ស្ត្រីពោះធំប្រើកុំព្យូទ័របានឬទេ?
លទ្ធផលនៃការសិក្សាថ្មីៗនេះគេបានរកឃើញថា ពន្លឺកាំរស្មីដែលជាគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ ឬធ្វើឲ្យរលូតកូននោះជារលកដែលធ្វើឲ្យកើតចំហាយវិទ្យុសកម្ម (Ionizing Radiation) មានជាអាទិ៍ រលកពីឧបករណ៍ថតកាំរស្មីអ៊ុក្ស និងឧបករណ៍ CT Scan។ ប៉ុន្តែពន្លឺដែលជះចេញពីអេក្រង់កុំព្យូទ័រ ឬ VDT (Visual Display Terminals) ជាពន្លឺម៉ៃក្រូរ៉េវ ដងស៊ីតេទាប ដែលជារលកមេដែកអគ្គិសនីប្រភេទមិនធ្វើឲ្យកើតចំហាយវិទ្យុសកម្ម (No nionizing Radiation) ទើបមិនបង្កគ្រោះថ្នាក់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រើកុំព្យូទ័រមិនបានត្រឹមត្រូវ រួមទាំងឥរិយាបថអង្គុយមិនត្រឹមត្រូវ ក៏អាចធ្វើឲ្យអនាគតម្ដាយទាំងឡាយកើតអាការចុករួចដៃជើង ឬអស់កម្លាំងល្ហិតល្ហៃបានដែរ។
ឥរិយាបថអង្គុយដែលត្រឹមត្រូវ
អនាគតម្ដាយគ្រប់រូបគួរតែអង្គុយជ្រៅឲ្យពេញកៅអីខ្នងផ្អែកភ្នាក់កៅអី (ដើម្បីកុំឲ្យពោះមូលៗជាប់នឹងគែមតុ) អាចរកខ្នើយតូចៗទ្រាប់ខ្នងផ្នែកក្រោយដើម្បីការពារកុំឲ្យចុករួយ។ មិនគួរចំកោងខ្នង ឬអង្គុយគងអន្ទាក់ខ្លាឡើយ ក្នុងករណីរួយជើង អាចរកកំណល់មកកល់ជើងឲ្យខ្ពស់ បត់កែងដៃបន្ដិច ដាក់ដៃលើឃីបត ដោយឲ្យកដៃសណ្ដូកត្រង់ មិនលើក ឬកាច់-កដៃចុះ។
ម្ដាយគ្រប់រូបក៏មិនត្រូវធ្វើកិច្ចការងារនៅមុខកុំព្យូទ័រជាប់ៗគ្នាយូរពេកដែរ ពីព្រោះការអង្គុយក្នុងឥរិយាបថដដែលៗ វានឹងធ្វើឲ្យដំណើរឈាមរត់មិនស្រួល ជាហេតុនាំឲ្យចុករួយសាច់ដុំ ឬរួយស្មា ខ្នងនិងចង្កេះ។
គួរតែឈប់សម្រាកដោយអន្លើៗពោលគឺត្រូវក្រោកឡើងប្ដូរឥរិយាបថប្រមាណជា១០ នាទីរៀងរាល់មួយម៉ោងម្ដង និងរលាស់ដៃជើងតិចៗ និងសន្ធឹងជើងចេញ បំបះចុងជើងឡើងចុះៗ ឬបង្វិល-កជើងជារង្វង់ រួមទាំងសន្ធឹងដៃធ្វើលំហាត់ផ្នែកស្មា និងកដៃផង។
ថែទាំសុខភាពភ្នែកផង
ការប្រែប្រួលនៃអ័រម៉ូនក្នុងអំឡុងពេលពពោះ ធ្វើឲ្យក្រពេញទឹកភ្នែកធ្វើការបានតិច ទើបបង្កឲ្យកែវភ្នែករបស់អនាគតម្ដាយទាំងឡាយស្ងួត និងងាយផ្សាក្រហាយ។ ការប្រើកុំព្យូទ័រ និងការធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់កាន់តែធ្វើឲ្យភ្នែកស្ងួតខ្លាំងឡើង។ ដូច្នេះប្រសិនបើអ្នកពាក់ខន់ថេកលេន គួរតែដោះវាចេញឲ្យលឿន (ដូចជាដល់ផ្ទះភ្លាមដោះចេញភ្លាម) ឬប្ដូរមកពាក់វ៉ែនតាជំនួសវិញ កាលណាត្រូវធ្វើកិច្ចការដោយប្រើកុំព្យូទ័រ។
វិធីធ្វើការមុខអេក្រង់បែបសប្បាយផ្ទៃពោះ១- តម្រូវកម្ពស់កៅអី និងអេក្រង់ឲ្យសមល្មមអេក្រង់កុំព្យូទ័រគួរតែនៅត្រឹមក្រសែភ្នែក មិនត្រូវឱន ឬងើយមុខយូរៗឡើយ។
២- រៀបចំឃីបត ម៉ៅស៍ និងឯកសារដែលត្រូវវាយបញ្ចូលក្នុងកុំព្យូទ័រឲ្យស្ថិតនៅកន្លែងដែលល្មម ដើម្បីកុំឲ្យយើងប្រើភ្នែកសម្លឹងមើល ឬរំកិលខ្លួនទើសទែងទៅមក៕
By domneng
មើលគួរយល់ដឹងផ្សេងៗទៀត
-
៩ ចំណុចដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍
-
បង្រៀនកូន អោយចេះទទួលខុសត្រូវ
-
គីសអូវែ គឺជាជំងឺអ្វី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!