របៀប​ផាត់មុខ ដ៏​អស្ចារ្យ​

 
 

 140

បើ​និយាយ​ដល់​មនុស្ស​ស្រី ភាព​ស្អាត គឺ​ស្ថិតនៅ​លំដាប់​ទី​មួយ​។ នៅពេល​ដែល​អ្នក​ចេញ​ក្រៅ ឬ​ទៅ​ចូលរួម​ពិធី​មង្គលការ​ម្តងៗ អ្នក​តែងតែ​ផាត់មុខ​ជានិច្ច​។ តើ​គួរ​ផាត់​យ៉ាងណា ឲ្យ​មុខ​កាន់តែ​ស្អាត​នោះ​?
1.​    ​យក​ខ្មៅ​ដៃគូ​ស​ភ្នែក ទៅ​ដុត​ភ្លើង​ឲ្យ​ក្តៅ ក្នុង​រយ​:​ពេល ១ វិនាទី បន្ទាប់មក ទុក​វាឲ្យ​ត្រជាក់​ក្នុងរយ​:​ពេល ១៥ វិនាទី ទើប​យក​មក​គូស​។ អ្នកនឹង​ឃើញ​វា​ដូច​ខ្មៅ​ដៃ​គូស​ភ្នែក មាន​លក្ខណ​:​ដូច​ទឹក​។​
2.​    ​គូស​អក្សរ ”#” នេះ លើ​ត្របកភ្នែក ហើយ​ទើប​លុប​វាឲ្យ​ស្មើគ្នា​។​
3.​    ​ស្លាបព្រា គឺជា​វត្ថុ​ដែល​ងាយស្រួល​គូស​ចុង​ភ្នែក ឲ្យ​បះ​ទ្បើង​លើ​។ ដំបូង យក​ចុង​ស្លាបព្រា​ដាក់​នៅ​ក្រោម​ភ្នែក ហើយ​គូស​ពី​ចុង​ភ្នែក​ទ្បើងទៅលើ បន្ទាប់មក យក​មាត់​ស្លាបព្រា​ដាក់​ពីលើ​វិញ ហើយ​គូស​បន្ថែម​ពីលើ​កន្លែង ដែល​អ្នក​គូ​សរួច ឲ្យមាន​ប្រឡោះ​មួយ​។ ចុងក្រោយ គូស​បំពេញ​ប្រឡោះ​នោះ ឲ្យ​ពេញ​ជាកា​រស្រាច​។​
4.​    ​មុនពេល​ដែល​អ្នក​ប្រើ​ប្រដាប់​ពត់​រោមភ្នែក អ្នក​អាច​យក​ម៉ាស៊ីន​ផ្លុំ​សក់ មក​ផ្លុំ​ឲ្យ​ក្តៅ ដើម្បី​នៅពេល​កៀប រោមភ្នែក​អ្នកនឹង​ស្អាត​ល្អ​។​
5.​    ​អ្នក​ក៏​អាច​យក​ស្លាបព្រា មក​ដាក់​ពីក្រោម​រោមភ្នែក ហើយ​លាប​ក៏បាន​។ វា​ធ្វើឲ្យ​រោមភ្នែ​កអ្នក កាន់តែ​ស្អាត​ថែម​ទៀត​។​
​អ្នក​អាច​សាកល្បង តាម​វិធី​ទាំងនេះ​បាន នោះ​អ្នកនឹង​ទទួលបាន​មុខ ដ៏​ស្អាត​ផូរផង់​មួយ​៕

ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម