តើគួរឲ្យ ក្មេងៗចាប់ផ្តើម រៀនភាសា នៅអាយុប៉ុន្មាន?

 
 

បរទេស៖ ជាការពិតណាស់ ការរៀន២ភាសា នៅក្នុងវ័យ កុមារត្រូវបាន គេដឹងថាគឺ ជាកត្តាមួយ សម្រាប់ជួយជំរុញ ឲ្យខួរក្បាលកាន់ តែមានសមត្ថភាពខ្ពស់ បន្ថែមទៀត។ តែប្រសិទ្ធិភាព ដែលបានមក ពីការរៀន ២ភាសា នេះគឺមាន សម្រាប់កុមារ ដែលមានអាយុ ចាប់ពី១០ឆ្នាំ ឡើងទៅ។

យោងតាមប្រភព របាយការណ៍ របស់ក្រុមអ្នក វិទ្យាសាស្ត្រនៃ សាកលវិទ្យាល័យ Kent របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា មនុស្សដែលចាប់ផ្តើម រៀនភាសា ទី២ដែល មិនមែនជា ភាសាដើមកំណើត នៅវ័យក្មេងគឺ មានការលូតលាស់ ទៅលើរចនាសម្ព័ន្ធ របស់ខួរក្បាល បានយ៉ាងប្រសើរ ហើយអាយុដែល គួរតែរៀន ភាសាទី២ នោះគឺឋិតនៅ អំឡុងពេល នៃអាយុ ១០ឆ្នាំ ព្រោះថាពេលនោះ គឺជាពេលដែល ខួរក្បាលរបស់ មនុស្សចាប់ផ្តើម ដំណើរការ យ៉ាងសកម្ម និងឆាប់ចាប់បាន នូវអ្វីដែលថ្មី បានយ៉ាងល្អបំផុត។

លោក Christos Pliatsikas អ្នកជំនាញផ្នែក ចិត្តវិទ្យាបាន និយាយថា “ការប្រើប្រាស់ ច្រើនជាង ១ភាសា រៀងរាល់ថ្ងៃ គឺជាការជំរុញ កំរិតយល់ដឹង របស់មនុស្ស បានយ៉ាងខ្ពស់ និងជួយឲ្យ ខួរក្បាលមាន សមត្ថភាពបាន យ៉ាងប្រសើរ ល្អត្រឹមត្រូវ ហើយព្រមទាំង ជួយការពារមិនឲ្យ មានជំងឺឆាប់ភ្លេច នៅពេលចាស់ទៀតផង”។

ដូច្នេះហើយ ការរៀនភាសា ដទៃទៀត នៅវ័យក្មេង គឺជារឿង ដ៏ល្អបំផុតមួយ សម្រាប់មនុស្ស ទូទៅ។ តែអ្វីដែល អ្នកវិទ្យាសាស្ត្រ ចង់ផ្តោតសំខាន់នោះ គឺថាវ័យ ដែលត្រូវរៀន ភាសាទី២ ល្អបំផុតនោះ គឺឋិតនៅ ចន្លោះអាយុ ១០ឆ្នាំ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ បង្ហាញពីការ សិក្សាភាសា របស់កុមារៗ អាយុខ្ទង់ ១០ឆ្នាំ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម