អ្នកវិទ្យាសាស្ត្រ ទម្លាយប្រាប់ ពីវិធីជួយឲ្យអ្នក នឹកឃើញឡើងវិញ នូវរឿងដែល អ្នកបានភ្លេច!
បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានបញ្ចេញរបាយការណ៍ ដ៏ល្អមួយ សម្រាប់ ប្រិយមិត្ត ដែលទាក់ទង ទៅនឹងវិធីក្នុងការ ធ្វើឲ្យខួរក្បាល របស់អ្នកនឹកឃើញ ឡើងវិញ នូវរឿងកន្លងមក ដែលអ្នកបានភ្លេច។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Surrey ប្រទេស អង់គ្លេស បានឲ្យដឹងថា វិធីដ៏ល្អក្នុង ការនឹកឃើញ ឡើងវិញនោះគឺជា ការបិទភ្នែក របស់អ្នក ក្នុងការធ្វើឲ្យ អារម្មណ៍ស្ងប់ស្ងាត់ សម្រាប់បង្កើន សមត្ថភាពខួរក្បាល ជាចាំបាច់ ដើម្បីអាចឲ្យ មានការចងចាំ ឡើងវិញនូវរឿងរ៉ាវ កន្លងមក។
អ្នកស្រាវជ្រាវ Robert Nash បាននិយាយថា “បន្ទាប់ពីមាន ការពិសោធន៍ទៅលើមនុស្សជាច្រើន ហើយនោះ យើងបានដឹងថា ភាគច្រើននៃ មនុស្សដែលបិទភ្នែក ដើម្បីរកនឹក រឿងដែលពួកគេ បានភ្លេចនោះ គឺទទួលបាន ផលប្រសើរជាង អ្នកដែលមិនបិទភ្នែក។ ម្យ៉ាងវិញទៀត វិធីមួយនេះ ក៏មានឥទ្ធិពល យ៉ាងខ្លាំង សម្រាប់ស្ថានភាពប្រចាំថ្ងៃ របស់មនុស្ស ផងដែរ ដូចជាការ រកនឹកឡើងវិញ នូវរឿងមួយចំនួន ទាក់ទងទៅនឹង ការភ្លេច លេខកូដសំងាត់, ច្រឡំដៃ បាត់សោរ, ភ្លេចរបស់ដែលត្រូវទិញ នៅឯផ្សារ ជាដើមនោះ”។
នេះគឺជា ការរកឃើញ ថ្មីមួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹង ការរកនឹក ឡើងវិញ ក៏ដូចជាការ បង្កើនសមត្ថភាព ខួរក្បាលរបស់ មនុស្ស។ ដូច្នេះហើយពេលប្រិយមិត្ត ភ្លេចថា បានដាក់របស់ នៅកន្លែងណា ឬក៏ភ្លេច អ្វីផ្សេងនោះ សាកប្រើវិធី មួយនេះទៅមើល ថាតើអ្នកអាច នឹកឃើញឡើងវិញ ប្រាកដមែន ឬយ៉ាងណា?
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រួបភាពៈ ឧទាហរណ៍ នៃការបិទភ្នែក ដើម្បីរកនឹក រឿងដែលភ្លេច
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ម៉េចមិនយល់ចិត្ដខ្ញុំ?
- ពេលមានផ្ទៃពោះ គួរឡើងទម្ងន់ប៉ុន្មានគីឡូ? 494 ពេលមានផ្ទៃពោះ គួរឡើងទម្ងន់ប៉ុន្មានគីឡូ? សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ថាតើទម្ងន់របស់អ្នកគួរតែឡើងប៉ុន្មាន។ វាមានភាពខុសប្លែកពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ប៉ុន្តែ ស្ត្រីភាគ
- ពេលមានផ្ទៃពោះ ចូរបន្ថែមជាតិដែកក្នុងអាហារ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!