​​​ស្មោះត្រង់ពីបុរស

 
 

១- ត្រូវពង្រឹក​​​គុណសម្បត្តិ​​​ខ្លួនឯងផ្ទាល់ ត្រូវដើរឲ្យ​​​ទាន់សម័យ

មានន័យថា ត្រូវដើរឲ្យ​​​ទាន់សម័យ និយមរបស់ប្តីអ្នក ឬមិត្តប្រុសអ្នក ពីព្រោះទស្សនៈ​​​នៃតម្លៃនិង ទស្សនៈនៃ​​​ក្រុមគ្រួសារ របស់បុរសនៅ​​​ក្នុងសង្គម នាសម័យ​​​បច្ចុប្បន្ននេះ មានការ ប្រែប្រួលច្រើន ។ ដូច្នេះចំពោះរូបអ្នកដែលមានការចេះដឹងតិចតួចពិតជា មិនអាចចងចិត្ត បុរសជាប់ឡើយ ។ តាមការស្ទង់មតិជាច្រើនលើកច្រើនសារ បានរកឃើញ ថា អ្វីដែលធ្វើឲ្យបុរសរឹតតែពេញចិត្ត និងរឹតតែត្រូវការ នោះ គឺភាពឈ្លាសវៃ និងភាពឆ្លាតវៃរបស់គូស្រករ។

២- ត្រូវមានការជឿជាក់ លើខ្លួនឯងឲ្យបានពេញលេញ

បុរសពេញចិត្តទៅលើស្រី ដែលមានការជឿជាក់ខ្លួនឯង ។ ការជឿជាក់លើខ្លួនឯង អាចធ្វើឲ្យទឹកមុខ ដែលធ្លាប់តែមានភាពសាមញ្ញប្រែក្លាយទៅ ជាទឹកមុខដ៏ស្រស់បំព្រងទៅវិញ ។

៣- មិនត្រូវស្រឡាញ់ងប់ពេក

ស្ត្រីប្រភេទនេះ ងាយនឹងត្រូវបុរសបោះបង់ចោលដោយពួកនាង បានលះបង់ច្រើនណាស់ ហើយ ការបរាជ័យក៏កាន់តែវេទនា ។ ប្រសិនបើអ្នកបាន ប្រគល់នៅអ្វីៗទាំងអស់ ធ្វើជាកាដូឲ្យដៃគូ គេពិតជាយល់ ឃើញថា អ្វីដែលបាន មកដោយងាយ ទើបបំភ្លេច ចោលទៅវិញដោយ ឥតស្តាយ ស្រណោះ ។

៤- ត្រូវផ្តល់សេរីភាពខ្លះៗ និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់គេ

ចំពោះគូស្វាមីភរិយា បើអាចរក្សាការឃ្លាតពីគ្នាខ្លះៗ ជាការល្អណាស់ ព្រោះបើអ្នកបង្ខាំងគេទុក មិនឲ្យចេញទៅមកណា បុរសពិតជាមានការធុញថប់ជាមួយអ្នក ។ ដូច្នេះត្រូវរក្សាឲ្យគេ មានអារម្មណ៍ ស្រស់ស្រាយមកលើរូបអ្នក ។ ម្យ៉ាងទៀតបើសិនជានៅត្រាំត្រែង មិនឃ្លាតពីអ្នកសោះ នោះ គង់តែថ្ងៃណា មួយ គេពិតជាមានអារម្មណ៍ ធុញថប់មិនខាន ។ ដូច្នេះត្រូវបណ្តោយឲ្យគេ ធ្វើរឿងរបស់ខ្លួនគេផ្ទាល់ ហើយ រយៈពេល៨ម៉ោង ក្រោយឬនៅពេលយប់ បានរួមរស់នៅជួបជុំ ជាមួយអ្នកជាការ គ្រប់គ្រាន់ ណាស់ទៅហើយ។

៥-ត្រូវចាំទុកថារឿង អាពាហ៍ពិពាហ៍គឺជាកាតព្វកិច្ច

ជានិច្ចជាកាល មិនត្រូវធ្វើឲ្យបុរសអាម៉ាស់មុខឡើយ ត្រូវទុកមុខមាត់ឲ្យគេផង។ មានស្ត្រីជាច្រើន ក្រោយពេលរៀបការរួច តែងតែចាត់ទុកលោកប្តី ជាទ្រព្យផ្ទាល់ខ្លួនតែម្តង ។ នៅសុខៗក៏ស្រាប់តែ សម្លក់សម្លឹងបែបក្នាញ់ ទះតុក្រវែងក្រវាត់កៅអី ងង៉ក់មិនចេញស្តី ហើយក៏ដើរចេញទាំងក្តី មួរម៉ៅ ចំពោះមុខគេឯង ។ ជាងនេះទៅទៀតនោះ នាងតែងតែបង្ករឿង ឈ្លោះប្រកែកឥតឈប់ឈរ និង ស្តីបន្ទោសឲ្យលោកប្តី ឥតសំចៃមាត់នៅចំពោះ មុខគេឯងទៀងផង ពុំបានបន្សល់ទុកនូវភាព ផ្អែមល្ហែម ដូចកាលពីទើបស្រឡាញ់គ្នានៅគ្រាដំបូងឡើយ ។ ស្ត្រីត្រូវដឹងថា ការដែលបុរសបាន រៀបការជាមួយ អ្នកគឺពុំមែនមានន័យថា ខ្លួនគេលក់ឲ្យអ្នកដាច់ថ្លៃឡើយ ។ ដូច្នេះយកល្អ ពុំត្រូវបង្ករឿង ជម្លោះនៅចំពោះមុខគេឯង ទើបក្រុម គ្រួសារ មានសុខដុមរមនា ។

៦- ត្រូវចេះសម្របសម្រួលតាមលោកប្តី

ត្រូវចាំទុកថា មិនត្រូវនិយាយប៉ប៉ាច់ប៉ប៉ោចនិង មិនត្រូវធ្វើជាប្រពន្ធមាត់ដាច នោះឡើយ ត្រូវគិតថា ខ្លួនឯងផ្ទាល់ ពុំមែនល្អគ្រប់១០នោះឡើយ ហើយការបើមានរឿង អ្វីបន្តិចបន្តួច បែរជារអូរទាំ ឥតឈប់ឈរ និងធ្វើឲ្យបុរសធុញថប់ ជាទីបំផុត។

By healthcambodia

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម