បន្លែ និង​ផ្លែឈើ​សម្រាប់​សុខភាព​ល្អ​

 
 

និត្យដោយ www.health.com.khថ្ងៃទី15 មករា ឆ្នាំ2015

 59

​មនុស្ស​គ្រប់រូប តែងតែ​រំពឹងថា ខ្លួន​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ឈឺ​ថ្កាត់ ព្រោះ​បើ​សុខភាព​មិនល្អ មិន​អាច​ធ្វើ​អ្វី​បានទេ សម្បី​តែ​ប្រកបមុខរបរ និង​ធ្វើ​ការងារ​គ្រប់បែបយ៉ាង​។ ដូច​ពាក្យ​មួយ​ពោលថា  សុខភាព​ជា​មាស​ប្រាក់ និង​ជា​អ្វី​គ្រប់​យ៉ាង​។ ដូចនេះ តើ​អ្នក​គួរ​បរិភោគ ឬ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ប្រភេទ​ណា មក​ថែទាំ​សុខភាព​អ្នកនោះ​?

1.​    ​បើ​អ្នក​ប្រើ​ខួរក្បាល​គិត​ច្រើនពេក អ្នក​គួរ​បរិភោគ​ផ្លែ​ចេក ព្រោះ​វា​ជួយ​បំប៉ន​ខួរក្បាល​អ្នក​។​
2.​    ​ប្រសិនបើ​អ្នក​ប្រើ​ភ្នែក​ច្រើនពេក ដូចជា មើល​កុំព្យូទ័រ​យូរ ឬ​មើល​ឯកសារ​យូរ អ្នក​អាច​ជ្រើសរើស​ការបរិភោគ​ល្ហុង ព្រោះ​វា​ជួយ​ដល់​ភ្នែក​អ្នក​។​
3.​    ​បើ​ធ្មេញ​អ្នក​ចេញ​ឈាម  អ្នក​គួរតែ​ពិសារ​ផ្លែ​គី​វី ដើម្បី​បំបាត់​អាការ​:​នេះ​។​
4.​    ​ប្រសិនបើ​អ្នក​មាន​ជំងឺ​បេះដូង អ្នក​គួរ​ជ្រើសរើស​ផ្លែ​ក្រូចថ្លុង​មក​ពិសារ​។​
5.​    ​អ្នក​ដែល​ជក់បារី​ច្រើន អាច​ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន ដើម្បី​ជួយ​ដល់​សួត​។​
6.​    ​ដើម្បី​ការពារ​ស្នាម​ជ្រួញ​លើ​មុខ ផ្លែ​ឈើ​ដែល​ល្អ​បំផុត គឺ​ផ្លែស្វាយ​។​
7.​    ​បើ​អ្នក​រាគរូស អាច​ពិសារ​ផ្លែ​ប៉ោម​បាន គឺ​ល្អ​ណាស់​។​
8.​    ​ឈឺ​ក្រពះ ផ្លែ​ល្ហុង គឺ​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការព្យាបាល​។​

​ដូចនេះ បើ​អ្នក​មាន​អាការ​:​ដូចខាងលើ អ្នក​គួរតែ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ទាំងនេះ​មក​បរិភោគ ដើម្បី​ទទួលបាន​សុខភាព​ល្អ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម