​រោគសញ្ញា ជំងឺមហារីក​សុដន់​

 
 

ត្យដោយ www.health.com.khថ្ងៃទី13 មករា ឆ្នាំ2015

 95

មហារីក​សុដន់ ជា​រោគវិនិច្ឆ័យ​មួយ ដែល​កើតឡើង​ច្រើនជាងគេ​។ បើ​អាច​រកឃើញ​នៅ​ដំណាក់កាល​ដំបូង ក្តី​សង្ឈឹម​រស់ គឺ​ខ្ពស់​។ អ្នក​អាច​រកឃើញ​ដោយ​ខ្លួនឯង ឬ ដោយ​ការពិនិត្យ​សុខភាព និង​សុដន់​ប្រចាំឆ្នាំ​។​

​ទាំងនេះ គឺជា​សញ្ញា នៃ​ជំងឺមហារីក​សុដន់​ខ្លះៗ​ ៖
•​    ​ការសង្កេត​ឃើញ​ដុំ ៖ ពេលធ្វើការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ភាគច្រើន វា​ស្ថិត​នៅក្រោម​ក្លៀក ក្នុង​ឆ្អឹង ជិត​កូនកណ្ដុរ និង​ជុំវិញ​ដោះ ហើយ​វា​ជា​ដុំ​រឹង​ហើយ​តឹង​។​
•​    ​រមាស់​សុដន់ ៖ វា​កើត​ឡើង​ដោយសារ​ការហូរ​សារធាតុ​រាវ​ពី​ក្បាលដោះ និង ជាលិកា​សុដន់ ហើយ​ឡើង​ក្រាស់ ឬ​ផ្លាស់ប្ដូរ​រូបរាង​។​
•​    ​ហើម​សុដន់ ៖ ជា​សញ្ញា​នៃ​ការ​រលាក​សុដន់ រួម​នឹង​សញ្ញា​លើ​ស្បែក ដូចជា ក្ដៅ ក្រហម ឈឺ និង​តឹង​ពេល​ប៉ះ​។​
•​    ​រឹង​ក និង​ស្មា ៖ ដោយសារ​ការ​រាលដាល​ទៅ​ឆ្អឹង​កង​ខ្នង ឬ​ស្មា វា​ធ្វើអោយ​ឈឺ​នៅ​តំបន់​នោះ​។​
•​    ​ផ្លាស់ប្ដូរ​ទំហំ​សុដន់ ៖ ដោយសារ​ការផ្លាស់ប្ដូរ​ទំហំ និង រូបរាង​របស់​ដុំ​សាច់ អ្នក​អាច​រកឃើញ​ដោយ​ខ្លួនឯង​។​
•​    ​ការឡើង​រឹង​សុដន់ ៖ ដោយសារ​ការ​វិវឌ្ឍន៍​របស់​ដុំ​សាច់ កើតឡើង​ពេល​គេង និង​ពេល​កកិត​ជាមួយ​អាវទ្រនាប់​។​
•​    ​ការហូរ​សារធាតុ​រាវ​ពី​ក្បាល​សុដន់ ៖ ការ​ហើម​សុដន់ បាន​ធ្វើ​អោយមាន​ការវិវត្ត​នៃ​បំពង់​ទឹក​ដោះ ដែលនាំអោយ​ហូរ​ទឹក​ដោះ ទឹក​រងៃ និង ឈាម​ចេញពី​ក្បាល​ដោះ​។​
•​    ​បាត់​រំញោច​ក្បាលដោះ ៖ ដោយសារ​ដុំ​សាច់ ស្ថិតក្រោម​ជាលិកា​ក្បាល​ដោះ​។​
•​    ​ផ្លាស់ប្ដូរ​ទំហំ​ក្បាល​ដោះ ៖ ដោយសារ​ដុំ​សាច់ ស្ថិតក្រោម​ជាលិកា​ក្បាល​ដោះ វា​អាច​លឹប​ចូលក្នុង ឬ​ប៉ោង​ឡើង ឬ​រូ​រាង​មិន​ដូចគ្នា​។​
•​    ​ខួច​ជាលិកា​សុដន់ ៖ ស្បែក​ឡើង​ក្រាស់ ហើយ​ក្រហម ឬ​ខួច​ចូលក្នុង ឬ​ដូច​ស្បែក​ក្រូច​៕


ប្រភព៖health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម