និយាយ​ជាមួយនឹង​កូន អំពី​ការ​ពេញវ័យ​

 
 

 11

​ក្មេងប្រុស និង​ក្មេង​ស្រី អាច​ឃើញ​ពី​ការផ្លាស់ប្តូរ ដែល​កើតមានឡើង​ផ្សេងៗ​គ្នា ដែល​ក្នុង​ករណី​ខ្លះ ពួកគេ​អាច​ដឹង​ពី​វា​។ វា​ជា​រឿង​សំខាន់ ក្នុងការ​និយាយ​ជាមួយនឹង​កូន អំពី​របៀប​ដែល​ខ្លួនប្រាណ​មាន​ការផ្លាស់ប្តូរ អោយបាន​ឆាប់ ជាជាង​ទុក​យូរ​។​

​ត្រូវ​រៀបចំ​ពី​ការនិយាយ​ជាមួយ​កូនស្រី អំពី​ព្រឹត្តិការណ៍​នៃ​ការ​ពេញវ័យ​របស់​ពួកគេ ដែល​រួមមាន ការ​មក​រដូវ នៅពេល​ដែល​អ្នក​ឃើញ​រោគសញ្ញា​ដំបូង នៃ​ការវិវត្ត​ធំ​របស់​សុដន់​។ ក្មេងប្រុស គួរតែ​ដឹង​អំពី​ការវិវត្ត​នៃ​លិង្គ ការឡើង​រឹង​នៃ​លិង្គ និង​ការចេញ​ទឹកកាម​នៅពេល​យប់ មុន​អាយុ ១២ ឆ្នាំ ឬ​លឿន​ជាង​នេះ (​ប្រសិនបើ​គាត់​ពេញវ័យ​លឿន​)​។ ហើយ​វា​ក៏​ជា​រឿង​សំខាន់ ដើម្បី​និយាយ​ជាមួយនឹង​កូន អំពី​អ្វី​ដែល​កើតមានឡើង ទៅលើ​អ្នក​ដែល​មាន​ភេទ​ផ្ទុយ​ពី​យើង​។​

​ប្រសិន​បើ​កូន​របស់​អ្នក​មាន​សំណួរ សូម​ឆ្លើយ​ដោយ​ស្មោះត្រង់​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ការឆ្លើយ​នូវ​សំណួរ ឬ​មិន​ប្រាកដ ថា​តើ​ឆ្លើយ​ទៅ​កូន​យ៉ាង​ណា​នោះ សូម​សួរ​គ្រូពេទ្យ​សម្រាប់​ដំបូន្មាន​នានា​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម