ដឹងទេថា ខ្ទិះដូង មានអត្ថប្រយោជន៍ យ៉ាងច្រើនលើសលប់ ទៅលើ សរសៃសក់របស់អ្នក

 
 

ភាគច្រើនខ្ទិះដូង ត្រូវបានគេ យកទៅបន្ថែមជាមួយនឹងបង្ហែម ដើម្បីបង្កើននូវ រស់ជាតិឈ្ងុយប្រហើរ ប៉ុន្តែតើអ្នកដឹងទេថា ខ្ទិះដូង ពិតជាមាន ប្រយោជន៍យ៉ាងច្រើន ចំពោះសរសៃសក់របស់អ្នក។

១) ជួួយសក់កុំឲ្យជំពាក់៖ ប្រសិនបើសក់របស់អ្នកជំពាក់ខ្លាំង អ្នកអាចអនុវត្ត ជាមួយនឹងខ្ទិះដូង យ៉ាងតិចកន្លះម៉ោង ដែលវាជួួយឲ្យសក់របស់អ្នក លែងជាប់ ឲ្យត្រឡប់ជាសក់ទន់ និងងាយស្រួលសិត។ បន្ថែមពីនេះទៅទៀត ខ្ទិះដូងពិតជាអ្នកព្យាបាលសក់ជំពាក់ បានល្អបំផុត ជាពិសេសប្រសិនបើអ្នក ជាមនុស្ស ចូលចិត្តទំលាក់សក់គ្រប់ពេលនោះ ។

២) សក់លូតលាស់បានល្អ៖ សារធាតុខ្លាញ់ នៅក្នុងខ្ទិះដូង និងជាតិវីតាមីនE គឺវាបានជួួយដល់សរសៃសក់ ឲ្យលូតលាស់បានល្អ និងជួយឲ្យសរសៃ សក់មានជីវជាតិផងដែរ។ ក្នុងនោះដែរ អ្នកក៏អាចយកខ្ទិះដូង ទៅលាយជាមួយនឹង ប្រេងអ៊ូលីវ រឺក៏ប្រេងល្ហុងខ្ញែរ រួចយកមក ម៉ាស្សាលើស្បែក ក្បាលរបស់អ្នក ដើម្បីអាចជួយកាត់បន្ថយ បញ្ហាក្បាលទំពេក។

៣) ដោះស្រាយបញ្ហាសក់ស្ងួត និងកើតអង្គែ៖ ចំពោះបញ្ហាសក់ស្ងួត និងសក់ស្តើងជាដើម វាមិនត្រឹមតែ ធ្វើឲ្យកើតអង្គែនោះទេ វាថែមទាំងធ្វើឲ្យ ខូចសរសៃសក់ផងដែរ។ ចំពោះខ្ទិះដូង មានប្រសិទ្ធភាព ក្នុងការជួួយដល់ ស្ថានភាពស្បែកក្បាលឲ្យប្រសើរឡើង ដែលបានមកពី ជាតិខ្លាញ់ នៅក្នុង ខ្ទិះដូង នេះឯង។

៤) សក់ខូច៖  តើអ្នកដឹងទេថា ការប៉ះនឹងកម្តៅព្រះអាទិត្យ និងជាតិពុល បានធ្វើឲ្យសរសៃសក់ និងស្បែកក្បាល របស់អ្នកខូច។ ប៉ុន្តែខ្ទិះដូង ពិតជា អាចដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួសជុល សរសៃសក់ និងស្បែកក្បាលរបស់អ្នក ឲ្យល្អឡើងវិញបាន ដោយវាបានផ្តល់ឲ្យ នៃបរិមាណដ៏ ត្រឹមត្រូវ នូវសារធាតុចិញ្ចឹម និងអាហារបំប៉ន។ ជាពិសេសនោះ សរសៃសក់របស់អ្នក នឹងត្រឡប់មកជា សក់មានប្រូតេអ៊ីន រឹងមាំ និងវែងផងដែរ។

៥) ជួយឲ្យសក់ភ្លឺរលោង៖ ការអនុវត្តប្រើខ្ទិះដូង នៅលើសរសៃសក់ជាប្រចាំ វានឹងអាចជួយឲ្យ សរសៃសក់អ្នកភ្លឺរលោង និងទន់។ ជាពិសេស អ្នកក៏អាចបន្ថែមជាមួយនឹង ទឹកឃ្មុំបាន ផងដែរ។ ចំពោះវិធីអនុវត្ត លាយខ្ទិះដូង និងទឹកឃ្មុំ ក្រឡុកចូលគ្នាឲ្យសព្វ លាបលើសក់ រួចទុក ចោល ប្រមាណកន្លះម៉ោង និងលាងទឹកចេញជាការស្រេច ហើយអ្នកក៏អាចប្រើប្រាស់ សាប៊ូកក់សក់ បានជាធម្មតា។ ប៉ុន្តែអ្នកត្រូវអនុវត្ត វិធីនេះ យ៉ាងតិច២ដង ក្នុងមួយសប្តាហ៍ ទើបទទួលបានលទ្ធផលល្អ។

ទាំងនេះជាអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ របស់ខ្ទិះដូង ទៅលើសរសៃសក់ ហើយប្រិយមិត្ត ក៏អាចអនុវត្តវិធីនេះ នៅផ្ទះផងដែរ៕



ប្រភព Magforwomen

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម