៣​​យ៉ាង​​ធ្វើ​​ឲ្យ​​មិត្ត​​ស្រី​​អ្នក​​សប្បាយ​​ចិត្ត​​បំផុត

 
 

៣​​យ៉ាង​​ធ្វើ​​ឲ្យ​​មិត្ត​​ស្រី​​អ្នក​​សប្បាយ​​ចិត្ត​​បំផុត​​



ជាធម្មតាម​នុស្ស​ស្រី​តែង​តែ​ចង់​ឲ្យ​បុរស​ដែល​ជា​ដៃ​គូ​យល់​ចិត្ត​ និង​លួង​លោម​ មិន​ថា​ជា​នៅកាលៈ​ទេសៈ​ណាក៏​ដោយ​។​ តើគួរ​ធ្វើ​បែប​ម្ដេច​នៅ​ពេល​ដែល​មាន​​មិន​សប្បាយ​​ចិ​ត្ត​ ឬ​ខឹង​នឹង​អ្នក​នោះ?​

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រមួយចំនួនក្នុងការ​លួង​លោម​ឲ្យ​មិត្ត​ស្រី​របស់​អ្នក​សប្បាយ​ចិត្ត​រហូត​បិទ​មាត់​មិន​ជិត​៖​

១.បង្កើតអារម្មណ៍ល្អៗ
បង្ហាញ​​សេច​ក្តី​​ស្រលាញ់​៖ ជា​ពិសេស​​នៅ​តាម​ទី​សាធារណ​ ឬ​នៅ​​ជា​មួយ​​​មិត្ត​ភ័ក្ត​ និង​គ្រួសារ​តាមរយៈ​កាយ​វិកា​សាមញ្ញ​ៗ ដូចជា​ ចាប់​ដៃ​​នាង​ ឲ្យណែន​ ការ​និយាយ​​ពាក្យផ្អែម ​ស្រទន់​ ជា​រឿយៗ​ ទៅកាន់​នាង​ជាដើម។
ការប៉ះអង្អែលថើរៗ៖ ក៏ជាការឆ្លុះបង្ហាញពីទំហំនៃ​សេចក្តី​ស្រលាញ់​ដែល​នាង​អាច​ដឹង​បាន​ដែរ​ និង​តាម​បែប​ច្រើន​យ៉ាង​ទៀត។​
ព្យាយាមឲ្យនាងជាអទិភាព៖ មិនមែនមានន័យថាយើងនឹងទម្លាក់ខ្លួនឯងជាបុរសឲ្យ​ចុះ​ទន់​ខ្សោយ​នោះ​ទេ​តែ​វា​មាន​ន័យថា​ជា​ការ​លើក​ទឹក​ចិត្ត​នាង​នូវ​រឿង​អ្វី​​ផ្សេងៗ បើ​​ទោះ​បី​ជា​យើង​មិន​ចូល​ចិត្ត​ក្តី។​

២.ឲ្យតម្លៃលើនាង
ផ្តល់កិត្តិយសដល់នាងតាមរយវិធីជាច្រើន និងពេលវេលាផ្សេងគ្នា ហើយហាម​ជា​ដាច់​ខាត​ក្នុង​ការ​និយាយ​បដិសេធ​គំនិត​របស់​នាង​តែ​យើង​អាច​ប្រាប់​ថា​យើង​មាន​ គំនិត​ល្អ​ជាង​នេះ។​
ប្រាប់​នាងពីអ្វីដែលយើងធ្វើប្រចាំថ្ងៃ បើអាចព្រោះថាវា​នឹង​បង្កើន​ទំនុក​ចិត្ត​របស់​នាង​មក​លើ​រូប​យើង។​ ផ្តល់​ឱកាស​ឲ្យ​នាង​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ​ដូច​ជា​ការ​ចេញ​លុយ​នៅ​ពេល​ញាំ​អី​ជាមួយ​គ្នា​ជា​ដើម ​ព្រោះ​ថា​ពេល​ខ្លះ​នាង​ចង់​ធ្វើ​ជា​ចៅ​ហ្វាយ​ម្តងម្កាល​ដែល​។​

៣.ផ្ដល់លើសពីអ្វីដែលនាងរំពឹងទុក្ខ
ភាពរ៉ូមែនទិកតាមរយការណាត់ជួបពេលល្ងាច ដែលមិនឲ្យនាងដឹងមុនថា​ យើង​បាន​រៀប​ចំ​របស់​ពិសេស​ឲ្យ​នាង​ ដូច​ជា​ ការ​ញាំ​អាហារ​ ​នៅ​ភោ​ជនីយ​ដ្ឋាន​​ល្បី ​ជា​មួយ​​ស្រា ​និង​ផ្កា​កុលាប​ ជា​ដើម។​
ជាសុភាពបុរស៖ ទាំងកាយវិកា និង ការនិយាយស្តីជាមួយនាង​នៅ​ទី​កន្លែង​សាធារណ​ ត្រូវ​តែ​ចង​ចាំ​នូវ​អ្វី​ដែល​នាង​ចូល​ចិត្ត​ និង​មិន​ចូល​ចិត្ត​ និង​ចង​ចាំ​ថ្ងៃ​ ពិសេស​នានា​ ដូចជា​ ថ្ងៃ​ជួប​គ្នា​ដំបូង​ ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​ ថ្ងៃ​ខួប​កំណើត​ជាដើម៕​

wine_romantic

By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម