ជួយកុមារអោយមានអារម្មណ៍ធូរស្រាល ពេលក្តៅខ្លួន
153
សូមចាំថា មិនមែនគ្រប់គ្រុនក្តៅទាំងអស់ ត្រូវការការព្យាបាលនោះទេ។ ហើយក្នុងករណីភាគច្រើនបំផុត គ្រុនក្តៅ គួរតែត្រូវបានព្យាបាល តែនៅពេលដែលវា ធ្វើអោយកុមារមានអារម្មណ៍មិនស្រួលតែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាមធ្យោបាយខ្លះៗ ដើម្បីបន្ថយរោគសញ្ញា ដែលជារឿយៗ មានមកជាមួយនឹងគ្រុនក្តៅ ៖
ប្រសិនបើកុមារមិនស្រួលខ្លួន អ្នកអាចផ្តល់ថ្នាំអាសេតាមីណូហ្វេន ឬអ៊ីប៊ុយប្រូហ្វេន ដោយពឹងផ្អែកទៅលើការណែនាំ ទៅតាមអាយុ និងទម្ងន់។ ប្រសិនបើអ្នកមិនដឹងពីកម្រិតថ្នាំ ដែលត្រូវបានណែនាំ ឬកុមារមានអាយុតិចជាង ២ ឆ្នាំនោះ សូមសួរគ្រូពេទ្យ អំពីកម្រិតថ្នាំដែលត្រូវផ្តល់អោយ។
- កុមារដែលមានអាយុតិចជាង ២ ខែ មិនគួរត្រូវបានផ្តល់ថ្នាំ សម្រាប់ការគ្រុនក្តៅ ដោយមិនត្រូវបានវាយតម្លៃ ដោយគ្រូពេទ្យនោះទេ។ ប្រសិនបើកូនរបស់អ្នកមានបញ្ហាសុខភាពនានា សូមពិនិត្យជាមួយនឹងគ្រូពេទ្យ ដើម្បីមើលថាតើ ថ្នាំណាមួយដែលល្អបំផុតដើម្បីប្រើ។ សូមចងចាំថា ថ្នាំគ្រុនក្តៅ ជាធម្មតា នឹងត្រូវអោយជាបណ្តោះអាសន្ន ដើម្បីបន្ថយសីតុណ្ហភាព។
- សូមពាក់សម្លៀកបំពាក់ស្តើងៗ និងគ្រប់ដោយភួយស្តើងៗ។ ការពាក់ខោអាវក្រាស់ពេក អាចនាំអោយខ្លួនក្តៅ ហើយសីតុណ្ហភាពនឹងកើនឡើង។
- សូមប្រាកដថា បន្ទប់របស់កូនអ្នក មានសីតុណ្ហភាពល្អ មិនក្តៅពេក ឬត្រជាក់ពេក។
- ខណៈដែលឪពុកម្តាយមួយចំនួន ប្រើទឹកក្តៅឧណ្ណៗ ដើម្បីបន្ថយអាការៈគ្រុនក្តៅនោះ ប៉ុន្តែ វាមិនមានការបង្ហាញតាមបែបវេជ្ជសាស្ត្រណា ដើម្បីគាំទ្រដល់មធ្យោបាយនេះឡើយ។ ជាការពិត ការធ្វើរបៀបនេះ អាចធ្វើអោយកុមារមិនស្រួលទៅវិញ។ សូមកុំប្រើអាល់កុលអោយសោះ។
- ផឹកទឹកអោយបានច្រើន ដើម្បីជៀសវាងការខ្វះជាតិទឹក នៅពេលដែលគ្រុនក្តៅ បណ្តាលអោយកុមារបាត់បង់ជាតិទឹក យ៉ាងលឿនជាងធម្មតា។ ទឹក ឬទឹកស៊ុបជាដើម សុទ្ធតែជាជម្រើសល្អក្នុងការប្រើ។ ជៀសវាងផឹកជាមួយនឹងកាហ្វេអ៊ីន រួមមានកូកាកូឡា និងតែ ដោយសារតែវា អាចធ្វើអោយការខ្វះជាតិទឹក កាន់តែអាក្រក់ទៅៗ ដោយបង្កើនការនោមច្រើន។
- ប្រសិនបើកុមារក្អួត ឬរាគ សូមសួរគ្រូពេទ្យថាតើ អ្នកគួរតែផ្តល់នូវទឹកអេឡិចត្រូលីត ឬយ៉ាងណា។ អ្នកអាចរកទឹកនេះ នៅតាមឱសថស្ថាន។ សូមកុំអោយទឹកផ្អែមៗដល់គេ។ វាមិនត្រូវបានបង្កើតឡើង សម្រាប់កុមារនោះទេ។ កំណត់ការផឹកទឹកផ្លែឈើ។
- ជាទូទៅ សូមអោយកុមារញ៉ាំអ្វីដែលគេចង់ញ៉ាំ ប៉ុន្តែ កុំបង្ខំគេអោយញ៉ាំ ប្រសិនបើគេមិនចូលចិត្តនោះ។
- សូមប្រាកដថា កូនរបស់អ្នកសម្រាកបានគ្រប់គ្រាន់។ ការគេងពេញមួយថ្ងៃ គឺមិនចាំបាច់នោះទេ ប៉ុន្តែ កុមារដែលឈឺ គួរតែធ្វើខ្លួនអោយស្រួល។
- វាជាការល្អ ក្នុងការទុកកុមារដែលឈឺអោយនៅផ្ទះ ឬកុំទៅសាលា។ គ្រូពេទ្យភាគច្រើន មានអារម្មណ៍ថា វាជារឿងដែលមានសុវត្ថិភាព នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ អំឡុងពេល ២៤ ម៉ោង៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ៩ ចំណុចដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្ទង់ស្នេហ៍
- ធ្វើដូចម្តេចទើប អាចបំភ្លេចអ្នកចាស់បាន?
- ទិកនិកថើប ដ៏ស្រើបស្រាល ស្រ្ដីពេញចិត្ដបំផុត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!