មនុស្ស​ដែល​អ្នក មិនគួរ​រាប់អាន​

 
 

ដោយ www.health.com.khថ្ងៃទី15 មករា ឆ្នាំ2015

 54

ការរស់នៅ​ក្នុង​សង្គម តែងតែ​ត្រូវ​តែមាន​ទំនាក់ទំនង ជាមួយគ្នា​ទៅវិញទៅមក​។ មនុស្ស​គ្រប់រូប ត្រូវ​តែ​ចេះ​រាប់អាន​គ្នា បើ​ពុំ​ដូច្នេះ​ទេ អ្នកនឹង​រស់នៅ​ដោយ​ឯកា​។ ប៉ុន្តែ មុន​នឹង​រាប់អាន អ្នក​ត្រូវ​តែ​ចេះ​មើល​មនុស្ស​។

តើ​មនុស្ស​បែប​ណា ដែល​អ្នក​មិន​គួរ​រាប់អាន​នោះ​?

1.​    ​មនុស្ស​ដែល​ភ្លេចគុណ​អ្នកដទៃ ដូច​ពាក្យចាស់​ពោល​ថា ដល់​ត្រើយ សើយ​គូថ​។​
2.​    ​មនុស្ស​ដែល​ព្រោះ​តែ​ផលប្រយោជន៍​ខ្លួន ហ៊ាន​ក្បត់​អ្នកដទៃ​។​
3.​    ​មនុស្ស​ដែល​ធ្វើបាប​អ្នកដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន​។​
4.​    ​មនុស្ស​ដែល​មាន​ល្បិចកល់​ច្រើន នៅមុខ​ធ្វើ​ល្អ នៅក្រោយ​ធ្វើ​អាក្រក់​។​
5.​    ​បុគ្គល​ដែល​ឃើញ​ប្រយោជន៍​ជាធំ ហើយ​ភ្លេច​គុណធម៌​ខ្លួន​។​
6.​    ​បុគ្គល​ដែល​មិន​គោរព​ពាក្យសន្យា ពេល​ត្រូវការ​ជំនួយ ធ្វើ​ជា​គួរឲ្យ​អាណិត ហើយ​ពេល​មានបាន ធ្វើ​ឬ​ក​ក្រអឺតក្រទម​។​
7.​    ​ធ្វើ​រឿង​តូច​មិនបាន តែ​ចង់​ធ្វើ​រឿង​ធំ​។​
8.​    ​គ្មាន​ចេះ​នឹក​គិត​ពី​គុណបុណ្យ​អ្នកដទៃ ទុក​វា​ជា​រឿង​ធម្មតា ដែល​គេ​គួរតែ​ជួយ​។​

​ដូចនេះ បើ​អ្នក​ជួប​មនុស្ស​ជំពូក​នេះ អ្នក​គួរ​ជៀស​ឲ្យ​ឆ្ងាយ ឬ​ដើរ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំងអស់​នេះ​៕

ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម