អត្ថប្រយោជន៍ សំបូរបែប នៃមើមត្រាវ សំរាប់សុខភាព!
សុខភាព៖ មើមត្រាវ ត្រូវបានគេចាត់ចូល ក្នុងប្រភេទ បន្លែមើម ត្រូវបានប្រជាជន ទូទៅពិភពលោក យកច្នៃជាអាហារ ច្រើនប្រភេទ ដែលមានប្រភពចេញពី តំបន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌា ហើយមើមត្រាវ ងាយដាំដុះណាស់ នៅតំបន់ក្តៅនិងសើម។ តែ តើអ្នកបានដឹង ថា មើមត្រាវមានប្រយោជន៍ ដ៏សំបូរបែបសំរាប់សុខភាពអ្វីខ្លះឬទេ? សូមប្រិយមិត្ត អានពីអត្ថប្រយោជន៍ ច្រើនបែបនៃ មើមត្រាវ សំរាប់សុខភាព ដូចខាងក្រោមនេះ៖
១. កាត់បន្ថយភាពហេវហត់អស់កម្លាំង៖ មើមត្រាវ មានប្រយោជន៍ អាចបំបាត់ភាព ហេវហត់អស់កម្លាំង ហើយវាត្រូវបាន កីឡាករក៏និយម ពិសាមើមត្រាវដែរដើម្បីអាច មានកម្លាំងខ្លាំងមិនអស់កម្លាំង។ ដោយសារតែ មើមត្រាវមាន កំពស់ជាតិស្ករតិច វាក៏ល្អបំផុតសំរាប់ កីឡាករ ។
២. ប្រព័ន្ធរំលាយអាហារល្អ និង អាចស្រកទម្ងន់៖ មើមត្រាវជាបន្លែ មើមដែល មានកាកសរសៃច្រើន ដែលវាប្រយោជន៍ណាស់ សំរាប់ដល់ ការរំលាយអាហារ ហើយ កាកសរសៃវា ក៏ជួយនាំយកនូវ កាកសំនល់និង ជាតិខ្លាញ់ ដែលតោងជាប់ ក្នុងពោះវៀន ផងដែរ ។
៣. សំបូរដោយវីតាមីន និងសារធាតុចិញ្ចឹម៖ តាមការស្រាវជ្រាវ ឃើញថា មើមត្រាវ សំបូរទៅដោយ វីតាមីនច្រើនប្រភេទដូចជា Vitamin E Vitamin C និង Vitamin B ។ លើសពីនេះ មើមត្រាវ ក៏សំបូរសារធាតុចិញ្ចឹម ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស្ស និង សារធាតុដែក ផងដែរ ។
៤. កាត់បន្ថយការឡើងសំពាធឈាម៖ ដោយសារ មើមត្រាវ សំបូរដោយសារជាតិ ប៉ូតាស្យ៉ូមច្រើន ដូច្នេះវាអាចជួយគ្រប់គ្រង កំរិតនៃសំពាធក្នុងរាងកាយមនុស្ស ហើយក៏ជួយបន្ថយ ឱកាសឈានដល់ ការកើតជំងឺ ដាច់សរសៃឈាម ដោយសាររត់ខុសប្រក្រតី នៃឈាមក្នុងរាង កាយផងដែរ។
៥. សំបូរដោយ អាស៊ីតអាមីណូ (Amino) និងអូមេហ្គា ៣៖ មើមត្រាវគឺជា បន្លែមើមពិសេស ដ៏មានសារៈប្រយោជន៍ ដោយសារ មានផ្ទុកទៅដោយ អាស៊ីតអាមីណូ រហូតដល់ ១៧ប្រភេទ ដែលអាស៊ីតប្រភេទនេះ អាចជួយឲ្យមានសុខភាពរឹងមាំ។ បន្ថែមពីនេះ មើមត្រាវ ក៏មានសារធាតុ អូមេហ្គា៣ និង សារជាតិ ប្រេង៦ ប្រភេទទៀត ដែលអាចជួយ ការពារមិនឲ្យកើត ជំងឺមហារីក និង ជំងឺផ្សេងៗទៀត។
៦. បន្ថយកំរិត សូដ្យូម៖ ករណីមានកំរិត សូដ្យូមខ្ពស់ ក្នុងរាងកាយ អាចបណ្តាលឲ្យ ប្រឈមនឹង ខូចក្រលៀន មានសំពាធខ្ពស់ និងអាចប៉ះ ពាល់ដល់ កោសិកាឈាមក្នុងរាងកាយដែរ។ ប្រសិនអ្នកចង់កាត់បន្ថយ កំរិតសូដ្យូមក្នុងរាងកាយនោះ មើមត្រាវគឺមាន ត្រឹមតែ ១ភាគរយ ប៉ុណ្ណោះនៃសូដ្យូមដែល អាចជាបន្លែមើម ដ៏ល្អ សំរាប់ពិសា ឲ្យបានញឹកញាប់។
៧.ជួយឲ្យមានប្រព័ន្ធការពាររាងកាយល្អ៖ មើមត្រាវ ក៏សំបូរដោយ Vitamin C ដែលមានសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ កំចាត់ រ៉ាដេកាល់សេរី ក្នុងរាងកាយ ដែលជួយរាងកាយមនុស្ស អាចប្រឆាំងនូវជំងឺកើតឡើងជាប្រចាំ ដូចជា គ្រុនក្តៅ ផ្កាសាយ ឈឺក្បាល វិលមុខ ជាដើម ។
៨. ផ្តល់ផលល្អ សំរាប់សុខភាពបេះដូង៖ មើមត្រាវ មានជាតិស្ករ តិច ប៉ុន្តែក៏សំបូរដោយ Vitamin E មានរហូត ដល់ ១៩% សំរាប់ មាន ប្រយោជន៍ល្អ ក្នុងការទទួលទាន។ Vitamin E គឺមានប្រយោជន៍ណាស់ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ឈានដល់ ការកើតជំងឺបេះដូង និង ជំងឺគាំងបេះដូង ជាដើម។
៩. ជួយឲ្យស្រកទម្ងន់ ៖ មើមត្រាវ ត្រូវបានពិសោធន៍ថា មានកំរិត កាឡូរីទាប ដែលអាចទទួលទាន ពិសាហើយ មិនអាចឡើងទម្ងន់ និងអាចរក្សាទម្ងន់បានល្អ ទៀតផង។ លើសពីនេះ មើមត្រាវ ក៏អាចជួយ ឲ្យស្រកទម្ងន់ ដោយសារតែ វាសំបូរដោយកាកសរសៃ និង ជាតិស្ករ តិចថែមទៀតនោះ ។
១០. អាចជួយមិនឲ្យឆាប់ចាស់៖ មើមត្រាវ ជាទូទៅ ត្រូវបានគេដឹងថា ជាអាហារធម្មជាតិ ដែលផ្តល់នូវភាពវ័យក្មេង ដោយសារ មើមត្រាវ មានសារធាតុ វីតាមីនច្រើន និង ផ្ទុកដោយ ប្រូតេអ៊ីនច្រើន និង គ្មានស្ករច្រើនទៀតនោះ ជាហេតុធ្វើឲ្យ អ្នកចូលចិត្តពិសា មើមត្រាវ អាចជួយមិនឲ្យ ឆាប់ចាស់ និង មាន សម្រស់ក្មេងជាងវ័យ ផងដែរ៕
គួរបញ្ជាក់ថា មើមត្រាវ គឺជាបន្លែមើម ដ៏មានប្រយោជន៍ សំរាប់សុខភាព ដែលគួរតែ ឧស្សាហ៍ពិសា និង ចំអិនជាអាហារ ប៉ុន្តែ ក៏ជៀសវាង ការពិសា មើមត្រាវ ដោយមិនបាន ចំអិនឲ្យបានឆ្អិន ត្រឹមត្រូវល្អ ពីព្រោះ ទាំងស្លឹក និង មើមត្រាវ អាចបណ្តាលឲ្យមាន អាការៈរមាស់ ដូច្នេះគេត្រូវយក ទៅចំអិនឲ្យឆ្អិន សិន ទើបអាចពិសាបាន ជាប្រយោជន៍ដល់សុខភាព៕
រូបភាពៈ ដើមមើមត្រាវ និង ម្ហូបពីធ្វើមើមត្រាវ
ប្រភព បរទេស
ដោយ៖ ទីន
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- សាច់សត្វពណ៌ក្រហម អាចនាំអោយមានជំងឺមហារីកចុងពោះវៀនធំ
- រោគសញ្ញាព្រមាននៃការសម្រាលកូនមុនខែ
- មិនគួរបរិភោគត្រសក់ជាមួយគ្រឿងផ្សំមួយចំនួន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!