ចម្លើយ​ទាំង ៧ ដែល​មិន​គួរ​ឆ្លើយ នៅពេល​គេ​សំភាសន៍​

 
 

 324

​ការសំភាសន៍ គឺជា​រឿង​សំខាន់​ណាស់ សម្រាប់​មនុស្ស​គ្រប់រូប​។ ប្រសិនបើ​ឆ្លើយ​ខុស អ្នក​អាច​នឹង​បាត់បង់​ការងារ​ដែល​អ្នកស្រលាញ់ ព្រោះ​នៅពេលដែល​សំភាសន៍ ចៅហ្វាយនាយ តែងតែ​សួរ​សំនួរ​មួយ​ថា ហេតុអ្វី​បានជា​អ្នក​ឈប់​ពី​ការងារ​ចាស់​? ចម្លើយ​នៃ​សំនួរ​នេះ មាន​មនុស្ស​ឆ្លើយ​ខុស​ច្រើនណាស់​។ តើ​មាន​ចម្លើយ​អ្វីខ្លះ ដែល​អ្នក​មិន​គួរ​ឆ្លើយ​នោះ​?
1.​    ​ប្រាក់ខែ​តិចពេក ៖ អ្នក​មិន​គួរ​ឆ្លើយ​ទេ ព្រោះ​ចៅហ្វាយនាយ​អ្នក នឹង​យល់​ថា អ្នក​មុខលុយ មិន​គិត​ពី​ការងារ​ទេ​។​
2.​    ​សម្អាធ​ការងារ​ធ្ងន់​ពេក ក៏​មិន​អាច​ឆ្លើយ​បានដែរ ព្រោះ​គេ​នឹង​យល់​ថា អ្នក​ជា​មនុស្ស​ខ្ជិល​។​
3.​    ​ចៅហ្វាយ​ចាស់​មិនល្អ ៖ ក្នុងនាម​ជា​បុគ្គលិក​ម្នាក់ មិន​គួរ​និយាយ​ពាក្យ​នេះ​ទេ ព្រោះ​ចៅហ្វាយ និង​អតិថិជន គឺ​សំខាន់​ដូចគ្នា​។ បើ​អ្នក​មិន​អាច​ទ្រាំទ្រ នឹង​ចៅហ្វាយ វា​ហាក់ដូចជា​អ្នក មិន​អាច​ទ្រាំ​នឹង​ភ្ញៀវ​អញ្ចឹង​។​
4.​    ​ការបែងចែក​ការងារ​មិន​ស្មើគ្នា ៖ អ្នក​មិន​អាច​និយាយ​បែប​នេះ​បានទេ ព្រោះ​ការងារ​ច្រើន បញ្ជាក់​ពី​សមត្ថភាព​អ្នក​។ អ្នក​ជា​មនុស្ស​ពូកែ ទើប​មាន​ការងារ​ច្រើន​។​
5.​    ​ការមិនចុះសំរុង​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន ៖ ចម្លើយ​នេះ​កាន់តែ​ខុស ព្រោះ​បើ​អ្នក​មិន​អាច​ចុះសំរុង អ្នក​ក៏​មិន​អាច​ធ្វើ​ការងារ​បាន​ល្អ​ទេ​។​
6.​    ​ក្រុមហ៊ុន​ចាស់ តែងតែ​ប្តូរ​អ្នកគ្រប់គ្រង ៖ នេះ​មិនមែន​ជា​ការងារ​របស់​អ្នក​ទេ ដូចនេះ អ្នក​មិន​អាច​ព្រោះតែ​រឿង​នេះ ហើយ​លាឈប់​នោះទេ​។​
7.​    ​ការប្រកួតប្រជែង​ខ្លាំងពេក ទើប​សំរេចចិត្ត​ប្តូរ​ការងារ ៖ នេះ​ជា​សំដី​ខុស​ខ្លាំងណាស់ ព្រោះ​វា​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ទន់ខ្សោយ​។​
​ដូចនេះ បើ​អ្នកដឹង​ពី​ផល​អាក្រក់​នៃ​ចម្លើយ​ទាំងនេះ អ្នក​គួរតែ​ជៀសវាង កុំ​ឆ្លើយ​នៅ​ពេល​សំភាសន៍​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម